kalib9

សត្វកូនកាត់ចំនួន ២០ ក្បាលដែលលោកអ្នកមិនធ្លាប់បានឃើញ ពីទូទាំងពិភពលោក

សត្វកូនកាត់ (Hybrid Animals) ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាសត្វដែលកើតចេញពីការបង្កាត់ពូជ កូនកាត់មានពាក់កណ្តាលនៃឌីអិនអេរបស់ឪពុកម្តាយ។ ប្រភេទសត្វខ្លះកំពុងកើតឡើងដោយធម្មជាតិដែលក្នុងនោះសត្វមានតំណរឈាមស្រដៀងនឹងពូជខ្លួនឯង។ ហើយប្រភេទសត្វខ្លះត្រូវបានមនុស្សយកមកពិសោធន៍បង្កាត់តែម្តង។

ហើយនេះគឺជាសត្វកូនកាត់ចំនួន ២០ ប្រភេទដែលត្រូវបានលាយបញ្ចូលគ្នានៅទូទាំងប្រភេទសត្វមកពីជុំវិញពិភពលោក។ ចង់ដឹងថាមានសត្វប្រភេទណាខ្លះនោះ សូមទៅទស្សនាទាំងអស់គ្នា។

#1

Leopon (ខ្លារខិនឈ្មោល + តោញីបង្កើតបានជាសត្វតោប៉ុន្តែមានសម្បុរគំរូខ្លារខិន។)

#2

Zebroid (ការង្កាត់ពូជបញ្ចូលគ្នារវាងសេះបង្កង់ជាមួយសេះធម្មតា។)

#3

Coywolf (ចចក coyote + ចចកពណ៌ប្រផេះបានបង្កើតជាចចកមានពណ៌លេខធ្លោ។)

#4

Grolar Bear (ខ្លាឃ្មុំប៉ូលពណ៌ស + ខ្លាឃ្មុំប្រោនហ្គីសលី លក្ខណៈរបស់ខ្លាឃ្មុំតំបន់ប៉ូលគឺលេចធ្លោជាង។)

#5

Savannah Cats ឆ្មាសាវ៉ាន់ (សត្វខ្លាផ្សំជាមួយឆ្មា វាធំជាងឆ្មាក្នុងស្រុក វាមានទម្លាប់ស្រដៀងនឹងសត្វឆ្កែ)

#6

Wholphin (ត្រីបាឡែនលាយជាមួយដូហ្វីន វាមើលទៅរាងតូច។)

#7

Tigon (សត្វខ្លាធំឈ្មោល + សត្វតោញីមិនធំដូច Liger ទេ វាមានលំនាំកាត់ទៅបាដែលមានរោមនិងឆ្នូតចំហៀងតែមានខ្លួនប្រាណជាសត្វតោ។)

#8

Beefalo ឬ Cattalo (ការរួមបញ្ចូលគ្នារវាងគោនិងក្របី រាងកាយគឺកាត់ទៅគោច្រើនជាង។)

#9

Hinny (បណ្តាលមកពីការបង្កាត់ពូជបញ្ចូលគ្នារវាងសេះនិងលា។)

#10

Liger (សត្វតោឈ្មោល + ខ្លាញីបង្កើតបានជាឆ្មាធំបំផុតនៅលើពិភពលោក។)

Loading...

#11

Narluga (ការបង្កាត់ពូជបញ្ចូលគ្នារវាង Narval និងត្រីបាឡែន Beluga)

#12

Cama (ឡាម៉ា + អូដ្ឋនៅមានជីវិតហើយមានតែ ៥ ក្បាលប៉ុណ្ណោះដែលមើលឃើញពិភពលោកនេះ។)

#13

Dzo (ជាបង្កាត់ពូជចូលគ្នារវាងសត្វ Yaks ឈ្មោល និងសត្វគោញី។)

#14

Geep (ពពែបង្កាត់ជាមួយចៀម)

#15

Mule (កើតឡើងដោយការបង្កាត់ពូជរវាងសត្វលាឈ្មោល + សេះញី។)

#16

Mulard (បង្កាត់ពូជរវាងទា Mallard ឬទាព្រៃ + ទា Muscovy)

#17

Zubron (គោបង្កាត់ជាមួយសេះបង្កើតបានជា​ Zubron ដែលរឹងមាំ និងមានរោមក្រាស់)

#18 Sheep Pig (ការបង្កាត់ពូជសត្វជ្រូកនិងសត្វជ្រូកកម្រដែលមានរោមដូចចៀម)

#19

Zorse (កើតចេញពីការបង្កាត់រវាសេះបង្កង់ឈ្មោល + សេះញី)

#20

Jaglion (ខ្លា Jaguar ឈ្មោល + តោញីដែលជាលក្ខណៈប្លែកពីមេនិងបា។ នោះគឺជាស្បែកខ្មៅដែលមានលំនាំនៅលើដងខ្លួន។)

ប្រភព៖ insider.com

Loading...