kalib9

ក្បួនហាត់ប្រាណចំណាយតែ ១៥ នាទីរាល់ថ្ងៃ សម្រាប់អ្នកមមាញឹក ធានាក្បាលពោះនឹងរាបស្មើ

មនុស្សជាមធ្យមនៅសហរដ្ឋអាមេរិកចំណាយពេលប្រហែល ៨,០៦ ម៉ោងក្នុងមួយថ្ងៃនៅកន្លែងធ្វើការនិង ៥,៥៣ ម៉ោងក្នុងមួយថ្ងៃនៅកន្លែងធ្វើការនៅចុងសប្តាហ៍។ នៅពេលដែលអ្នកចំណាយពេលទំនេររបស់អ្នកទៅលើការធ្វើដំណើរ ជាមួយមិត្តភក្តិ និងជាមួយក្រុមគ្រួសារ វាហាក់ដូចជាកន្លែងហាត់ប្រាណគឺជាវត្ថុមួយនៃក្តីសុបិន្តរបស់អ្នក។ តែតាមពិតអ្នកត្រូវការពេលត្រឹមតែ ១៥ នាទីនៅផ្ទះទៀងទាត់ដើម្បីទទួលបានលទ្ធផលដ៏អស្ចារ្យ។

យោងតាមគេហទំព័រ Bright Side រកឃើញដំណោះស្រាយសាមញ្ញ ៗ និងមានប្រសិទ្ធភាពមួយចំនួនសម្រាប់បំបាត់ខ្លាញ់ក្បាលពោះដោយមិនចាំបាច់ទៅហាត់ប្រាណនៅក្លឹបហាត់ប្រាណ។

1. ការធ្វើលំហាត់ប្រាណដោយរត់ឡើងជណ្តើរ

លំហាត់ប្រាណរត់ឡើងជណ្តើរ មានសារៈសំខាន់ណាស់សម្រាប់ការសម្រកខ្លាញ់ហើយវានឹងធ្វើអោយការរំលាយអាហាររបស់អ្នកលឿនជាងមុន។ ដូច្នេះលើកក្រោយជំនួសឱ្យការប្រើជណ្តើរយន្តសូមប្រើជណ្តើរ។ អ្នកនឹងសម្គាល់ឃើញថារាងកាយរបស់អ្នកមានអារម្មណ៍ខ្លាំងជាងមុន។

ប្រសិនបើអ្នករស់នៅក្នុងអាគារខ្ពស់អ្នកគ្រាន់តែចាប់ផ្តើមឡើងជណ្តើរនៅទីនោះ។ ជាដំបូងអ្នកអាចត្រឹមតែ ១៥ នាទីតែបន្ទាប់មកអាចបង្កើនកំរិតរបស់អ្នកបន្តិចម្តង ៗ ។ បន្ទាប់ពីច្រើនខែអ្នកនឹងសម្គាល់ឃើញថាក្បាលពោះរបស់អ្នកតូចជាងមុន។

2. ប្រើកៅអីដើម្បីហាត់ប្រាណ

នេះគឺជាលំហាត់ប្រាណដែលអ្នកអាចធ្វើបាននៅក្នុងផ្ទះ​ ឬនៅក្នុងការិយាល័យ។ ចំណាយពេលនៃការសម្រាក 15 នាទីរបស់អ្នកហើយហាត់ប្រាណ។

  • ពេលអង្គុយសូមលើកជើងរបស់អ្នកឡើងលើហើយបោះជើងទៅមុខ។ បន្ទាប់មកទាញជង្គង់ឆ្ពោះមកទ្រូងរបស់អ្នកហើយបន្ទាប់មកបោះជើងរបស់អ្នកត្រង់ម្តងទៀត។
  • ចែកជា​ ៣ លើកធ្វើបែបនេះ ១ លើកចំនួន ២០ ដង។

3. លំហាត់ប្រាណលើកៅអី

ផ្តេកខ្លួននៅលើកៅអីលើកជើងទាំងពីររបស់អ្នកឡើងលើ និងចុះក្រោម។

  • ដំបូងធ្វើលំហាត់នៅផ្នែកខាងស្តាំរបស់អ្នក។
  • បន្ទាប់មកត្រលប់មកធ្វើលំហាត់ប្រាណផ្នែកខាងឆ្វេងវិញ។

ឥឡូវអ្នកកំពុងហាត់បង្កើនសាច់ដុំពោះរបស់អ្នក។

4. លំហាត់ប្រាណបញ្ច្រាស់ឡើងលើ

លំហាត់ប្រាណនេះមានប្រសិទ្ធភាពណាស់។ ពេលអ្នកនៅផ្ទះ អ្នកថែមទាំងអាចហាត់ពេលកំពុងមើលទូរទស្សន៍។

  • ដេកផ្ងា
  • ដាក់ជើងរបស់អ្នកឱ្យរាបស្មើនៅលើឥដ្ឋ។ ដាក់ដៃទាំងពីរស្របនឹងចង្កេះ។
  • លើកជើង និងគូទរបស់អ្នកឡើងលើរហូតដល់ខ្ពស់ជាងក្បាលរបស់អ្នកឬបន្តលើកទៀតបើអាច។
  • ទម្លាក់ជើងនិងគូទរបស់អ្នកយឺតៗចុះក្រោមវិញ។
  • ចែកជា​ ៣ លើកធ្វើបែបនេះ ១ លើកចំនួន ២០ ដង។

5. លំហាត់ប្រាណ V-ups ដើម្បីបង្កើនសាច់ដុំពោះ

លំហាត់ប្រាណនេះប្រហែលជាពិបាកសម្រាប់អ្នក។ ប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់ហើយអ្នកមិនចាំបាច់ទៅក្លឹបហាត់ប្រាណដើម្បីហាត់វាទេ។

អ្នកគ្រាន់តែលើករាងកាយឡើងនិងថ្លឹងជើងនិងដៃរបស់អ្នកនៅលើអាកាសក្នុងពេលតែមួយឲ្យត្រឹមគ្នា។

  • ដេកផ្ងា លើកខ្លួនរបស់អ្នកឡើង បោះដៃទាំងពីររបស់អ្នកឲ្យស្មើនឹងជង្គង់របស់អ្នកដែលលើកឡើង។
  • ឥឡូវចាប់ផ្តើមយឺត ៗ លើកអវយវៈទាំងអស់របស់អ្នករួមគ្នាជារាងអក្សរ V ។
  • ព្យាយាមយកម្រាមដៃទៅប៉ះម្រាមជើងរបស់អ្នក។
  • បន្ទាប់មកចាប់ផ្តើមត្រឡប់យឺត ៗ ទៅទីតាំងចាប់ផ្តើមវិញ។
  • ចែកជា​ ៣ លើកហាត់បែបនេះ ១ លើកចំនួន ១០ ទៅ ១៥ ដង។

6. លំហាត់ប្រាណលើកដៃទាំងពីរបង្វិលដងខ្លួន

Loading...

លំហាត់នេះនឹងជួយធ្វើឱ្យផ្នែកខាងលើរបស់អ្នកមានភាពប្រសើរឡើង។

  • អង្គុយលើកំរាលដោយ ផ្គុំជើងទាំងពីរលើកជើងឡើងស្មើដើមទ្រូង។ ផ្តេកខ្លួនក្នុងកំរិតមុំ 45 ដឺក្រេ។
  • ផ្គុំដៃទាំងពីបោះទៅមុខ បន្ទាប់មកធ្វើចលនាដៃនិងដងខ្លួនផ្អៀងទៅស្តាំហើយផ្អៀងទៅឆ្វេង។
  • បន្តធ្វើបែបនេះតាមលទ្ធភាពដែលអ្នកអាចធ្វើបាន ព្រោះវាជួយដុតខ្លាញ់ក្បាលពោះ និងបង្កើនសាច់ដុំពោះ។

បន្ថែម : លំហាត់ប្រាណនៅផ្ទះ ៧ ជំហានដើម្បីបង្កើនសាច់ដុំក្បាលពោះ

 

View this post on Instagram

 

A post shared by Fit Goals Lebanon (@fitnessgoalsleb) on

តើអ្នកនៅតែគិតថាអ្នកត្រូវទៅហាត់ប្រាណនៅក្លឹមហាត់ប្រាណមែនទេ? ទុកមតិយោបល់របស់អ្នកនៅខាងក្រោមហើយចែករំលែកអត្ថបទនេះជាមួយមិត្តភក្តិរបស់អ្នក!

ប្រភព : Brightside | អត្ថបទដោយ​ : វីរៈ

Loading...