kalib9

អត់រៀងមែនហ្មង! ​អគ្គីនេត្រ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញអញ្ជើញចូលប៉ុស្តិ៍ម្តងទៀតហើយ ពីបទផ្សព្វផ្សាយយ័ន្តការពារ ​Covid-19 បាន១០០%

ហាក់ព្រហើននឹងការប្រកាសរបស់ក្រសួងសុខាភិបាលទៅនឹងដំណឹងបំភ្លើសផ្សេងៗទាក់ទងនឹងវីរុស ​Covid-19  ដែលមិនទាន់មានប្រទេសណាមួយហ៊ានប្រាកដថាមានវិធីការពារ ​និងព្យាបាលនៅឡើយ  លោកគ្រូអគ្គីនេត្រ ល្បីខាងអូមអាមមន្តអាគម ​ស្រាប់តែបានបង្ហោះសារលក់ជែលលាងដៃ ​និងយ័ន្តការពារដែលធានាថាអាចការពារ​ Covid-19 បាន  ១០០% ​ធ្វើឱ្យរងប្រតិកម្មខ្លាំង។

S 68779

ដើម្បីកុំឱ្យគ្រូមន្តអាគមមួយរូបនេះ ​នៅតែដើរបំភ្លៃខុសការពិតដើម្បីមុខរបររកស៊ី នៅព្រឹក​ថ្ងៃទី​ ២​ ខែ​ មេសា​ ឆ្នាំ​ ២០២០​  នេះសមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ នគរបាល​អធិការ​ខណ្ឌ​ទួលគោក​ បានហៅលោកគ្រូ​ អគ្គីនេត​ មកសាកសួរ​ ពាក់ព័ន្ធ​នឹងការផ្សាយ​ធ្វេី​យន្ត​ការពារ​ COvid-19  ​ហើយ ដោយ ពេល​នេះ​សមត្ថកិច្ច​កំពុង​សួរចម្លេីយ​។

Loading...

91618641_574184990113710_1188412769288847360_n

គួរឱ្យដឹងផងដែរថា  មកទល់ពេលនេះមិនទាន់មានអ្នកវិទ្យាសាស្រ្តណាមួយអះអាងថា មានវិធី ​ឬវ៉ាក់សាំងការពារវីរុស ​Covid-19  នៅឡើយទេ  ដោយថ្នាំខ្លះកំពុងតែស្ថិតនៅក្នុងដំណាក់កាលពិសោធន៍ប៉ុណ្ណោះ ដូច្នេះសូមបងប្អូនជនរួមជាតិកម្ពុជាថែរក្សាសុខភាព និងអនាម័យផ្ទាល់ខ្លួនពីវីរុសរាតត្បាតនេះ ​ដោយឧស្សាហ៍លាងសម្អាតដៃឱ្យបានស្អាតនឹងសាប៊ូ ​អាល់កុល ​ឬជែលលាងដៃ ​ពិសេសពេលចេញទៅខាងក្រៅសូមមេត្តាពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវ៕

 

Loading...