យោងតាមការសិក្សាមួយរបស់គេហទំព័រ Richardwiseman យើងបានចាប់ផ្តើមដើរលឿនជាងឪពុកម្តាយឬយាយតារបស់យើង។ ហើយទោះបីជាការដើរជាទូទៅត្រូវបានគេចាត់ទុកថាផ្តល់ផលល្អសម្រាប់សុខភាពក៏ដោយក៏នៅក្នុងស្ថានភាពខ្លះគឺវាទាក់ទងទៅនឹងផ្លូវចិត្តរបស់មនុស្សម្នាក់ៗផងដែរ។
© ABACA/EAST NEWS © ABACA/EAST NEWS © Black Sheep/Eliot/East News © Black Sheep/Eliot/East News
ទោះបីជាការពិតថាការដើរនិងរបៀបរស់នៅដែលសកម្មគឺល្អសម្រាប់សុខភាពរបស់យើងក៏ដោយក៏មានលក្ខណ្ឌមួយចំនួនទៀតចំពោះមុខបញ្ហានេះផងដែរ។ ការសិក្សាស្រាវជ្រាវមួយបានវិភាគលើប្រទេសចំនួន ៣២ ចំពោះល្បឿននៃការដើររបស់យើងហើយបានសន្និដ្ឋានថាជីវិតសម័យទំនើបជំរុញឱ្យយើងរស់នៅលឿននិងមានភាពប្រញាប់ប្រញាល់។ អ្នកជំនាញនិយាយថាវាអាចជារោគស្ត្រេសខ្លាំងហើយថែមទាំងអាចជះឥទ្ធិពលអវិជ្ជមានខ្លះៗដល់ស្ថានភាពបេះដូងរបស់យើងផងដែរ។
ការពិសោធគួរឱ្យចាប់អារម្មណ៍មួយត្រូវបានធ្វើឡើងដោយសាស្រ្តាចារ្យជំនាញម្នាក់គឺលោក Richard Wiseman។ ក្រុមការងាររបស់គាត់បានកំណត់រយៈពេលថាតើបុរសនិងស្ត្រីចំនួន ៣៥ នាក់ដែលដើរតាមផ្លូវកាន់ទូរស័ព្ទ ជាមួយកាបូបដៃ។ ការសន្និដ្ឋានបានចេញលទ្ធផល នៅពេលបង្កើនល្បឿនពួកគេមិនសូវខ្វល់ពីអ្វីទេដូចជាមានគេខលមក និងអ៊ីមែលមក យើងប្រហែលជាមិនបានកត់សំគាល់អ្វីដែលកំពុងកើតឡើងនៅជុំវិញយើងទេ។
© TANG CHHIN SOTHY/AFP/East News © LGjr-RG/PacificCoastNews/BWP Media/East News
មានសញ្ញាខ្លះដែលអ្នកត្រូវបន្ថយល្បឿននិងបន្ធូរអារម្មណ៍ដើម្បីសុភមង្គលផ្ទាល់ខ្លួន នេះបើយើងតាមប្រសាសន៍របស់សាស្រ្តាចារ្យ Wiseman។
© Manuel Munoz, PacificCoastNews.com /EAST NEWS © Kaffee/Monnier, PacificCoastNews/EAST NEWS
វាមិនអាក្រក់ទេបើយើងធ្វើការច្រើន ប៉ុន្តែអ្នកចិត្តសាស្រ្តនិយាយថានៅពេលដែលគុណភាពការងារនេះក្លាយទៅជារ៉ាំរ៉ៃវាមិនតែងតែនាំទៅរកការប្រើប្រាស់ពេលវេលាដែលមានប្រសិទ្ធភាពបំផុតនោះទេ។ អ្នកគ្រាន់តែប្រើកំលាំងលើសពីអ្វីដែលត្រូវធ្វើហើយអ្នកអាចធ្វើឲ្យមានកំហុសទៅវិញទេ។ យើងកំណត់ពេលវេលាដោយខ្លួនឯងហើយបន្ទាប់មកធ្វើអីក៏ញ៉ាប់។ ជាលទ្ធផលយើងដើរលឿនហើយនិយាយលឿនជាងមុន។ ឥទ្ធិពលអារម្មណ៍នៃភាពតានតឹងនេះអាចមានច្រើនដែលបណ្តាលឱ្យមានការខកចិត្តនិងភាពទុក្ខព្រួយ។
© Instagram/Sipa USA/East News
ប្រសិនបើអ្នកបានកត់សម្គាល់ឃើញថាអ្នកដាក់សំពាធកាងារហួសហេតុលើខ្លួនឯងក្នុងពេលតែមួយអ្នកជំនាញណែនាំបច្ចេកទេសមួយចំនួនដែលអាចជួយអ្នកឱ្យមានភាពធូរស្រាល៖
តើអ្នកដើរលឿនប៉ុណ្ណា? តើអ្នកបានសំគាល់រអ្វីខ្លះអំពីស្ទីលដើររបស់អ្នក? សូមចែករំលែកបទពិសោធន៍របស់អ្នកជាមួយយើង!
Preview photo credit ABACA/EAST NEWS, Black Sheep/Eliot/East News
អត្ថបទដោយ ៖ វីរៈ | ប្រភព ៖ Brightside