kalib9

សេចក្ដីរាយការណ៍ ៖ ខេត្ត Wuhan ប្រទេសចិនមិនមានករណីឆ្លងវីរុសថ្មីៗទៀតឡើយ

នៅថ្ងៃនេះ ក្រសួងសុខាភិបាលចិនបានអះអាងថា វីរុសកូវីដ១៩ នៅខេត្តវ៉ូហាន និងខេត្តហ៊ូប៉ីនោះមិនមានករណីថ្មីឆ្លងរាលដាលទៀតឡើយ។

ក្រសួងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា​ លទ្ធផលក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បានបង្ហាញពីករណីថ្មីចំនួន ៣៤ ករណីដែលត្រូវបានរកឃើញនៅក្នុងមនុស្សដែលបានធ្វើដំណើរមកពីបរទេស។

នៅភាគកណ្តាលខេត្តហ៊ូប៉ី មានអ្នកស្លាប់ថ្មី ៨ នាក់ក្នុងនោះខេត្តវូហានមានចំនួនអ្នកស្លាប់ ៦ នាក់។

ក្នុងចំណោមអ្នកឆ្លង ៣៤ នាក់ ដែលបាននាំចូលទីក្រុងប៉េកាំងមានចំនួន ២១ ករណី ដែលជាកំណត់ត្រាប្រចាំថ្ងៃរបស់ទីក្រុង។ ចំនួនករណីសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសចិនដីគោក អ្នកឆ្លងគឺ ៨០.៩២៨ នាក់ ក្នុងនោះមានមនុស្សស្លាប់ចំនួន ៣.២៤៥ នាក់។

វូហាន បានរាយការណ៍ពីករណីថ្មីនៃការឆ្លងវីរុសនេះរាប់ពាន់ករណីជារៀងរាល់ថ្ងៃ ដែលជាចំនួនលើសប្រព័ន្ធថែរក្សាសុខភាពរបស់ខ្លួន។

ប្រទេសចិន ទើបតែចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរក្នុងប្រទេស ប៉ុន្តែបានបង្កើនបទប្បញ្ញត្តិដាច់ដោយឡែករយៈពេល ១៤ ថ្ងៃលើអ្នកដែលទៅដល់ទីក្រុងប៉េកាំង សៀងហៃ និងកន្លែងផ្សេងទៀតពីក្រៅប្រទេស ចំពេលមានការរំពឹងទុកនៃការហូរចូលថ្មីនៃនិស្សិត និងអ្នកដទៃទៀតដែលវិលត្រឡប់មកផ្ទះវិញ។

26146642 8128889 Image A 22_1584583446783

មនុស្សជាង ៧ ម៉ឺននាក់ត្រូវបានឱ្យចាកចេញពីមន្ទីរពេទ្យហើយ ៧.២៦៣ នាក់កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ។

កាសែតចិនដែលគាំទ្រដោយរដ្ឋបានរាយការណ៍ថា វូហានត្រូវបានគេរំពឹងថា ចំនួនអ្នកឆ្លងវីរុសនឹងត្រូវថយចុះនៅពាក់កណ្តាល ដល់ចុងខែមីនានេះ ចំណែកអ្នកដែលបានទុកដោយឡែករយៈពេល ១៤ ថ្ងៃ ក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញដែរ។

Loading...

កាសែតចិនដេលី បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់សំដីអ្នកជំនាញផ្នែករោគរាតត្បាត លោក Li Lanjuan ថា ទោះជាយ៉ាងណា វិធានការការពារ និងការការពារជំងឺយ៉ាងតឹងរឹង នឹងនៅតែត្រូវការជាចាំបាច់ដើម្បីការពារការងើបឡើងវិញដែលអាចកើតមាន។

លោកលី គឺជានាយកមន្ទីរពិសោធន៍សំខាន់របស់រដ្ឋសម្រាប់ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺឆ្លង។

លោកលីបាននិយាយប្រាប់ China Daily ថា “ ប្រសិនបើគ្មានករណីថ្មីនៃវីរុសនេះត្រូវបានគេរាយការណ៍ថាមានរយៈពេល ១៤ ថ្ងៃជាប់គ្នានៅក្នុងទីក្រុង Wuhan បន្ទាប់ពីមានករណីចុងក្រោយ យើងជឿជាក់ថា វាគឺជាពេលវេលាដ៏ល្អ សម្រាប់ការដណើរការ និងមិនមានការឃុំទុកទៀតឡើយ។

ទីក្រុងវូហាន ជាទីក្រុងមួយដែលមានចំនួន ១១ លាននាក់ និងជារាជធានីនៃខេត្តហ៊ូប៉ី ភាគកណ្តាលត្រូវបានបិទទ្វារចាប់តាំងពីពិធីបុណ្យចូលឆ្នាំនៅពាក់កណ្តាលខែមករា ហើយនៅតែជាទីក្រុងតែមួយគត់ ដែលនៅតែត្រូវបានគេកំណត់ថា ជាហានិភ័យខ្ពស់នៅក្នុងខេត្តហើយត្រូវគ្រប់គ្រង និង ហាមឃាត់ការធ្វើដំណើរយ៉ាងតឹងរឹង។

ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងនៅ ហ៊ូប៉ី មានចំនួន ៣.៣៣០ គិតត្រឹមថ្ងៃទី ១៨ ខែមីនា ដែលស្មើនឹងជាងមួយភាគបី នៃចំនួនសរុបទូទាំងពិភពលោកដែលមានមនុស្សស្លាប់ជាង ៨.០០០ នាក់។

សរុបមកប្រទេសចិនដីគោក កំពុងមើលឃើញការបញ្ជូនក្នុងស្រុកតិចជាងមុន។ គណៈកម្មាធិការសុខភាពជាតិបាននិយាយថាខ្លួនបានរាយការណ៍ករណីថ្មីចំនួន ៣៤ ករណីកាលពីថ្ងៃពុធដែលទាំងអស់នេះជាករណីឆ្លងពីខាងក្រៅមកវិញ៕

26146644 8128889 Image A 21_1584583424970

26146648 0 Image A 6_1584582409043

ប្រភព ៖ បរទេស

Loading...