kalib9

រវល់តែតាមផ្គាប់ចិត្តគេ រហូតដល់គ្មានពេល មើលថែ ថ្នាក់ថ្នមចិត្តខ្លួនឯង

ដឹង! ដឹងថាកន្លងមកនេះខ្លួនឯងខុសខ្លាំង ខុសដែលតែងតែព្យាយាមយកចិត្តគេ ផ្គាប់តម្រូវចិត្តគេ ទាំងដែលគេមិនធ្លាប់ឱ្យតម្លៃនូវសេចក្ដីព្យាយាមរបស់ខ្លួនសោះ។ ឱ្យតម្លៃគេហួស ទុកគេសំខាន់ខ្លាំងពេក ទើបធ្វើឱ្យខ្លួនឯងនេះ លែងមានតម្លៃអ្វីទាំងអស់។

ព្រោះតែស្រឡាញ់គេខ្លាំង ទើបធ្វើតាមចិត្តគ្រប់គ្រប់រឿង ថ្នមចិត្តគេ ខ្លាចគេខឹង ខ្លាចគេចាកចេញ ទាំងដែលការពិត ចិត្តគេមិនដែលនៅជាមួយយើងឡើយ គេតែងតែព្រងើយកន្តើយ គេមិនដែលខ្វល់ពីយើងសូម្បីតែបន្តិច តាំងពីដើមមក គឺមានតែយើងទេ ដែលឱ្យតម្លៃគេ ស្រឡាញ់គេ គោរពគេ ខ្លាចបាត់បង់គេ ប៉ុន្តែគេវិញ ទុកយើងត្រឹមជាខ្យល់រំខានតែប៉ុណ្ណោះ។

មកដល់ពេលនេះទើបដឹងថា ខ្លួនឯងខុសខ្លាំង ខុសដែលព្យាយាមចង់បាន និងថែរក្សា មនុស្សដែលគ្មានចិត្តចង់នៅជាមួយយើង ខុសដែលឱ្យតម្លៃគេ ផ្គាប់ចិត្តគេ រហូតដល់គ្មានពេល មើលថែបេះដូង និងស្អំចិត្តខ្លួនឯង។ សុំទោស! ដែលទុកខ្លួនឯងចោលយូរយ៉ាងនេះ សុំទោស! ដែលមិនដែលឱ្យតម្លៃខ្លួនឯងសោះកន្លងមក៕

Loading...

89561528_199990224676219_6430812982787178496_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

Loading...