kalib9

អ្នក​ខ្លះធ្លាប់ឃើញ អ្នក​ខ្លះ​ធ្លាប់កាន់ តែ​អត់ដឹងប្រវត្តិកាំភ្លើងខ្លី (Pistol)កើត​ឡើងរបៀបណា!

ពាក្យថាកាំភ្លើង គឺជាអាវុធជាតិផ្ទុះ និងគ្រោះថ្នាក់ងាយឆក់យកជីវិតមនុស្សយ៉ាងងាយស្រួល។ កាំភ្លើងមានច្រើនប្រភេទណាស់ ហើយក៏មានប្រវត្តិផ្សេងៗពីគ្នាផងដែរ។ ពីសម័យបុរាណ កាំភ្លើងត្រូវបានបង្កើតឡើងមានរូបរាងធំ (កាំភ្លើងធំ)។

ក្រោយមកឆ្លងកាត់ពីមួយសម័យកាល ទៅមួយសម័យកាល កាំភ្លើងបានបំប្លែងរូបរាងមកតូចឡើងៗ ដើម្បីងាយស្រួលក្នុងការឲ្យមនុស្សម្នាក់ៗ កាន់ប្រើប្រាស់ ឬបាញ់តបទល់សត្រូវ។ កាំភ្លើងខ្លីដំបូង មានឈ្មោះថា Pistol ដែលត្រូវផលិតឡើងដំបូង នាសតវត្សរិ៍ទី១៦ ហើយមានប្រភពចេញមកពីតំបន់អឺរ៉ុប។ ពោលឲ្យចំ កាំភ្លើងខ្លីប្រភេទ នេះលេចរូបរាងដំបូងនៅក្នុងប្រទេសបារាំង កំឡុងឆ្នាំ១៥៥០ ប៉ុន្តែដ្បិតបារាំងជាអ្នកផលិតមែនពិត តែលក្ខណៈសម្បត្តិនៃកាំភ្លើងខ្លី គឺត្រូវបានអ្នកជំនាញរកឃើញមកពីអាល្លឺម៉ង់ តាំងពីកំឡុងឆ្នាំ១៤៧៥ មកម្ល៉េះ។

Loading...

ខណៈឯពាក្យថា Pistol នេះគឺកើតចេញមកពីភាសាក្រិកមានន័យថា ជាបំពង់សម្រាប់ ផ្ទុករំសេវ ដើម្បីបាញ់ចេញមកក្រៅ។ ការផលិតកាំភ្លើងខ្លីនេះ គឺក្នុងគោល​បំណងចង់ឲ្យមានអាវុធបាញ់ ដោយអាចប្រើប្រាស់ដៃតែម្ខាងរបស់មនុស្ស (ដូចដែលបានឃើញសព្វថ្ងៃ និងតាំងពីយូរមកហើយស្រាប់នោះ) ។ តែកាំភ្លើងខ្លី នាសម័យកាលនោះ គឺមានសភាពវែង និងមានលទ្ធភាពបាញ់ចេញបានតែម្តង១គ្រាប់ៗ តែប៉ុណ្ណោះ​។

ក្រោយការវិវត្ត និងកែច្នៃច្រើនឆ្នាំ រហូតមកដល់កំឡុងសតវត្សរិ៍ទី១៩ ទើបកាំភ្លើងខ្លី ត្រូវបានកែច្នៃជាលក្ខណៈដាក់បង់គ្រាប់ ហើយបាញ់បានច្រើនគ្រាប់ ដោយពុំចាំបាច់​រងចាំដាក់គ្រាប់ជាមុនសិន។ បន្ថែមពីនេះ នៅដើមសតវត្សរិ៍ទី១៩ដដែល ពោលគឺនៅឆ្នាំ១៨០៧ អ្នកជំនាញផលិតកាំភ្លើងជនជាតិស្កុនឡែនឈ្មោះ Alexander John Forsyth បានបង្កើតកាំភ្លើងខ្លីឲ្យមានគន្លឹះ កេះកៃជាមុនទើបអាចបាញ់បាន ដើម្បីការការពារពីការជ្រុលដៃបាញ់ចេញគ្រាប់ផ្តេសផ្តាស់។  រំលឹកឡើងទៅមុននេះបន្តិច កាំភ្លើងខ្លី ចាប់ផ្តើមជ្រាបចូលក្នុងសង្គមមនុស្សកាន់តែខ្លាំង នៅសតវត្សរិ៍ទី១៦ នៅពេលដែលមនុស្សចាប់ផ្តើមប្រើប្រាស់វា ក្នុងវិស័យសង្គ្រាម។ បច្ចុប្បន្នភាព កាំភ្លើងខ្លី គឺហាក់ដូចជាអាវុធសាមញ្ញមួយ ដែលមានគ្រប់ជុំវិញពិភពលោក ដែលប្រើប្រាស់ក្នុងការការពារសន្តិសុខក្នុងប្រទេសជាទូទៅ៕

Loading...