kalib9

នោះ! ​មានរឿងអ្វីសុខៗលោក លោក សុវណ្ណ​រិទ្ធី ចាងហ្វាង​ TVFB ត្រូវបានប៉ូលិសចាប់ខ្លួន

អ្នកណាៗក៏ស្គាល់ដែរថា លោក សុវណ្ណ​រិទ្ធី គឺជាចាងហ្វាយការផ្សាយរបស់សារព័ត៌មាន ​​TVFB  ដ៏ល្បីជំនាញខាងការផ្តល់ព័ត៌មានក្តៅៗថ្មីៗ  ជាពិសេសតាមរយៈការ  Lives  ផ្ទាល់តែម្តង។

តែស្រាប់តែមានការភ្ញាក់ផ្អើលឆោឡោជាខ្លាំង ដោយយប់ថ្ងៃទី  ៧ ​ខែមេសា ​ឆ្នាំ ​២០២០ នេះ ប៉ូលិស​បាន​ចាប់ខ្លួន​លោក សុវណ្ណ​រិទ្ធី ចាងហ្វាង​ផ្សាយ​របស់ TVFB  នៅក្នុង​បុរី​ពិភពថ្មី ខណ្ឌ​សែន​សុខ​ បង្ករឱ្យមានការងឿងឆ្ងល់ជាខ្លាំងថាមានរឿងហេតុបែបណាបានជានាំឱ្យមានការចាប់ខ្លួនទាំងយប់បែបនេះ។

Unnamed

Loading...

តែបើយើងតាមរយៈអគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នង​នគរបាល​រាជធានី​ភ្នំពេញ បាន​ឱ្យដឹងថា ការ​ចាប់ខ្លួន​លោក សុវណ្ណ​រិទ្ធី ភ្លាមៗបែបនេះ គឺមានការពាក់ព័ន្ធ​នឹង​បទល្មើស​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាម​មាត្រ ៤៩៥ ។

គួរឱ្យដឹងផងដែរថា មកដល់ពេលនេះ លោក សុវណ្ណ​រិទ្ធី កំពុង​ស្ថិតនៅ​ក្នុងការ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ជាតិ​រាជធានី​ភ្នំពេញ​។ ​ព័ត៌មានច្បាស់ការយ៉ាងណាៗ ​យើងខ្ញុំនឹងជម្រាបជូនបន្ថែមនៅពេលក្រោយ៕

Loading...