រាល់ពេលដែលអ្នកទៅស្វែងរកវត្ថុបុរាណនៅក្នុងហាងបុរាណមួយឬនៅក្នុងហាងលក់របស់មួយទឹក អ្នកអាចរកឃើញផលិតផលចម្លែកនិងប្លែកដែលពិបាកបែកចែកថារបស់ថានៅស្អាត របស់ណាជួសជុល។ ប៉ុន្តែអ្នកក៏គួរតែពិចារណាលើបញ្ហាផ្សេងទៀតដូចជាភាពធន់ក្នុងការប្រើប្រាស់ សុវត្តិភាពភាព និងស្អាត។ ល។ សម្រាប់អត្ថបទនេះយើងនឹងបង្ហាញជូនផលិតផលចំនួន ១០ ប្រភេទដែលអ្នកមិនគួរទិញមួយទឹកនោះទេ ។
#1
ឈុតកែវគ្រីស្តាល់បុរាណ
កែវគ្រីស្តាល់គឺសមរម្យសម្រាប់ការតុបតែងផ្ទះ។ ប៉ុន្តែប្រសិនបើអ្នកគិតថាយកវាមកប្រើប្រាស់សម្រាប់ដាក់អាហារឬភេសជ្ជៈនោះមិនមែនជាគំនិតល្អទេ។ យោងតាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍ថាវ៉ែន កែវគ្រីស្តាល់ចាស់ៗ ភាគច្រើនដែលមិនមានគុណភាព វាអាចបង្កបញ្ហាសុខភាពនាពេលអនាគត។
ចានចាស់ៗ
យោងតាមមជ្ឈមណ្ឌលព័ត៌មានសុខភាពនិងបរិស្ថានបានឱ្យដឹងថាចានចាស់និងពែងចាស់ៗ វាអាចមានសំណនិងសារធាតុគីមីដទៃទៀតដែលបន្សល់ទុក វាអាចជះឥទ្ធិពលមិនល្អទេ ប្រសិនបើអ្នកប្រើវាដាក់ម្ហូបអាហារ។
ស្បែកជើង
ទិញស្បែកជើងជជុះមួយទឹកអាចប្រឈមនឹងការវិវត្តនៃមេរោគផ្សិតនិងអាចឆ្លងជំងឺស្បែកផ្សេងៗទៀតពីម្ចាស់ដើម លើសពីនេះទៀតស្បែកជើងជជុះមានរាងដូចប្រអប់ជើងរបស់ម្ចាស់មុនដែលធ្វើឱ្យវាមិនស្រួលក្នុងការពាក់។
ម៉ាស៊ីនបូបធូលី
ធូលីដីកខ្វក់ដែលជាប់ជាមួយម៉ាស៊ីនបូមធូលីមួយទឹក មិនថានៅក្នុងប្រអប់ធូលីទេ ឬនៅក្នុងម៉ាស៊ីននិងជ្រុងនៃម៉ាស៊ីន ដូច្នេះការទិញឧបករណ៍បែបនេះពីហាងមួយទឹកមិនល្អចំពោះសុខភាពអ្នកទេ តើអ្នកដឹងទេថាវាជាភ្នាក់ងារបង្ករោគឬអាឡែរហ្សីហើយអ្នកនឹងយកវាមកផ្ទះរបស់អ្នក។
#5
ឧបករណ៍អគ្គិសនី
ឧបករណ៍អគ្គិសនីចាស់ៗ មិនត្រឹមតែអាចខូចទេបន្ទាប់ពីអ្នកទិញ ប៉ុន្តែវាក៏អាចធ្វើឱ្យខូចខាតដល់ខ្សែអគ្គិសនីទាំងអស់នៅក្នុងផ្ទះរបស់អ្នកនិងអាចបណ្តាលឱ្យដាច់ចរន្តអគ្គិសនីក្នុងផ្ទះតែម្តង ដូច្នេះមុននឹងទិញឧបករណ៍អគ្គិសនីមួយទឹក អ្នកគួរតែពិនិត្យមើលស្ថានភាពឱ្យបានល្អ។
ពូក
ពូកមួយទឹកមានផ្ទុកញើស ក្អែលរបស់ម្ចាស់មុន ហើយវាក៏អាចចម្លងមេរោគផ្សេងៗផងដែរ។ អ្នកអាចមើលឃើញខាងក្រៅពូកនៅស្អាត។ ប៉ុន្តែមិនមានវិធីដើម្បីប្រាប់ថាតើវាមានសុវត្ថិភាពពីខាងក្នុងឬអត់ទេ។
#7
ខ្នើយ
ខ្នើយក៏ដូចគ្នានឹងពូកដែល វាក៏អាចចម្លងមេរោគផ្សេងៗផងដែរ។
#8
ស្បែកជើងប្រភេទការពារទឹក
ស្បែកជើងការពារទឹកជ្រាបផលិតពីកៅស៊ូវាមានអាយុកាលរបស់វា ដែលត្រូវបានប្រើរួចហើយអាចរហែកឬជិតផុតអាយុកាល។ អ្នកគួរតែជ្រើសរើសទិញរបស់ថ្មីហើយអាចប្រើប្រាស់បានច្រើនឆ្នាំ។
#9
មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយទឹក ដែលអ្នកចាប់អារម្មណ៍អាចនឹងមានផលប៉ះពាល់រួចហើយវាប្រើមិនបានយូរដូចថ្មី។ ហើយវាពិបាកក្នុងការអង្កេតរឿងនេះដូច្នេះយើងណែនាំឱ្យអ្នកទិញថ្មី។ សំខាន់ជាងនេះទៅទៀតអ្នកមិនចាំបាច់ព្រួយបារម្ភអំពីមេរោគចៃនិងជំងឺស្បែកក្បាលពីម្ចាស់មុន។
#10
កំរាលព្រំ
កំរាលព្រំមួយទឹកមានស្នាមប្រឡាក់ និងផ្សិតអាឡែរហ្សីអស់រយៈពេលជាច្រើនឆ្នាំ។ ទិញកំរាលព្រំថ្មីអាចថ្លៃជាងបន្តិចមែន ប៉ុន្តែវាមានសុវត្ថិភាពសម្រាប់សុខភាពរបស់អ្នក។
ប្រភព៖ brightside