kalib9

អ្នកចិត្តសាស្រ្តបង្ហាញវិធី ១៦ យ៉ាងដើម្បីអានទឹកមុខ ដូច្នេះគ្មានអ្នកណាបន្លំកុហកអ្នកបានទៀតទេ!

ការសិក្សាអំពីការប្រាស្រ័យទាក់ទងគ្នាដោយប្រើពាក្យសម្តីបានចង្អុលបង្ហាញថា មានតែ ៣០ ភាគរយនៃព័ត៌មានដែលត្រូវបានបញ្ជូននៅក្នុងការសន្ទនាគ្នា ហើយភាគរយដែលនៅសល់បានមកពីចលនានៃរាងកាយនិងទឹកមុខ។ យើងមិនត្រឹមតែអាចស្តាប់ពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែអ្នកគួរតែអានទឹកមុខផងដែរ  នោះគឺជាអ្វីដែលមិនអាចលាកបាំង និងបំភាន់ភ្នែកយើងបាន។

ថ្ងៃនេះយើងសូមនាំលោកអ្នកយល់ដឹងពីអាថ៌កំបាំងក្នុងការអានទឹកមុខរបស់ដៃគូនៅក្នុងពេលសន្ទន នោះនឹងអនុញ្ញាតឱ្យអ្នកយល់ពីមនុស្សឱ្យកាន់តែប្រសើរឡើង ដូចជាអ្នកចិត្តវិទ្យាជំនាញ។ (ការពន្យល់ស្ថិតនៅក្រោមរូបភាព)

ចិញ្ចើម

ការលើកចិញ្ចើមគឺជាសញ្ញាមួយដែលបង្ហាញថា មនុស្សមានការភ្ញាក់ផ្អើល។ ចិញ្ចើមខ្ពស់ជាងនេះកាន់តែភ្ញាក់ផ្អើលកាន់តែខ្លាំង។ លើសពីនេះទៀតការលើកចិញ្ចើមរបស់អ្នកគឺជាសញ្ញានៃការបើកទូលាយចំនេះដឹង និងការចាប់អារម្មណ៍ចំពោះខ្លួនឯង។

ការទំលាក់ចិញ្ចឹមចុះ វាជាបង្ហាញពីកំហឹង ដែលអ្នកអាចកត់សំគាល់បានយ៉ាងងាយពីស្នាមជ្រួញរវាងចិញ្ចើមទាំងពីរ។

ចិញ្ចើមខាងក្នុងត្រូវបានលើកឡើងហើយភ្ជាប់មកជាមួយគ្នា មានន័យថាក្តីសោកសៅ កំសត់។

ភ្នែក

ការក្រឡេកមើលទៅខាងស្តាំ អាចបង្ហាញថាមនុស្សនោះកំពុងប្រើការស្រមើលស្រមៃ អាចនិយាយម្យ៉ាងទៀតថាជាការនិយាយកុហក។

ការក្រឡេកមើលទៅខាងឆ្វេងមានន័យថាមនុស្សម្នាក់កំពុងគិតអំពីអ្វីមួយ ឬគិតអំពីរឿងអតីតកាល។

សម្លឹងចុះក្រោមបង្ហាញថាមនុស្សនោះមានអារម្មណ៍អៀនខ្មាស់ ភ័យ ឬមិនមានទំនុកចិត្តលើខ្លួនឯង។ ពេលខ្លះវាជាសញ្ញានៃការធ្វើខុស។

មើលឆ្វេងនិងមើលស្តាំភ្នែកបក់យ៉ាងលឿនពីម្ខាងទៅម្ខាង មានន័យថាពួកគេកំពុងមានអារម្មណ៍ភ័យឬមិនស្រួលចិត្តជាមួយអ្នក។

Loading...

ការពង្រីកប្រស្រីភ្នែកជាធម្មតាមានន័យថាការខ្លាចក្រែង និយាយម្យ៉ាងទៀតមនុស្សនោះចាប់អារម្មណ៍នឹងអ្នកឬលង់ស្រលាញ់អ្នក។

ប្រស្រីភ្នែករួមតូចមានន័យថាមនុស្សនេះអាចនឹងខឹងអ្នក។

ប្រសិនបើអ្នកឃើញភ្នែកបែបនេះមានន័យថាពួកគេនឹងសើចយ៉ាងខ្លាំង ដែលជានិមិត្តរូបនៃភាពរីករាយ។

បបូរមាត់

ធ្វើបបូរមាត់តូចគឺជានិមិត្តរូបនៃអារម្មណ៍អវិជ្ជមានដូចជាកំហឹង ការជេរប្រមាថ ការមិនសប្បាយចិត្ត ឬការមិនចុះសម្រុង។

ខាំបបូរមាត់នោះបង្ហាញថាមនុស្សនោះកំពុងព្យាយាមលួងលោមខ្លួនឯង ដោយសារតែពួកគេកំពុងមានអារម្មណ៍ព្រួយបារម្ភ។

បបូរមាត់ម្ខាងលើកឡើង វាអាចទៅរួចដែលថាពួកគេកំពុងប្រមាថឬស្អប់អ្នក ឬស្អប់អ្វីដែលអ្នកកំពុងនិយាយ។

បង្រួមបបូរមាត់គឺជាសញ្ញានៃភាពទុក្ខព្រួយ។

ដៃ

ការយកដៃកាន់កអាចមានន័យថាមនុស្សកំពុងព្យាយាមការពារខ្លួនពីអារម្មណ៍មិនស្រួល។

យកម្រាមដៃប៉ះច្រមុះគឺអាចជាសញ្ញារបស់មនុស្សដែលនិយាយកុហក។

ហើយនេះគឺជាវិធីងាយៗក្នុងការអានទឹកមុខមនុស្សដែលមនុស្សគ្រប់គ្នាត្រូវយល់ដឹង និងចងចាំ។ ហើយសង្ឃឹមថាអ្នកជាមនុស្សពូកែអានទឹកមុខដើម្បីកុំអ្នកដទៃកុហកអ្នកបាន ដែលវាពិតជាអាចជួយក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។

ប្រភព : brightside | អត្ថបទដោយ : វីរៈ

Loading...