kalib9

មិន​គួរ​ឱ្យ​ជឿ! គាត់អាយុ ៥០ ឆ្នាំហើយតែមើលទៅ ដូចក្មេងស្រីអាយុ ២០ ឆ្នាំ តើគាត់មានអាថ៌កំបាំងអ្វី?

វាបានក្លាយជារឿងល្បីមួយនៅលើបណ្តាញសង្គមនៃប្រទេសចិន។ នៅពេលរូបថតរបស់លោកស្រី Ye Wen ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ Weibo ក្នុងប្រទេសចិនរូបភាពរបស់គាត់គឺជាក្មេងស្រីស្រស់ស្អាតនៅក្នុងឈុតប៊ីគីនី។ ភាពចម្លែកដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺគាត់មានអាយុ 50 ឆ្នាំទៅហើយ​ ប៉ុន្តែសម្រស់របស់គាត់ហាក់ដូចជាក្មេងស្រីវ័យ ២០ ឆ្នាំ !!!

 

View this post on Instagram

 

A post shared by 叶问姐姐(刘叶琳) (@yewen_lyl) on

គាត់ហែលទឹករាល់ថ្ងៃ ហើយទៅកន្លែងហាត់ប្រាណ 2-3 ដងក្នុងមួយសប្តាហ៍។

ye-wen-03

មិនត្រឹមតែរូបរាងដ៏ទាក់ទាញទេប៉ុន្តែគាត់ក៏មានរាងកាយរឹងមាំផងដែរ។ កាលពីខែមីនាអ្នកស្រីបានហែលឆ្លងកាត់ច្រកម៉ាឡាកា។ ហើយនៅពេលអនាគតគាត់សង្ឃឹមថានឹងហែលឆ្លងលើទន្លេហាននៅកូរ៉េខាងត្បូងផងដែរ។

ye-wen-04

ក្តីសង្ឃឹមរបស់គាត់គឺស្លៀកឈុតប៊ីគីនីរហូតដល់អាយុ ៨០ ឆ្នាំ។

ye-wen-05

Loading...

នៅក្នុង Instagram ផ្ទាល់ខ្លួនរបស់អ្នកស្រី អ្នកអាចឃើញថារាងកាយរបស់គាត់គឺរឹងមាំល្អណាស់ដែលមិនអាចមើលឃើញថាគាត់មានអាយុ ៥០ ឆ្នាំទេ។

 

View this post on Instagram

 

A post shared by 叶问姐姐(刘叶琳) (@yewen_lyl) on

ye-wen-08

អ្នកស្រីបានក្លាយជាតារាល្បីនៅក្នុងពិភពអ៊ីនធឺណេតរបស់ប្រទេសចិន។ ជាពិសេសនៅលើគេហទំព័រ Weibo ដែលមានមតិយោបល់ចំនួន ៣ លានយោបល់ទាក់ទងនឹងរឿងរ៉ាវរបស់អ្នកស្រី ដែលត្រូវបានគេកោតសរសើរបំផុតចំពោះសម្រស់និងដងខ្លួនរបស់គាត់។

ye-wen-07

រូបភាពនៅខាងឆ្វេងគឺអ្នកស្រី Ye Wen នៅអាយុ ៣០ ឆ្នាំនិងខាងស្តាំនៅអាយុ ៥០ ឆ្នាំគឺស្ទើរតែមិនខុសគ្នាប៉ុន្មានទេ។

ye-wen-06

ហើយនេះគឺជាឧទាហរណ៍ល្អមួយទៀតសម្រាប់មនុស្សដែលឱ្យតម្លៃលើលំហាត់ប្រាណ នៅពេលបានឃើញរឿងនេះសូមកុំភ្លេចធ្វើលំហាត់ប្រាណ។ ការនេះគឺដើម្បីសុខភាពផ្ទាល់ខ្លួនរបស់អ្នក ហើយប្រហែលជាធ្វើអោយអ្នកមើលទៅក្មេងជាងវ័យដូចអ្នកស្រីផងដែរ៕

ប្រភព : dailymail | អត្ថបទ : វីរៈ

Loading...