kalib9

អាផាតមិន ៤ ប្រភេទដែលមើលទៅចង្អៀតបន្តិច ប៉ុន្តែកំពុងតែទាក់ទាញចិត្ត ប្រជាជនជប៉ុននាពេលបច្ចុប្បន្ន!

គេដឹងច្បាស់ថាដីនិងកន្លែងស្នាក់នៅក្នុងប្រទេសជប៉ុនមានតម្លៃថ្លៃ និងតូចចង្អៀត។ ជាពិសេសនៅតាមទីក្រុងធំ ៗ ដូចជាក្រុងតូក្យូ ដែលចង្អៀតនៅចំពោះមុខជនបរទេសជាពិសេសជនជាតិអាមេរិកាំង និងអឺរ៉ុបដែលមានមាឌធំ ប៉ុន្តែសម្រាប់ជនជាតិជប៉ុនខ្លួនឯងពួកគេធ្លាប់រស់នៅក្នុងទីធ្លានិងកន្លែងស្នាក់នៅតូចហើយនោះជាមូលហេតុដែលយើងតែងតែឃើញប្រជាជនជប៉ុនឌីហ្សាញកន្លែងទំនេរភាគច្រើននៅក្នុងបន្ទប់របស់ពួកគេ។

ហើយនោះធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យជប៉ុន Spilytus ដែលបើកអាផាតមិន Ququri ផ្តល់ជូនបន្ទប់តូចមួយដែលមានតម្លៃសមរម្យ។ ទោះបីជាវាស្រដៀងនឹងអាផាតមិនភាគច្រើននៅក្នុងប្រទេសជប៉ុនដែលមានកំរាលតាតាមី ប្រហែល ៤,៦៤ ម៉ែត្រការ៉េប៉ុន្តែមានតម្លៃទាបជាងកន្លែងស្នាក់នៅផ្សេងទៀត។ ដូច្នេះកន្លែងនេះបានក្លាយជាតម្រូវការដ៏អស្ចារ្យសម្រាប់មនុស្សជំនាន់ថ្មី។

បន្ទប់ចំនួន ១.២០០ បន្ទប់ដែលត្រូវបានចែកចាយពាសពេញទីក្រុងតូក្យូត្រូវបានជួលអស់គ្មានសល់។ បន្ទប់ Ququri ត្រូវបានទទួលការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនដែលអតិថិជនមានអាយុពី ២០ ទៅ ៣០ ឆ្នាំដែលមានចំនួនច្រើន។ ដែលក្នុង ៩០% មានបុរស ៦០% និងស្ត្រី ៤០%។

អ្វីដែលធ្វើឱ្យ Ququri លេចធ្លោជាទីពេញចិត្តរបស់ប្រជាជនជប៉ុនគឺទីតាំងដែលស្ថិតនៅជិតតំបន់ពាណិជ្ជកម្មរបស់ទីក្រុងតូក្យូដូចជាស៊ីនជុគូ ស៊ីប៊ូយ៉ាក់​ អេប៊ូស៊ូ និងណាកាមេគូរ៉ូ។ មិនត្រឹមតែនៅក្បែរកន្លែងកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែអាផាតមិននីមួយៗក៏នៅជិតស្ថានីយ៍រថភ្លើងសំខាន់ៗដែលធ្វើឱ្យមនុស្សធ្វើការឬសិស្សសាលាធ្វើដំណើរងាយស្រួល ហើយបំពេញសេចក្តីត្រូវការរបស់ប្រជាជននៅអាយុនេះដោយ ៦០% នៃប្រជាជនជាអ្នកធ្វើការនិង ៣០% ទៀតជានិស្សិត។

រឿងមួយទៀតដែលធ្វើឱ្យវាលេចធ្លោជាងគេគឺតម្លៃ បើប្រៀបធៀបទៅនឹងអ្នកប្រកួតប្រជែងក្នុងតំបន់តែមួយ Ququri មានតម្លៃទាបត្រឹមតែ ៥ ម៉ឺនយ៉េនខណៈអ្នកផ្តល់សេវានៅតំបន់តែមួយមានតម្លៃ ៨០,០០០ យ៉េន។

ចំណុចសំខាន់គឺ Ququri មិនគិតថ្លៃសេវាឬថ្លៃធានារ៉ាប់រងជាមុនទេដែលជាធម្មតាផលស្មើនឹង ៤ ខែនៃការជួល ខណៈពេលដែលមិនប្រមូលថ្លៃសេវាថ្មីដែលក្នុងប្រទេសជប៉ុននឹងត្រូវប្រមូលរៀងរាល់ពីរឆ្នាំម្តងក្នុងតម្លៃដូចគ្នានឹងការជួលរយៈពេលមួយខែ ហើយអ្វីដែលមិនអាចខ្វះបានគឺឥតគិតថ្លៃចំពោះការប្រើប្រាស់អ៊ីនធឺណិត។

Loading...

ច្បាស់ណាស់យុវជនភាគច្រើនជ្រើសរើសរស់នៅក្នុងជីវិតមួយដែលការចំណាយមានកំរិតទាបបំផុត។ ហើយកន្លែងស្នាក់នៅនេះសមស្របសម្រាប់ពួកគេ បន្ទប់នីមួយៗមានទំហំប្រហែល ៤ ម៉ែត្រប្រមាណ ៦,១៩ ម៉ែត្រការ៉េ។

ហេតុដូច្នេះហើយទើបអនុញ្ញាតឱ្យអ្នកស្រុករៀបចំកន្លែងរស់នៅដើម្បីទទួលបានផលប្រយោជន៍ជាអតិបរមា។ បន្ទប់មានឡៅតឿតូចមួយសម្រាប់គេង។ ដែលអនុញ្ញាតឱ្យពួកគេប្រើប្រាស់កន្លែងនៅសល់ដើម្បីដាក់គ្រឿងសង្ហារិមនិងរបស់របរផ្សេងៗទៀតក្នុងបន្ទប់ដែលនៅសល់។

បន្ទប់នីមួយៗក៏មានកន្លែងបោកគក់នៅខាងក្នុងដែរ។ មិនដូចបន្ទប់ផ្ទះល្វែងតូចៗជាច្រើននៅប្រទេសជប៉ុនទេអ្នកត្រូវដាក់ម៉ាស៊ីនបោកគក់របស់អ្នកនៅខាងក្រៅហើយសំខាន់បំផុតអ្នកក៏មានផ្ទះបាយនិងបន្ទប់ទឹកឯកជននៅខាងក្នុងផ្ទះល្វែងដែរ។

ការស្ទង់មតិបានរកឃើញថា អ្នករស់នៅក្នុង Ququri ពេញចិត្តណាស់។ មនុស្សជាច្រើនសម្របខ្លួនបានល្អនៅក្នុងបន្ទប់តូចមួយ។ អ្នកស្នាក់នៅម្នាក់បាននិយាយថាមានហាងទំនិញនៅកាច់ជ្រុងក្បែរកន្លែងគាត់ស្នាក់នៅវាផ្តល់ភាពងាយស្រួលដល់គាត់ក្នុងការទិញម្ហូបអាហារជាមួយនឹងការជួលមានតម្លៃទាបគាត់អាចស្នាក់នៅក្នុងទីក្រុងធំ។ អ្នកខ្លះជ្រើសរើសរត់ហាត់ប្រាណនៅពេលព្រឹកមុនពេលទៅធ្វើការហើយអាចស្រកទំងន់បាន ចាប់តាំងពីពួកគេបានផ្លាស់មករស់នៅទីនេះ។

ទីបំផុតពាក្យ  ​Ququri មានន័យថា“ pupa” នៅក្នុងភាសាក្រិកហើយវាហាក់ដូចជាពិតជាធ្វើឱ្យអ្នករស់នៅក្នុងអាផាតមិននេះក្លាយជាជ្រុងមួយគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតនៅក្នុងប្រទេសជប៉ុនដែលយើងប្រហែលជាមិនធ្លាប់ដឹងពីមុនមក៕

អត្ថបទដោយ : វីរៈ | ប្រភព : soranews24

Loading...