kalib9

ប្រទេសជប៉ុនអាចនឹងចែកចាយថ្នាំផ្តាសាយ Avigan ទៅកាន់ប្រទេសដទៃទៀតដោយមិនគិតថ្លៃដើម្បីព្យាបាលជំងឺកូវីដ-១៩

ជប៉ុន៖ លេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្រ្តីលោក Yoshihide Suga បាននិយាយកាលពីថ្ងៃសុក្រថារដ្ឋាភិបាលកំពុងពិចារណាក្នុងការផ្តល់ថ្នាំ Avigan ដោយឥតគិតថ្លៃដល់ប្រទេសដទៃទៀតដែលចង់ប្រើថ្នាំផ្តាសាយប្រភេទនេះដើម្បីព្យាបាលអ្នកដែលមានជំងឺកូវីដ-១៩។

លោក Suga បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “ ប្រទេសចំនួន ៣០ បានធ្វើការស្នើសុំតាមរយៈបណ្តាញការទូតទៅកាន់ប្រទេសជប៉ុនដើម្បីបញ្ជាទិញឆ្នាំប្រភេទ Avigan” ។ យើងកំពុងសម្របសម្រួលក្នុងការផ្តល់បរិមាណចាំបាច់សម្រាប់ប្រទេសដែលចង់បាន”

ថ្នាំដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Fujifilm Holdings Corp ត្រូវបានគេចាត់ទុកថាមានប្រសិទ្ធិភាពក្នុងការព្យាបាលជម្ងឺកូវីដ-១៩ ដែលជាជំងឺបង្កឡើងដោយវីរុស។

អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលរូបនេះបាននិយាយថា “ យើងមានបំណងពង្រីកការស្រាវជ្រាវគ្លីនិកស្តីពីប្រភេទថ្នាំ Avigan ជាមួយបណ្តាប្រទេសដែលមានបំណងចង់សហការ”

លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៨ ខែមីនាថារដ្ឋាភិបាលនឹងជំរុញការអភិវឌ្ឍវ៉ាក់សាំងនិងថ្នាំដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបង្កជំងឺរលាកសួតនេះ។

FILES JAPAN HEALTH VIRUS MEDICINE FUJIFILM

Loading...

ក្រុមហ៊ុន Fujifilm Toyama Chemical Co បាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានចាប់ផ្តើមសាកល្បងគ្លីនិកដើម្បីវាយតម្លៃពីប្រសិទ្ធភាពរបស់ Avigan ដែលត្រូវបានគេស្គាល់ថា Favipiravir សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ។

កាលពីថ្ងៃព្រហស្បតិ៍ក្រសួងសុខាភិបាលអាឡឺម៉ង់បាននិយាយថាខ្លួននឹងស្វះស្វែងរកទិញថ្នាំគ្រាប់ Avigan សម្រាប់គោលបំណងនោះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាខ្លួននឹងទិញជាច្រើនលានសម្រាប់ព្យាបាលអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ។

ការសិក្សារបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវូហាននិងវិទ្យាស្ថានដទៃទៀតនៅក្នុងប្រទេសចិនបានបង្ហាញពីករណីដែលប្រភេទថ្នាំ Avigan មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគឆ្លងថ្មីជាពិសេសចំពោះអ្នកដែលមានរោគសញ្ញាស្រាល។

Avigan ត្រូវបានផលិតនិងស្តុកទុកនៅប្រទេសជប៉ុនជាថ្នាំផ្តាសាយ។ សង្ឃឹមថានៅទីបំផុតវាអាចត្រូវបានប្រើដើម្បីជួយព្យាបាលជំងឺកូវីដ-១៩ ធាតុបង្កជំងឺក៏ដូចជាជំងឺដទៃទៀត Avigan ក៏អាចព្យាបាលជំងឺ Ebola ជាដាច់ផងដែរ៕

អត្ថបទ៖ វីរៈ | ប្រភព៖ Japan Times

Loading...