kalib9

សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យប្រជាពលរដ្ឋត្រៀមស្បៀងចាំបាច់ ​ដើម្បីបង្ការវីរុស ​Covid-19 ដែលអាចនឹងអូសបន្លាយរយៈពេលយូរ

ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យពង្រឹងលើវិស័យកសិកម្ម ដើម្បីការពារនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបណ្តាលមកពីវីរុស ​Covid-19   ដែលអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសរយៈពេលយូរ។

សេចក្តីជូនដំណឹង​ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី កាល​ពី​​ថ្ងៃ​ទី​ 31 ខែ មីនាកន្លង​ទៅនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវវិធានការជាច្រើន ដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលកំពុងកើតមាន និងអាចកើតមាន បណ្តាលមកពី ​COvid-19  ហើយក្នុងចំណោមវិធានទាំងឡាយដែលបានលើកឡើងនោះ សម្តេចតេជោហ៊ុន សែន បាន​ឱ្យ​ដឹង​ថា ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នៃ​ការ​រីករាល​ដាល​ការ​ឆ្លងជំងឺ​វីរុស​ COVID-19នេះ ត្រូវ​ជំរុញ​វិស័យ​កសិកម្ម​ក្នុង​ស្រុក​ដែល​ជា​ចំណុច​ខ្លាំង​របស់​កម្ពុជា។​ ត្រូវ​ស្តុក​បម្រុង​ទុក​នូវ​ទំនិញ​យុទ្ធ​សាស្ត្រ​ដូច​ជា​ អង្ករ និង​អំបិល”។

93155 768x511

09a71301 41e5 407f 8444 9582ff2b957b

ចំពោះ​អង្ករ​ដែល​ជា​ស្បៀង​យុទ្ធ​សាស្ត្រ​របស់​កម្ពុជា​​ ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​ហាម​មិន​ឱ្យ​នាំ​ចេញ លើក​លែង​តែ​អង្ករ​ក្រអូប​ ដោយ​បទ​បញ្ជា​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​5​មេសា​ ឆ្នាំ​2020​​ រហូត​ដល់​មាន​សេចក្ដី​ប្រកាស​ថ្មី​។ ក្រៅ​ពី​នេះ ទំនិញ​សំខាន់​ៗ​មួយ​ចំនួន​ផ្សេង​ទៀត​ ក៏ត្រូវ​បាន​រាជរដ្ឋា​ភិបាល​ណែនាំ​ឱ្យ​យក​ចិត្តទុក​ដាក់ និង​ត្រៀម​ផងដែរ ដូច​ជា​ទឹក​អាល់​កុល និង​ម៉ាស់ជា​ដើម៕

Loading...

Fn 2020 03 31 20 36 31 2

1

Fn 2020 03 31 20 14 34 0

Fn 2020 03 31 20 14 36 1

Loading...