kalib9

ប្រពៃណាស់! ក្រុមហ៊ុន កូកាកូឡា នឹងផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មមួយរយៈ ដើម្បីបង្វែរថវិកានេះ ប្រយុទ្ធនឹងជំងឺកូវីដ-១៩

កាលពីម្សិលម៉ិញក្រុមហ៊ុនកូកាកូឡាបានធ្វើការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនពីការផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មមួយរយៈ ដើម្បីបង្វែរថវិការនេះប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។​ ថវិកាពីការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះនឹងត្រូវបង្វែរជាជំនួយក្នុងការចូលរួមការកាត់បន្ថយការរីករាលដាលនៃវីរុសកូវីដ-១៩ និងឆ្លើយតមសម្រាប់សហគមន៍ដែលងាយរងគ្រោះ។

ថវិកាដែលបរិច្ចាកទាំងនោះនឹងយកទៅធ្វើជា៖ ការផ្តល់ជូននូវសម្ភារៈ ឧបករណ៍ការពារ និងភេជ្ជៈសម្រាប់មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ  និងក្រុមការងារប្រយុទ្ធប្រឆាំងដោយផ្ទាល់នឹងវីរុស ព្រមទាំងតាមរយៈការចែកជូនស្បៀងអាហារទៅកាន់ក្រុមគ្រួសារដែលងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។

Loading...

Loading...