kalib9

ផនហាប់ ផ្តល់ជូនកាដូពិសេស (Premium) ដល់ជនជាតិអ៊ីតាលីដោយឥតគិតថ្លៃ ក្នុងកំឡុងពេលមានការឆ្លងវីរុស COVID-19

ផនហាប់ កំពុងផ្តល់ជូនសេវាកម្ម Premium របស់ខ្លួនដោយឥតគិតថ្លៃដល់ប្រជាជនដែលរស់នៅក្នុងប្រទេសអ៊ីតាលីរហូតដល់ថ្ងៃទី ៣ ខែមេសា។

គេហទំព័រនេះបានបង្ហាញថាខ្លួននឹងបរិច្ចាគថវិការពីវេទិកា Modelhub បន្ទាប់ពីប្រទេសអ៊ឺរ៉ុបអនុវត្តការប្រឆាំងជាមួយវីរុស COVID-19 នៅទូទាំងប្រទេសដោយសារតែការរីករាលដាលយ៉ាងកំហុកពីវីរុសនេះ។

សេចក្ដីជូនដំណឹងមានខ្លឹមសារថា៖

Forza Italia, យើងស្រឡាញ់អ្នក! ផនហាប់ បានសម្រេចចិត្តបរិច្ចាគប្រាក់ចំណូលជាភាគរយរបស់ខ្លួនពីវេទិកា ModelHub ចាប់ពីខែមីនាដើម្បីជួយប្រទេសអ៊ីតាលីក្នុងកំឡុងពេលផ្ទុះជំងឺនេះ។

ដើម្បីជួយអ្នកសម្រាកនៅផ្ទះក្នុងកំឡុងប៉ុន្មានសប្តាហ៍នេះ, រយៈពេលមួយខែអ្នកអាចប្រើ PornHub Premium ដោយឥតគិតថ្លៃដោយមិនចាំបាច់ប្រើកាតឥណទានរបស់អ្នកឡើយ។

ប្រទេសអ៊ីតាលីជាប់ចំណាត់ថ្នាក់ទី ៧ នៅក្នុងចំណោមប្រទេសចំនួន ២០ របស់ Pornhub នៅឆ្នាំ ២០១៩ ដោយសហរដ្ឋអាមេរិក ជប៉ុន និងចក្រភពអង់គ្លេសទទួលបានចំណាត់ថ្នាក់លើគេ។

Loading...

វាក៏បានកត់សម្គាល់ផងដែរថាជាមធ្យមជនជាតិអ៊ីតាលីចំណាយពេលប្រហែល ១០ នាទីនិង ៥ វិនាទីនៅលើគេហទំព័រ Pornhub នេះ។

ប្រទេសអ៊ីតាលីទាំងមូលត្រូវបានដាក់កំហិតក្នុងការធ្វើដំណើរនិងការជួបជុំសាធារណៈត្រូវបានហាមឃាត់ខណៈដែលចំនួនអ្នកស្លាប់បានកើនលើស ៨០០ នាក់។

បច្ចុប្បន្នប្រទេសអ៊ីតាលីមានចំនួនករណីឆ្លងកើនខ្ពស់បំផុតដែលត្រូវបានបញ្ជាក់ក្រៅពីប្រទេសចិនមានចំនួនអ្នកឆ្លងវីរុស COVID-19 ចំនួន ១៥.១១៣ នាក់ ហើយចំនួនអ្នកស្លាប់មានចំនួន ១.០១៦ នាក់។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ Pornhub បានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនដែលថាវីដេអូចាប់រំលោភត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើគេហទំព័រនេះ៕

ប្រភព ៖ 9gag

Loading...