kalib9

រឿងល្អ ៗ​ទាំង ១២ ដែលបង្ហាញថាពិភពលោកពោរពេញសុភមង្គល មិនអាក្រក់ដូចអ្វីដែលអ្នកធ្លាប់គិតទេ!

ពេលខ្លះពិភពលោករបស់យើងមើលទៅឃោរឃៅបន្តិច។ ប៉ុន្តែនោះគឺដោយសារតែយើងបានពីព័ត៌មានអាក្រក់។ តាមពិតពិភពលោកនេះមិនតែងតែជារឿងអាក្រក់នោះទេ។ ព្រោះថានៅតែមានរឿងល្អ ៗ ដែលធ្វើអោយយើងកក់ក្តៅរាល់ថ្ងៃ។ រឿងល្អ ៗ ជុំវិញពិភពលោកដែលទើបតែត្រូវបានចេញផ្សាយអាចធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍រីករាយនិងកក់ក្តៅក្នុងបេះដូង។ វាជាការរំលឹកដាស់តឿនថាពិភពលោករបស់យើងមិនសុទ្ធតែមានរឿងអាក្រក់នោះទេ។ ព្រោះនៅមានមនុស្សល្អ ៗ បង្កើតរឿងល្អ ៗសម្រាប់ពិភពលោកដ៏ស្រស់ស្អាតមួយនេះ។

#1 គ្រោះរាំងស្ងួតនៅប្រទេសកេនយ៉ាបណ្តាលឱ្យសត្វព្រៃជាច្រើនងាប់ដោយសារកង្វះទឹក។ ប៉ុន្តែជាសំណាងល្អបុរសរូបនេះបានបើករថយន្តដឹកទឹករាប់ម៉ោងដើម្បីចែកទឹកជូនសត្វព្រៃជាប្រចាំ។

#2 លោកយាយតែងតែចូលទៅក្នុងហាងហើយឈរអានសៀវភៅរាល់ពេល។ ដូច្នេះម្ចាស់ហាងបានរៀបចំកៅអីសម្រាប់គាត់។

#3 បុរសម្នាក់ដែលបានដើរដោយចៃដន្យឃើញឡានភ្លេចបិទបង្អួចពេលមានភ្លៀងធ្លាក់ខ្លាំង។ គាត់បានព្យាយាមបង្ហោះប្រកាសដើម្បីរកម្ចាស់ឡាននៅលើអ៊ីនធឺណិត។ គាត់បានព្យាយាមជួយម្ចាស់រថយន្តដោយខ្លួនឯងដោយយកប្លាស្ទិចគ្រប់ត្រង់បង្អួចឡានដែលបើកចំហ។

#4 ចំពេលមានភ្លៀងធ្លាក់ខ្លាំង នារីវ័យក្មេងម្នាក់បានដើរចេញពីហាងរបស់នាងយកភួយគ្របឆ្កែដែលវង្វេងម្ចាស់នៅខាងក្រៅហាង។ ហើយយកឆ្កែទៅជ្រកចូលទៅក្នុងហាងរបស់នាងផងដែរ។

#5 ក្នុងវ័យកុមារភាពរបស់គាត់ គាត់មានជីវភាពក្រីក្រដូច្នេះគាត់គ្មានកាបូប pokemon ដូចក្មេងដទៃទៀតទេ 18 ឆ្នាំក្រោយមកគាត់បានទទួលវាជាអំណោយពីមិត្តស្រីរបស់គាត់។

#6 តន្ត្រីករដើរលេងភ្លេងសម្រាប់អតិថិជននៅតុបរិភោគអាហារ។ និងអនុញ្ញាតឱ្យក្មេងប្រុសនេះភ្ជាប់ត្រចៀករបស់គាត់ទៅនឹងឧបករណ៍ភ្លេងរបស់គាត់ដើម្បីស្តាប់សំលេងក្បែរនោះ ដោយសារតែក្មេងប្រុសមានបញ្ហានៃការស្តាប់។

#7 ជីវិតនីមួយៗមានតម្លៃ។ មិនថាសត្វតូចឬធំប៉ុនណាទេ ដូចគីងគក់តូចនេះដែលត្រូវបានជួយសង្គ្រោះពីអណ្តាតភ្លើងឆេះព្រៃដែលកំពុងឆេះ។

Loading...

#8 ស្ត្រីម្នាក់បានដើរពូកឡានក្រុងដែលរហែកដោយចៃដន្យ នៅពេលនាងឃើញថាកៅអីនៅក្នុងឡានក្រុងនាងកំពុងអង្គុយរហែក បន្ទាប់មកនាងបានដេរដោយខ្លួននាងផ្ទាល់។

#9 មនុស្សម្នាក់ដែលឆ្លងកាត់ដោយបានរកឃើញឆ្កែមួយក្បាលដែលធ្លាក់នៅក្នុងលូ។ ពេលក្រឡេកមើលទៅក្នុងប្រឡាយគាត់បានឃើញកូនឆ្កែមួយក្បាល ហើយគាត់ក៏ប្រញាប់ចុះជួយកូនឆ្កែទោះបីត្រូវប្រឡាក់ដោយភក់និងកខ្វក់ក៏ដោយ។

#10 ក្មេងអាយុ ៥ ឆ្នាំដើរល្បាតសត្វនៅតាមផ្លូវពីព្រោះវាធ្វើឱ្យគាត់មានអារម្មណ៍ថាគាត់ជា Superhero សម្រាប់សត្វទាំងអស់។

#11 អ្នកពន្លត់អគ្គីភ័យដែលចូលនិវត្តន៍ ត្រូវបានអញ្ជើញឱ្យចូលរួមពិធីប្រគល់សញ្ញាបត្រដល់នារីវ័យក្មេងម្នាក់ដែលលោកបានជួយសង្គ្រោះគាត់ពីអណ្តាតភ្លើងកាលពី ១៧ ឆ្នាំមុន។

#12 បុរសដែលធ្វើអំពើល្អដោយមិនរំពឹងសំណង ប៉ុន្តែទទួលបានរង្វាន់គួរឱ្យស្រលាញ់ នោះគឺជាចេកពីរផ្លែដែលគាត់ទទួលបានបន្ទាប់ពីជួយលោកយាយម្នាក់លើកអីវ៉ាន់ឡើងជណ្តើរ។

 

ប្រភព ៖ brightside

អត្ថបទដោយ ៖ វីរៈ

Loading...