ជារឿងដ៏ចម្លែកមួយក្នុងប្រទេសថៃ ដែលបង្ហោះដោយគណនីហ្វេសប៊ុកមួយ ពាក់ព័ន្ធនឹងរូបភាពបណ្ដើរកូនគោដែលមានកម្ពស់ទាបមួយ ខុសពីប្រភេទសត្វគោដទៃ។
មើលទៅគួរឲ្យស្រលាញ់ម្យ៉ាងដែរ ត្បិតបើមើលមួយភ្លែតស្មានតែកូនឆ្កែ ប៉ុន្តែជាសត្វគោស្មោះ។ មិនមានមូលហេតុបញ្ជាក់ច្បាស់ថាគោតឿមួយនេះ បន្តពូជពីមេរបស់វាមានសភាពលក្ខណៈបែបណានោះទេ ប៉ុន្តែរូបភាពដ៏ភ្ញាក់ផ្អើលក៏ទទួលបានការ Share ជាច្រើនលើកពេញបណ្តាញសង្គម៕