kalib9

រូបភាព ២០ សន្លឹកដែលបង្ហាញពីជីវិតដ៏មានន័យ ប្លែកពីប្រទេសដទៃ ប្រសិនបើអ្នកនៅអូស្ត្រាលី!

ប្រទេសនីមួយៗមានបែបផែននៃការរស់នៅរបស់ប្រជាជនផ្សេងៗគ្នា។ យើងគិតថាប្រទេសជប៉ុនគឺជាប្រទេសដែលមានអាហារឆ្ងាញ់និងវប្បធម៌ប្លែកៗ។ ចំណែកប្រទេសកម្ពុជាយើងវិញជាប្រទេសដែលមានតំបន់ទេសចរណ៍គួរឱ្យចាប់អារម្មណ៍ច្រើនពិសេសប្រាសាទបុរាណនៅតំបន់អង្គរ ហើយចុះអូស្ត្រាលីវិញ? ជាការពិតណាស់មនុស្សភាគច្រើនអាចទៅដល់ទឹកដីដែលពោរពេញទៅដោយជីវិតសត្វព្រៃដែលអ្នកអាចជួបប្រទះដោយមិនបានរំពឹងទុក។ រដូវក្តៅនៅចុងឆ្នាំខុសគ្នាពីប្រទេសដទៃទៀតដែលជារដូវត្រជាក់ ជាតំបន់ទាក់ទាញធម្មជាតិគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលយើងនឹកស្មានមិនដល់។

ថ្ងៃនេះយើងសូមណែនាំអ្នករាល់គ្នាអោយស្គាល់ពីប្រទេសអូស្រ្តាលីកាន់តែច្បាស់តាមរយៈរូបភាពទាំងនេះ។ ហើយអ្នកនឹងដឹងថានេះពិតជាប្រទេសមួយក្នុងចំណោមប្រទេសដែលចម្លែកនិងប្លែកបំផុតនៅក្នុងពិភពលោក។

1. មានតែនៅក្នុងប្រទេសអូស្ត្រាលីប៉ុណ្ណោះ ដូចដែលអ្នកអាចឃើញភ្ញៀវដែលមិនបានអញ្ជើញនៅក្នុងបន្ទប់ទឹកនេះ។

2. នៅពេលអ្នកទុកស្បែកជើងរបស់អ្នកនៅក្នុងឡានហាលថ្ងៃក្តៅ រហូតដល់តែស្បែកជើងរលាយ។

3. សត្វពស់ពិតជាសម្បូរណាស់នៅអូស្ត្រាលី

4. ពេលខ្លះអ្នកអាចឃើញបាតុភូតចម្លែក ៗ នៅលើមេឃដែលមិនអាចពន្យល់បាន។

5. សូម្បីតែនៅក្នុងទឹកអ្នកតែងតែអាចមើលឃើញរឿងដែលមិននឹកស្មានដល់។

6. សត្វស្លាបប្លែកៗក៏មានច្រើនប្រភេទ

7. មនុស្សនិងសត្វអាចមានភាពស្និតស្នាលនឹងគ្នា

8. នេះមិនមែនជាពស់ទេតែជាការក្បួននៃដង្កូវរោមវែង

9. អូស្រ្តាលីគឺជាទឹកដីនៃសត្វល្អិតយក្សជាច្រើន។ ហើយវានឹងស្វាគមន៍មនុស្សជានិច្ច

10. មិនត្រឹមតែសត្វល្អិតយក្សប៉ុណ្ណោះទេ ប៉ុន្តែក៏មានជន្លេនដ៏ធំផងដែរ

Loading...

11. អូស្រ្តាលីគឺជាប្រទេសដែលមានសត្វអូដ្ឋធម្មជាតិបំផុតនៅលើពិភពលោក។

12. នោះក៏ព្រោះតែប្រទេសអូស្រ្តាលីជាប្រទេសវាលខ្សាច់ធំជាងគេទី ២ នៅលើពិភពលោកបន្ទាប់ពីវាលខ្សាច់សាហារ៉ានៅទ្វីបអាហ្រ្វិក។ ពណ៌ទឹកក្រូចដែលត្រូវបានគេមើលឃើញគឺជាវាលខ្សាច់ដែលមានទំហំជាង ២,៧ លានគីឡូម៉ែត្រការ៉េនៅកណ្តាលប្រទេស។

13. ទីក្រុង Perth ដែលជាទីក្រុងមួយនៅភាគខាងលិចប្រទេសអូស្រ្តាលីបានក្លាយជាផ្នែកមួយនៃន្លែងលេងទឹកធំជាងគេនៅកណ្តាលទីក្រុង។

14. សេវាកម្មគ្រាអាសន្នរបស់អូស្រ្តាលីកំពុងជួយចិញ្ចឹមសត្វកូឡាសដែលរងផលប៉ះពាល់ពីភ្លើងឆេះព្រៃឈើ។

15. ថ្ងៃល្អអ្នកអាចនឹងជួបភ្ញៀវដែលមិនបានអញ្ជើញមកទស្សនាកន្លែងធ្វើការរបស់អ្នក។

16. លេងនៅលើទឹកនៅតំបន់ឆ្នេរខ្សាច់ប្រហែលជាមិនផ្តល់ភាពងាយស្រួលដល់អ្នកទេ។

17. នេះគឺជាបឹង ​Hatt Lagoon បឹងពណ៌ផ្កាឈូកដែលពិតជាមាននៅលើភពផែនដីនេះ។

18. វិធីសាស្រ្តគ្រប់គ្រងកាកសំណល់ងាយៗនៅអូស្រ្តាលី គ្រាន់តែដំឡើងសំណាញ់អន្ទាក់សំរាម នោះទទួលលទ្ធផលយ៉ាងធំធេង

19. សូម្បីតែដំបូកក៏ជាដំបូកយក្ស។

20. ដើរលេងជុំវិញ អ្នកប្រហែលជាឃើញត្រីឆ្លាមនៅលើដងផ្លូវដូចជាខ្សែភាពយន្ត Sharknado (វាត្រូវបានបោកបក់មកលើគោកដោយព្យុះស៊ីក្លូន) ។

ប្រភព : brightside | អត្ថបទដោយ : វីរៈ

Loading...