kalib9

ការស្រាវជ្រាវបង្ហាញថាភាពជោគជ័យរបស់បុរស គឺអាស្រ័យលើស្ត្រីដែលគាត់រៀបការជាមួយ

ក្រោយពេលយើងរៀបការ វាអាចធ្វេីឱ្យជីវិតយេីងល្អរឺអាក្រក់ជាងមុន ហេីយក៏នឹងអាចឱ្យយេីងក្រឬមានជាងមុនផងដែរ នេះអាចបង្ហាញថាការជ្រើសរើសដៃគូជីវិតត្រឹមត្រូវ គឺសំខាន់ខ្លាំងដល់ការជួយអ្នកអោយជោគជ័យ។ ឧទាហរណ៍៖ លោកបារ៉ាក់អូបាម៉ាបានចាត់ទុកការជោគជ័យផ្នែកនយោបាយរបស់គាត់ ដោយសារភរិយារបស់គាត់។ ហើយទីបំផុតអ្នកវិទ្យាសាស្ត្របានពន្យល់ថា ពាក្យទាំងនោះមិនមែនគ្រាន់តែជាពាក្យទទេនោះទេ វាគឺជាការពិត។

Mans Success Depends On Woman

ប្រហែលជានៅកន្លែងណាមួយនៅខាងក្នុងខ្លួនយេីង ដែលគេសង្ស័យថាប្តីប្រពន្ធគឺដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យយេីងជោគជ័យឆាប់រហ័ស។ ហើយទីបំផុតការសិក្សាដែលត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យ Carnegie Mellon បាននាំរឿងនេះទៅជាកម្រិតវិទ្យាសាស្ត្រ។ អ្នកវិទ្យាសាស្រ្តអះអាងថាស្វាមីដែលមានប្រពន្ធគាំទ្រខ្លាំងនឹងមានឱកាសខ្ពស់ក្នុងការទទួលជោគជ័យក្នុងជីវិត។

Mans Success Depends On Woman 02

គូស្វាមីភរិយាចំនួន ១៦៣ គូបានចូលរួមក្នុងការពិសោធន៍មួយនេះ ដែលតម្រូវឱ្យដោះស្រាយនូវល្បែងផ្គុំរូបដែលងាយៗ ឬ ការប្រកួតប្រជែងលេីខ្លួនឯង ដេីម្បីឈ្នះរង្វាន់។ បន្ទាប់ពីការប្រកួតនេះ អ្នកស្រាវជ្រាវបានឃ្លាំមើល និងកត់ត្រានូវរបៀបដែលគូស្វាមីភរិយាទំនាក់ទំនងគ្នាមុនពេលពួកគេធ្វើការសម្រេចចិត្តលេីអ្វីមួយ។ មានអ្នកចូលរួមខ្លះដែលប្តីប្រពន្ធនឹងគ្នានៅតែបន្តលើកទឹកចិត្តឱ្យជ្រើសរើសដើម្បីប្រកួតប្រជែងដណ្តើមយករង្វាន់នោះ​ ទោះជាក្នុងពេលអស់សង្ឃឹមហេីយក៏ដោយ។

Mans Success Depends On Woman 03

លើសពីនេះទៅទៀត អ្នកស្រាវជ្រាវបានឆែកមេីលគូស្វាម៉ីភរិយាទាំងនេះនៅ ៦ ខែក្រោយមកហើយបានរកឃើញថា អ្នកដែលទទួលយកការប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ បានឆ្លងកាត់ការរីកចម្រើនផ្ទាល់ខ្លួនជាច្រេីន និងបានអះអាងថាពួកគេមានសុភមង្គល និងសុខុមាលភាពច្រើនជាងអ្នកដែលបានបដិសេធ។

Mans Success Depends On Woman 04

នេះមិនមែនជាការសិក្សាតែមួយលើប្រធានបទនេះទេ។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Washington St. ក៏ស្រាវជ្រាវផងដែរ។ លោក Louis ក៏បានធ្វើការស្រាវជ្រាវផងដែរ ដើម្បីបង្ហាញថាភាពជោគជ័យរបស់មនុស្សម្នាក់មិនត្រឹមតែពឹងផ្អែកលើខ្លួនឯងប៉ុណ្ណោះទេ ប្តីឬប្រពន្ធរបស់ពួកគេដើរតួនាទីយ៉ាងធំធេងផងដែរ។ ពួកគេហៅថា «ការដឹងអំពីដៃគូ» និងភាពជាក់ស្តែង គឺជាកត្តាសំខាន់ក្នុងភាពជោគជ័យរបស់ប្តីប្រពន្ធ។

Loading...

Mans Success Depends On Woman 05

មានឧទាហរណ៍ជាច្រើន ក្នុងចំណោមតារាល្បីៗ និងអ្នកដឹកនាំអស្ចារ្យដែលបានសារភាពជាសាធារណៈថា ប្តីប្រពន្ធរបស់ពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ពួកគេ។ នៅក្នុងសុន្ទរកថាកាល់ពីឆ្នាំ ២០១៧ របស់ Harvard លោក Mark Zuckerberg បានលើកឡើងថា ភរិយារបស់គាត់ Priscilla បានបំផុសគំនិត និងតែងតែលេីកទឹកចិត្តដល់គាត់ ឱ្យស្ម័គ្រចិត្តក្នុងការងារសង្គម ហើយបន្ថែមថានាងគឺជាមនុស្សសំខាន់បំផុតនៅក្នុងជីវិតរបស់គាត់ ដូច្នេះអ្នកអាចនិយាយបានថាវាជារឿងសំខាន់បំផុត។

Mans Success Depends On Woman 06

ជាការពិត នេះមិននិយាយត្រឹមតែការគាំទ្រអំពីភរិយាប៉ុណ្ណោះទេ។ Beyoncé ក៏ហៅប្តីរបស់នាងថា «អ្នកគាំទ្រកម្រិតជ្រាលជ្រៅ» ហេីយក៏ជាអ្នកដែល «ផ្តល់ឱ្យនាងនូវគ្រឹះដ៏ត្រឹមត្រូវ»។ នៅក្នុងបទសម្ភាសន៍មួយរបស់នាង Grammy-winning artist បាននិយាយថា នាងនឹងមិនមែនស្រ្តីដែលជោគជ័យម្នាក់នោះទេ ប្រសិនបេីនាងមិនទៅផ្ទះជាមួយបុរសម្នាក់នេះ។

ជាការពិតណាស់ជីវិតរបស់យើង គឺមានការប្រកួតប្រជែងនឹងខ្លួនឯងជាច្រេីន ប៉ុន្តែតើអ្នកធ្លាប់មានអារម្មណ៍ថា វានឹងកាន់តែងាយស្រួលក្នុងការប្រជែងខ្លួនឯងនៅពេលដៃគូរបស់អ្នកគាំទ្រអ្នក?

ប្រភព៖ BrightSide

Loading...