kalib9

ចង់បានឧត្តមភរិយា លុះត្រាតែអ្នកធ្វើខ្លួនឱ្យសមជាឧត្តមស្វាមីជាមុនសិន

មនុស្សប្រុស មនុស្សស្រី ប្ដី ឬប្រពន្ធ គឺសុទ្ធសឹងតែមានមុខតំណែង តួនាទី ភារកិច្ចរៀងៗខ្លួនសម្រាប់ទទួលខុសត្រូវ ប្ដី និងប្រពន្ធ គឺមានបន្ទុក និងការរ៉ាប់រងរៀងៗខ្លួន សូមកុំគិតថា អ្នកជាប្ដី អ្នកធ្វើការងារ រកស៊ី រកលុយដើម្បីគ្រួសារ ហើយក៏កុំគិតថា អ្នកជាប្រពន្ធ ក៏ធ្វើការងារធ្ងន់ក្នុងផ្ទះ គ្មានអ្នកជួយសម្រាល អ្នកត្រូវដឹងថា ទាំងនេះ គឺជា តួនាទី ជាភរកិច្ចរបស់អ្នក ដែលត្រូវទទួលខុសត្រូវខានពុំបានឡើយ។

បើចង់មានគ្រួសារមួយដ៏កក់ក្ដៅ ចង់ឱ្យខ្លួនក្លាយជាមនុស្សមានសំណាង ដែលមាន ប្ដីល្អ ប្រពន្ធល្អ លុះត្រាតែអ្នកខ្លួនឯង ជាមនុស្សដែលដឹង និងយល់ច្បាស់ពីតួនាទីរបស់ខ្លួនឯង ហើយប្រតិបត្តិខ្លួនបានល្អ សក្តិសមជាឧត្តមភរិយា ឧត្តមស្វាមីជាមុនសិន។

ការងារមានរៀងៗខ្លួន តួនាទី និងបន្ទុក ក៏មានផ្សេងៗគ្នា អ្វីដែលសំខាន់គឺ គោរពតាមតំណែង និងតួនាទី ហើយក៏ត្រូវតែចេះចែករំលែក ដឹងពីទុក្ខលំបាក ភាពហត់នឿយរវាងគ្នា។ នៅពេលដែលគ្រួសារមួយ មានប្ដី មានប្រពន្ធ ស្គាល់ និងដឹងច្បាស់ពីការងារខ្លួនឯងហើយ ហើយអាចបំពេញតួនាទីខ្លួនបានល្អ នោះគ្រួសារប្រាកដជា មានក្ដីសុខ និងសុភមង្គល ហើយខ្លួនអ្នកផ្ទាល់ ក៏ក្លាយជា ឧត្តមភរិយា ឬឧត្តមស្វាមី ដែលមានសំណាង បានប្ដី បានប្រពន្ធល្អពិតប្រាកដ៕

02dedf851698d9ffb5fa9312ea3879ba35f0befd

Loading...

92b72cdb04a534e595d4ffecfb63bf1ca31dc616

B9c632d2e6776875a8954bf02425dfeecd2e2984

A9f8d0cf4780698b2fd677e86dc9ec3e71c0327b

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

Loading...