kalib9

ភាពខុសគ្នា ២០យ៉ាង រវាង ស្នេហាពិត និង ស្នេហាក្លែងក្លាយ ដែលអ្នកត្រូវតែដឹង

ដើម្បីរកគូស្នេហ៍ពិត ដែលអាចផ្តល់ឱ្យអ្នក នូវការស្រឡាញ់ដ៏ពិតប្រាកដ អ្នកត្រូវតែដឹងអំពីសេចក្ដីស្រឡាញ់ដែលអាចជឿជាក់ជាមុនសិន។

ដើម្បីទាក់ទាញ និង រក្សា គាត់ឬនាង អ្នកត្រូវតែផ្តល់នូវសេចក្តីស្រឡាញ់ដ៏រឹងម៉ាំមួយ ជាការតបស្នង។ ការដឹងអំពីរបៀប ដែលអាចសម្គាល់ភាពខុសគ្នារវាង ស្នេហាបរិសុទ្ធ និង ស្នេហាក្លែងក្លាយ នឹងផ្តល់ឱ្យអ្នកនូវប្រាជ្ញា អំពីរបៀបបង្កើតទំនាក់ទំនងស្នេហាដ៏យូរអង្វែង និង ជៀសវាងស្នេហាដែលធ្វេីឱ្យធុញទ្រាន់។

ការយល់ដឹងនេះក៏អាចជួយ អ្នកឱ្យរួចផុតពីការឈឺចាប់ ដែលគ្មានប្រយោជន៍ ដោយសារតែស្រឡាញ់មនុស្សខុស។ លើសពីនេះទៅទៀត វាក៏ជួយការពារអ្នក ក្នុងការធ្វេីឱ្យនរណាម្នាក់ឈឺចាប់ និង ការមានកំហុស ដែលមិនបានផ្តល់នូវសេចក្តីស្រលាញ់ដល់គេប្រាកដប្រជា។

True Love Vs Fake Love Pic2

ដូច្នេះ ដេីម្បីកុំឱ្យមានការលំបាកនៅថ្ងៃក្រោយ ខាងក្រោមនេះជាភាពខុសគ្នា ២០យ៉ាង រវាង ស្នេហាពិត និង ស្នេហាក្លែងក្លាយ ដែលអ្នកត្រូវតែដឹង៖

សេចក្តីស្រឡាញ់ពិត គឺមិនគិតតែពីខ្លួនឯងទេ។ ពេលខ្លះយេីងត្រូវលះបង់ដេីម្បីធ្វេីឱ្យមនុស្សម្នាក់ មានសុភមង្គលពិតប្រាកដ។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ គឺជាការគិតតែពីប្រយោជន៍ខ្លួនឯង ពីព្រោះពួកគេយកចិត្តទុកដាក់ ចំពោះតែខ្លួនឯង មិនសូវខ្វល់អំពីដៃគូរបស់គេទេ។

សេចក្តីស្រឡាញ់ពិតរីករាយជាមួយជីវិតដ៏ស្មោះត្រង់។ គេមិនអាចមានភាពសុខស្រួលទេ ជាមួយនឹងការកុហកទេ។ ការសង្ស័យ និង ភាពមិនសុខរបស់អ្នក នឹងមិនមានទៀតទេ ព្រោះគេតែងតែបង្ហាញភាពស្មោះត្រង់ និង ភាពច្បាស់លាស់។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ យកការកុហកជាការកំសាន្ត។ គេខ្លាចការពិត។ គេរស់នៅក្នុងភាពងងឹត និង ភាពមិនទុកចិត្តគ្នា។

សេចក្ដីស្រឡាញ់ពិតមានបេះដូងធំ។ គេមានចិត្តសប្បុរស និង មេត្តាករុណា។ គេនឹងផ្តល់ឱ្យអ្នកនូវក្តីស្រឡាញ់ និង ការយកចិត្តទុកដាក់ច្រើនជាងអ្វី ដែលអ្នកសមនឹងទទួល។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ គឺគ្មានមេត្ដាទេ។ គេនឹងផ្តល់ឱ្យអ្នក នូវការឈឺចាប់ និង ការមិនយកចិត្តទុកដាក់ ដែលអ្នកមិនសមនឹងទទួលបាន។

សេចក្ដីស្រឡាញ់ពិត អាចស៊ូទ្រាំហើយអភ័យទោសចំពោះ កំហុសរបស់អ្នក។ គេនឹងផ្តល់ឱ្យអ្នកឱកាសជាច្រើន ហើយរង់ចាំរហូតដល់អ្នកអាចផ្លាស់ប្តូរ ឱ្យកាន់តែប្រសើរ។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ គឺនឹងមានការខឹងយ៉ាងខ្លាំង នៅពេលអ្នកធ្វើខុស។ គេនឹងវិនិច្ឆ័យ និង ដាក់ទណ្ឌកម្មអ្នកយ៉ាងលឿន ដោយមិនស្តាប់ការពន្យល់របស់អ្នក។

សេចក្ដីស្រឡាញ់ដ៏ពិត ធ្វេីអ្វីមួយដោយការដាក់ខ្លួន។ គេមិនចាប់អារម្មណ៍ក្នុងការទទួលយក ការសរសេីរសម្រាប់ខ្លួនគេទេ។ គេទទួលស្គាល់កំហុសរបស់គេ ហើយទទួលខុសត្រូវចំពោះកំហុសរបស់អ្នកដទៃផងដែរ។ វាអាចជាការដាក់ខ្លួនឯងចុះ ហេីយលើកមនុស្សម្នាក់ទៀតឡើង។

ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ អួតច្រេីន។ គេជាមនុស្សដែលចង់បានមុខមាត់ណាស់ និង ច្រេីនតែអួតខ្លួនឯងរហូត។ គេមិនទទួលស្គាល់កំហុសរបស់ខ្លួនគេទេ ហេីយថែមទាំងបន្ទោសអ្នកដទៃ ចំពោះរឿងនេះទៀតផង។

ស្នេហាពិតមានអារម្មណ៍ថាពេញចិត្តខ្លាំង។ គេមានអារម្មណ៍ថា ដូចជាគ្មានអ្វីដែលត្រូវប៉ង់ប្រាថ្នាទៀតទេ។ គេតែងតែរីករាយគ្រប់ពេលវេលាជាមួយអ្នក ព្រោះគេចាត់ទុកថា ក្តីសុបិន្តរបស់គេជាការពិត។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ មិនសប្បាយចិត្តពេលនៅជាមួយអ្នកទេ។ គេមានការលោភលន់ និង មិនពេញចិត្ត។ គេតែងតែចង់បានអ្វីផ្សេងទៀតបន្ថែម និង ខុសពីមុន។

ស្នេហាពិត ឱ្យតម្លៃចំពោះអ្វីដែលគេមាន នាពេលបច្ចុប្បន្ន។ គេមានអារម្មណ៍ថា អរគុណ និង ត្រូវបានប្រទានពរ ដែលមានអ្នកក្នុងជីវិតគេ។ គេឱ្យតម្លៃនូវអ្វី ដែលគេទទួលបានពីអ្នក មិនថាជារឿង ធំ ឬ តូច។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ គឺពោរពេញដោយការច្រណែន។

គេបន្ទោសចំពោះវត្តមានរបស់អ្នក។ គេមិនឱ្យតម្លៃខ្ពស់ចំពោះ អំណោយរបស់អ្នកទេ។ គេតែងតែមានអារម្មណ៍ថា ស៊យពេលមានអ្នក ហើយគេតែងតែច្រណែន នឹងមនុស្សដែលគេគិតថា មានទ្រព្យសម្បត្តិច្រើនជាង អ្វីដែលគេកំពុងមាន។

សេចក្តីស្រឡាញ់ពិតមានបេះដូងរីករាយ។ ចិត្តរបស់គេពោរពេញដោយភាពវិជ្ជមាន។ គេមានអារម្មណ៍រីករាយ ដែលឃើញអ្នកដទៃសប្បាយចិត្ត។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ មានបេះដូងពោរពេញដោយភាពល្វីងជូរចត់។ ចិត្តរបស់គេពោរពេញទៅដោយភាពអវិជ្ជមាន។ គេតែងតែគិតថាពិភពលោក គឺអយុត្តិធម៌។ ជាធម្មតា គេតែងតែចងកំហឹងជាមួយអ្នក និង មនុស្សនៅជុំវិញអ្នក។

សេចក្ដីស្រឡាញ់ពិតនឹងគោរពដល់ទស្សនៈ ការសម្រេចចិត្ត និង មហិច្ឆតារបស់អ្នក។ គេនឹងផ្តល់កិត្តិយសដល់អ្នកផងដែរ។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ គឺក្រអឺតក្រទម។ គេមិនខ្វល់អំពីអ្វីដែលអ្នកគិត និង អ្វីដែលអ្នកមានអារម្មណ៍នោះទេ។ គេចាត់ទុកថាអ្នកជាមនុស្ស អន់ជាងគេ និង មិនមានតម្លៃខ្ពស់សម្រាប់គេ។

Loading...

ស្នេហាពិតអាចផ្តល់ឱ្យអ្នកនូវការឈឺចាប់ ប៉ុន្តែគេតែងតែការពារអ្នកពីអ្វី ដែលនឹងធ្វើឱ្យអ្នករងទុក្ខ ក្នុងរយៈពេលវែង។ គេនឹងការពារអ្នកពីអ្វី ដែលនឹងធ្វើឱ្យអ្នកខូចខាត ឬ មិនសប្បាយចិត្ត។ គេនឹងជាខែលការពារ ចំពោះទំនាក់ទំនងរបស់អ្នក ប្រឆាំងនឹងអ្វីដែលរារាំង ស្នេហារបស់អ្នក។

ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ នឹងផ្ដល់ឱ្យអ្នក នូវការពេញចិត្តមិនពិត ដែលវាជាការពេញចិត្ត ឬ សប្បាយចិត្តរយៈពេលខ្លី។ នៅទីបំផុត គេនឹងផ្តល់ឱ្យអ្នកនូវ ទំនាក់ទំនងដែលអាក្រក់ និង បំផ្លាញអ្នកទៀងផង។

សេចក្ដីស្រឡាញ់ពិត គឺមានប្រាជ្ញាហើយចាស់ទុំ។ គេមានការប្រុងប្រយ័ត្នក្នុងការ សម្រេចចិត្ត និង ធ្វេីសកម្មភាពអ្វីមួយ។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ គឺជាមនុស្សល្ងង់ខ្លៅ។ គេគឺដូចជាកូនក្មេង និង មានចិត្តចង្អៀត។ សកម្មភាពរបស់គេគឺ មិនចេះប្រុងប្រយ័ត្ន មិនចេះគិតពិចារណា និង ច្រេីនតែគិតថាខ្លួនឯងត្រូវរហូត។

សេចក្ដីស្រឡាញ់ពិតដឹងថាអ្នកជាមនុស្សម្នាក់។ គេខិតខំប្រឹងប្រែងដើម្បីដឹង និង យល់អ្វីៗគ្រប់យ៉ាងអំពីអ្នក ដូច្នេះគេអាចស្រលាញ់អ្នក បានល្អជាងមុនទៅទៀត។

គេអាចយល់ពីអ្នក សូម្បីតែមុនពេល ដែលអ្នកនិយាយពាក្យណាមួយក៏ដោយ ព្រោះគេអាចអានចិត្តរបស់អ្នក និង ដឹងថាអ្នកមានអារម្មណ៍ដូចម្តេច។ គេយល់ចិត្តអ្នក។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ មិនខ្វល់អំពី ការគិត និង អារម្មណ៍របស់អ្នកទេ ដូច្នេះគេមិនដឹង និង មិនយល់ចិត្តរបស់អ្នកទេ។

សេចក្ដីស្រឡាញ់ពិតមានទំនុកចិត្តលើអ្នក។ គេមានទុកចិត្តលើការ សម្រេចចិត្ត និង សកម្មភាពរបស់អ្នក។ គេតែងតែមានភាពវិជ្ជមានចំពោះអ្នក។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ មិនទុកចិត្តអ្នកទេ។ ចិត្ត និង គំនិតរបស់គេ ពោរពេញទៅដោយ ភាពអវិជ្ជមានអំពីអ្នក។

ក្ដីស្រឡាញ់ពិតមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះអ្នក។ គេនឹងជៀសវាងការល្បួង និង មិនដែលព្យាយាមបោកប្រាស់អ្នកឡើយ។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ គឺតែងតែ បន្លំ និង បោកប្រាស់អ្នក។

សេចក្ដីស្រឡាញ់ពិត អាស្រ័យលើអ្នក ហើយនិង ជឿជាក់លើអ្នក ទោះបីជាអ្នកមាន ភាពទន់ខ្សោយ និង មានកំហុសខ្លះៗក៏ដោយ។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ ត្រូវការការធានា ១០០% ដែលថាអ្នកជាមនុស្សដែលអាចជឿជាក់បាន មុនពេលគេពឹងពាក់ ឬ ជឿជាក់លើអ្នក។

ស្នេហាពិតប្រាកដ បានបញ្ចូលអ្នកទៅក្នុងអនាគតរបស់គេ និង មើលឃើញថាអ្នកជាមនុស្សម្នាក់ ដែលគេចង់នៅជាមួយ អស់មួយជីវិត។ នោះហើយជាមូលហេតុ ដែលគេមិនដែលបោះបង់ការខិតខំប្រឹងប្រែង ដើម្បីអ្នក និង សម្រាប់ទំនាក់ទំនងស្នេហារបស់អ្នក។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ គ្មានផែនការអចិន្រ្តៃយ៍សម្រាប់អ្នកទេ។ ដូច្នេះ គេមិនចាត់ទុកអ្នកថា មានសារៈសំខាន់ខ្លាំងនោះទេ ដូច្នេះគេងាយនឹងបោះបង់ចោលណាស់។

សេចក្ដីស្រឡាញ់ពិត មិនគ្រាន់តែជាការនិយាយ និង ការសន្យានោះទេ។ ហេីយក៏មិនមែនតែសកម្មភាពនោះដែរ។ ស្នេហាពិតគឺធ្វេីដោយ ចំណង់ចំណូលចិត្ត ការរំភើប និង ថាមពល។ គេតែងតែចង់បានអ្វី ដែលល្អបំផុតសម្រាប់អ្នក។ គេខ្លាចក្នុងការធ្វេីឱ្យអ្នក មិនសប្បាយចិត្ត ឬ មានបញ្ហា។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ គឺមិនអេីពេីចំពោះអ្នកទេ។ គេតែងតែទុកអ្នកចោល ដោយលេសថាមានកាតព្វកិច្ចត្រូវបំពេញ។

សេចក្តីស្រឡាញ់ពិតស្រលាញ់អ្នក ប៉ុន្តែគេក៏មិនដែលភ្លេចស្រឡាញ់ខ្លួនឯងផងដែរ។ គេតែងតែចង់មានសុខភាពល្អ ទាំងចិត្ត និង រាងកាយ ដើម្បីឱ្យគេអាចផ្តល់ឱ្យអ្នកនូវ ទំនាក់ទំនងដែល ល្អ និង រឹងមាំ។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ មិនខ្វល់អំពីសុខុមាលភាពរបស់ខ្លួនឯងទេ។ គេធ្វើឱ្យខូចខ្លួនឯងដោយចេតនា ធ្វើឱ្យខ្លួនឯងវិនាស ហេីយផ្តល់ឱ្យអ្នកនូវការឈឺចាប់ និង បញ្ហាកាន់តែច្រើន ដែលទំនាក់ទំនងរបស់អ្នក មិនសមនឹងទទួលបាន។

ស្នេហាពិតតែងតែស្វែងរក ការអភិវឌ្ឍផ្ទាល់ខ្លួន និង ការរីកចម្រើន សម្រាប់ទំនាក់ទំនងរបស់អ្នក។ គេដើរតួជាគំរូ។ គេតែងតែ បំផុសគំនិតហើយជំរុញអ្នក ឱ្យក្លាយជាមនុស្សល្អជាងនេះ។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ ចូលចិត្តការប្រកែកគ្នា និង បង្កេីនកំដៅជំលោះ។ គេមិនចេះដោះស្រាយបញ្ហា ដោយរបៀបស្ងៀមស្ងាត់ទេ។ គេនឹងធ្វើឱ្យខូចទំនាក់ទំនងរបស់អ្នក និង បំផ្លាញជីវិតដ៏ល្អរបស់អ្នក។

សេចក្តីស្រឡាញ់ដ៏ពិតស្ថិតនៅជារៀងរហូត។ វានឹងនៅជាមួយគូស្នេហ៍នោះ ទោះបីជាពួកគេស្លាបហេីយក៏ដោយ។ រឿងដ៏អស្ចារ្យនៃក្ដីស្រឡាញ់ពិត និង ការលះបង់ដ៏ធំធេង ដែលបានបង្កើតឡើងដោយគូស្នេហាពិតប្រាកដ បានបន្តជម្រុញដល់មនុស្សគ្រប់ជំនាន់។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ក្លែងក្លាយ គឺគ្រាន់តែជាការបង្ហាញសាច់ញាតិប៉ុណ្ណោះ។ វាមិនស្ថិតនៅយូរទេ ហើយវាងាយនឹងត្រូវគេបំភ្លេចចោលណាស់។ ព្រោះវាមានភាពឈឺចាប់ជាច្រេីន។

True Love Vs Fake Love Pic3

ខ្ញុំសង្ឃឹមថាអត្ថបទនេះ បានផ្តល់ឱ្យអ្នកនូវគំនិតស្តីអំពី របៀបដើម្បីកំណត់អត្តសញ្ញាណ ស្នេហាពិត និង ស្នេហាក្លែងក្លាយ។ សូមជួយចែករំលែកអត្ថបទនេះទៅមិត្តភក្តិ និង មនុស្សជាទីស្រលាញ់របស់អ្នក។

ប្រភព៖ inspiringtips.com

រូបភាពដោយ៖ pixabay.com និង unsplash.com

Loading...