kalib9

ស្រមៃឱ្យធំ ទើបអាចសម្រេចកិច្ចការធំៗ និងមានជំនួញវាល់លានក្នុងដៃ

មនុស្សគំនិតតូច គិតតូច គ្មានមហិច្ឆតា មិនអាចសម្រេច ឬធ្វើកិច្ចការធំៗបានឡើយ ហើយជីវិតក៏មិនអាចបានធំដុះដាល មានទ្រព្យមហាសាលដែរ តែបើអ្នកចេះគិត មានគំនិត ចង់មានចង់បាន គិតឱ្យធំៗ នោះកិច្ចការងារ ឬការរកស៊ីក៏នឹងធំ រីកដុះដាលតាមហ្នឹងដែរ អ្វីៗ វានឹងកើតឡើងទៅតាមការគិតរបស់យើង។

កុំខ្មាសអ្នកណាដែលយើងមានមហិច្ឆតាធំ មានបំណងចង់មានចង់បាន ​សំខាន់យើងមិនបម្លែងមហិច្ឆតាឱ្យក្លាយទៅជាការលោភលន់ បំពានទាំងអ្នកដទៃដែលនៅជុំវិញខ្លួន និងបំផ្លាញសេចក្ដីសុខខ្លួនឯង បាត់បង់ពេលវេលាឱ្យក្រុមគ្រួសារ ទៅបានហើយ។

មនុស្សមានមហិច្ឆតា ទើបមានការអភិវឌ្ឍទៅរកភាពល្អប្រសើរ និងមានបានទៅថ្ងៃមុខ ​តែបើគិតរាក់ៗ កិតអ្វីដែលសុញ សាំញាំដដែលៗ គ្មានអ្វីដែលអាចបានប្រសើរជាងហ្នឹងឡើយ។

តែកុំភ្លេចថា ការគិតធំ មានមហិច្ឆតាធំទាល់តែយើងមានការខំប្រឹងអនុវត្ត ធ្វើឱ្យសកម្មទើបអចសម្រេច និងដុះដាលបាន មិនមែនបានត្រឹមតែគិតស្រមៃ ចាក់ស្មុគអត់ប្រយោជន៍នោះទេ៕

Loading...

អត្ថបទ ៖ Ontime

Ontime Knongsrok រក្សាសិទ្ធ

Loading...