kalib9

បើកបង្ហាញពីជីវិតស្ត្រីប្តី ៥ និងវប្បធម៌មួយដែលមនុស្សជាច្រើនមិនធ្លាប់បានដឹង!

Rajo Verma គឺជាស្រ្តីម្នាក់ដែលមានប្តីរហូតដល់ ៥ នាក់ដែលពួកគេទាំង ៥ នាក់គឺជាបងប្អូនបង្កើតនឹងគ្នា។ ដោយរស់នៅដូចជាគ្រួសារធំមួយនៅទីក្រុងតូចមួយនៅភាគខាងជើងប្រទេសឥណ្ឌា ពួកគេមានកូនប្រុសម្នាក់ដែលមិនបានដឹងច្បាស់ថាអ្នកណាជាឪពុកពិតប្រាកដ។

នេះជាឧទាហរណ៍មួយនៃគ្រួសារពហុពន្ធភាពដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែវាជារឿងពិតដែលកើតឡើងនៅទីបេ នេប៉ាល់ ចិន និងឥណ្ឌានាពេលបច្ចុប្បន្ននេះ។ ថ្ងៃនេះយើងនឹងបង្ហាញអាថ៌កំបាំងនៃគ្រួសារដែលស្រ្តីម្នាក់មានប្តីដល់ទៅ ៥ នាក់ ។

1. ដើរតួជាមេគ្រួសារ

អ្នកប្រហែលជាធ្លាប់តែលឺបុរសដែលមានប្រពន្ធច្រើន ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេប្រសិនបើស្រ្តីមានប្តីច្រើន? ក្នុងនោះប្រពន្ធដែលនៅលីវរៀបការប្តីច្រើន ជារឿយៗស្វាមីទាំងអស់គឺច្រើនតែជាបងប្អូនបង្កើត។ ប្តីអាយុច្រើនជាងគេគឺជាមេគ្រួសារ គាត់មានសិទ្ធនឹងជ្រើសរើសប្រពន្ធរបស់គាត់សម្រាប់ខ្លួនគាត់និងប្អូនៗរបស់គាត់។

មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកដឹកនាំគ្រួសារអាចជ្រើសរើសប្រពន្ធទី ២ ឬទី ៣ សម្រាប់ខ្លួនឯង។ ហើយគាត់នឹងត្រូវបានគេហៅថាជាឪពុករបស់កូន ៗ ទាំងអស់ដែលកើតនៅក្នុងគ្រួសារ ផ្សេងទៀតនឹងត្រូវបានគេហៅថា "Ah" ដោយមិនគិតពីនរណាដែលជាឪពុកពិតរបស់កុមារ។

2. តើអ្នកណាបានចាប់ផ្តើមយកប្តីច្រើនក្នុងគ្រួសារ?

គ្មាននរណាម្នាក់ដឹងពីប្រវត្តិដើមនៃវប្បធម៌នេះទេ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រជឿជាក់ថាមានហេតុផលសម្រាប់រឿងនេះ។ តាមរយៈការបង្កើតគ្រួសារតែមួយជាមួយបងប្អូនប្រុសស្រីមិនចាំបាច់ប្រកួតប្រជែងដើម្បីទទួលមរតក។ នេះមានសារៈសំខាន់ជាពិសេសសម្រាប់ប្រជាជនដែលរស់នៅតំបន់ទីបេនិងតំបន់នៅហិម៉ាឡៃយ៉ា។ ពីព្រោះដីរបស់ពួកគេត្រូវបានចាត់ទុកថាជាតំបន់ពិសិដ្ឋ រួមទាំងប្រជាជនឥណ្ឌាដែលបានជួបប្រទះបញ្ហានៃចំនួនប្រជាជនដ៏ច្រើនហួសកម្រិតរហូតដល់មនុស្សក្លាយជាជនអនាថាគ្មានផ្ទះសម្បែង។

3. យើងឆ្ងល់ថាតើវាខុសច្បាប់ឬអត់?

Loading...

ទោះបីជាទំនាក់ទំនងនេះមានភាពងាយស្រួលសម្រាប់គ្រួសារជាច្រើនក៏ដោយ ប៉ុន្តែមានប្តីច្រើនមិនមានលក្ខណៈស្របច្បាប់នៅក្នុងប្រទេសជាច្រើនទេប៉ុន្តែពួកគេមិនត្រូវបានដាក់ទណ្ឌកម្មទេពីព្រោះពួកគេស្ថិតនៅតំបន់ដាច់ស្រយាល។

4. ប្រពន្ធមានប្តី ៥ នាក់អាចទទួលអាចទទួលស្គាល់គ្នាបានក្លាយជាគ្រួសារមួយ។

វប្បធម៌មានប្តីច្រើនមានតាំងពីច្រើនសតវត្សរ៍មកហើយ។ វាមានន័យថាពួកគេបានឆ្លងកាត់របៀបនៃជីវិតនេះតាំងពីជីដូនជីតារបស់ពួកគេ។ រហូតដល់ឈានដល់គំរូបច្ចុប្បន្នហើយបន្តមកដល់បច្ចុប្បន្ន ស្ត្រីវ័យក្មេងមានទំនោរមានប្តីពី ២ ទៅ ៥ នាក់ហើយអ្នកទាំងអស់ត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំ។

ប្រសិនបើបងប្អូនប្រុសស្រីក្នុងគ្រួសារនោះមិនទាន់គ្រប់អាយុ ១៨ ឆ្នាំនៅពេលពួកគេមានអាយុគ្រប់គ្រាន់ ពួកគេនឹងរៀបការជាមួយនាងភ្លាមៗ។ មនុស្សភាគច្រើននៅក្នុងគ្រួសាររស់នៅក្នុងបន្ទប់តែមួយ។ ភូមិជាច្រើននៅទីបេមិនមានគ្រែទេ។ ពួកគេប្រើក្រណាត់ហើយដេកនៅលើឥដ្ឋ។

5. សង្គមនិងអ្នកជិតខាងនៃគ្រួសារដែលមានប្តីជាច្រើន

ក្នុងករណីភាគច្រើននៃវប្បធម៌នេះរស់នៅក្នុងសហគមន៍ដែលមានសមាជិក ១៥ គ្រួសារពួកគេប្រាស្រ័យទាក់ទងគ្នាជាទៀងទាត់និងជួយគ្នាទៅវិញទៅមក។ គ្រួសារខ្លះអាចត្រូវបានបែកបាក់គ្នាប៉ុន្តែត្រូវស្ថិតនៅក្រោមវិធាននៃការបែងចែកទំនួលខុសត្រូវនៅក្នុងគ្រួសារដែលអាចខុសគ្នានៅក្នុងគ្រួសារនីមួយៗ។ នៅក្នុងគ្រួសារខ្លះស្ត្រីអាចចេញទៅរកលុយបានខណៈពេលដែលបុរសត្រូវធ្វើការងារផ្ទះ។

មនុស្សជាច្រើនអាចពិចារណា មនុស្សយើងគួរតែមានដៃគូតែម្នាក់គត់ដើម្បីការពារបញ្ហាផ្សេងៗ។ ប៉ុន្តែនៅក្នុងវប្បធម៌ខ្លះប្តីឬប្រពន្ធដែលមានដៃគូលើសពី ១ អាចរស់នៅជាមួយគ្នាជាធម្មតាបាន។ តើអ្នកគិតយ៉ាងណាដែរចំពោះបញ្ហានេះ?

ប្រភព : brightside | អត្ថបទដោយ : វីរៈ

Loading...