តើអ្នកធ្លាប់លឺពីសត្វចចកទេ? ប្រសិនបើចម្លើយគឺទេនោះរៀបចំខ្លួនអ្នកសម្រាប់សត្វដែលយើងនឹងលើកយកមកបង្ហាញអ្នកគឺជាសត្វចចកកូនកាត់ដែលអ្នកមិនធ្លាប់ដឹង។
វាកើតចេញពីក្រុមពូជដូចគ្នានឹងឆ្កែហ៊ៃយ៉ាណា ហើយយើងនឹងពន្យល់ពីមូលហេតុដែលពួកវាមើលទៅស្រដៀង ប៉ុន្តែមានរាងមិនសូវដូចសាច់ញាតិចចក aardwolves (ពាក្យ“ aard” ចេញមកពាក្យនៃភាសាហូឡង់“ aarde” ដែលមានន័យថាផែនដី) ។
ពួកវាមានដើមកំណើតនៅទ្វីបអាហ្រ្វិកខាងកើតនិងអាហ្វ្រិកខាងត្បូងដែលរស់នៅក្នុងរូងក្រោមដី។ ជាញឹកញាប់ពួកវាមិនជីករណ្តៅខ្លួនឯងទេផ្ទុយទៅវិញពួកវាចូលចិត្តរស់នៅរណ្តៅដែលសត្វផ្សេងបានបោះបង់ចោល។ ពួកវាជាសត្វដែលខ្មាស់អៀន និងជាសត្វរាត្រីចរ។ ប៉ុន្តែនៅរដូវរងាពួកវានឹងរក្សាកំលាំងដោយដេកពេលយប់និងរកចំណីនៅពេលថ្ងៃវិញ។ ពួកវាមានអណ្តាតស្អិត វែងៗប្រើដើម្បីស៊ីសត្វកណ្តៀររាប់ពាន់ក្បាល។
សត្វឆ្កែចចក aardwolf តែមួយក្បាលអាចស៊ីសត្វកណ្តៀររហូតដល់ ៣០ ម៉ឺនក្បាលក្នុងមួយយប់! aardwolf ពេញវ័យធំធាត់មានទំហំប៉ុនកញ្ជ្រោងហើយជាសត្វឯកា។ ពួកវារស់នៅជាមួយដៃគូតែមួយពេញមួយជីវិតរបស់ពួកវា។ តើពួកវាគួរឱ្យស្រលាញ់មែនទេ?
អត្ថបទដោយ ៖ វីរៈ | ប្រភព ៖ Bored Panda