kalib9

ហេតុអ្វីទុកប្រពន្ធ ចោលទៅរកស្រីថ្មី ក្មេងៗ ព្រោះតែនាងលែងស្អាតដូចមុន ចុះបើនាងរត់ចោលអ្នក ពេលដែលនាងស្អាត អ្នកមានអារម្មណ៍ម៉េច?

ជូនដល់បងៗប្រុសៗ ដែលជាប្ដីសូមអានហើយគិតពិចារណា បើថ្ងៃណាមួយ ប្រពន្ធអ្នកប្រែប្រួល ផ្លាស់ប្ដូររូបរាង រូបសម្រស់ លែងស្អាតដូចកាលមុន ព្រោះតែនាងហត់នឿយ ធ្វើការងារធ្ងន់ លំបាកសព្វគ្រប់ ថែមទាំង ពពោះ មានកូន ឆ្លងទន្លែ គ្មានពេលថែសម្រស់ អ្នកជាប្ដី បែរជាមានអារម្មណ៍ធុញទ្រាន់ លែងស្រឡាញ់ថ្នាក់ថ្នមនាងដូចមុន ហើយបែរជាចោលប្រពន្ធ ទៅរកស្រីខាងក្រៅ សួរខ្លួនឯងសិនទៅថា តើទង្វើនេះសមទេ? អ្នកគប្បីនឹងនាង គប្បីនឹងឪពុកម្ដាយក្មេកដែរឬទេ?

ព្រោះតែប្រពន្ធលែងស្អាត ហើយបែរជាទៅរកស្រីខាងក្រៅ ទៅមានប្រពន្ធចុង សូមអ្នកគិតផងថា ចុះបើប្រពន្ធអ្នកបោះបង់អ្នក នាងទៅមានអ្នកថ្មី នៅពេលដែលនាងស្អាត មានរូបសម្រស់ តើអ្នកមានអារម្មណ៍បែបណា? សួរថាឈឺចាប់ទេ? ចិត្តមនុស្សគឺដូចគ្នា នាងឈឺលើសអ្នករាប់លានដង ព្រោះប្ដីដែលនាងធ្លាប់ឱបជាប់ដើមទ្រូង មនុស្សដែលក្រាបក្បាលដល់កន្ទេល សន្យាថានឹងមើលថែទាំងនាង តែបែរទុកនាងចោល ព្រោះតែបញ្ហារូបសម្រស់ទៅវិញ។

ស្រឡាញ់នាង រួមរស់ជាមួយនាង កុំផ្ដោតតែលើរូបសម្រស់ ព្រោះថា ឧត្តមភរិយាពិតប្រាកដ គឺស្ថិតលើអត្តចរិត ចិត្តគំនិត ចំណេះដឹង មិនមែនរូបសម្រស់ខាងក្រៅនោះឡើយ៕

Loading...

03

1468211869_13658849_549989665203806_557925569_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

Loading...