kalib9

អបអរសាទរ! កម្ពុជាបានទទួលជំនួយថវិកាប្រមាណ ៣.៥៤៦.៨០០​ដុល្លារអាមេរិក ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩

ភ្នំពេញ ៖ ដោយសារតែវីរុស ​Covid-19  ជាវីរុសរាតត្បាតសកលដែលមិនមានប្រទេសណាមួយចៀសផុតនោះ ​សូម្បីតែប្រទេសកម្ពុជាយើងក៏មានករណីអ្នកឆ្លងវីរុសនេះជាច្រើននាក់កន្លងមកនេះដែរ។

ដោយកិច្ចសហការជួយទប់ស្កាត់វីរុសនេះ  ប្រទេសកម្ពុជាទទួលបានជំនួយជាបន្តបន្ទាប់ពីក្រៅប្រទេសទាំងសាច់ប្រាក់ និងសំផារៈបរិក្ខាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស ​Covid-19  នេះ ​សូម្បីតែថ្នាក់ដឹកនាំ  មន្ត្រី ​និងប្រជាជនខ្មែរជាច្រើននាក់ក៏បានរួមគ្នាបរិច្ចាកថវិកាជាបន្តបន្ទាប់ដើម្បីប្រឆាំងវីរុសនេះទៀតផង។

អ្វីដែលពិសេស ​ថ្មីៗនេះរដ្ឋាពិបាលសហរដ្ឋអាមេរិច  ក៏បានចេញមុខផ្តល់ជំនួយដល់ប្រទេសកម្ពុជាយើងផងដែរ  នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ BTV Cambodia ដោយបានបង្ហោះនាមុននេះបន្តិចថា៖ « រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានផ្តល់​ជំនួយ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា សរុប​ជា​ថវិកា​ប្រមាណ ៣.៥៤៦.៨០០​ដុល្លារ ដើម្បី​ប្រើប្រាស់​ក្នុងការ​ការពារ ទប់ស្កាត់ និង​ឆ្លើយតប​ការ​រាតត្បាត​នៃជំងឺ​កូ​វីដ​១៩។ ​ពិធី​ទទួល​នេះ ធ្វើឡើង​នា​រសៀល​ថ្ងៃទី​២៧ មេសា ២០២០ ​នេះ ក្រោម​វត្តមាន​ឯកឧត្ដម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល រួម​ជាមួយ​ឯកឧត្តម Patrick W.Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា »​

Screen Shot 2020 04 27 At 6.15.12 PM

94528605_2477829722508902_3575079241877815296_o

Loading...

94560197_2477829669175574_8880366508258099200_o

94714517_2477829625842245_3698726703175041024_o

94429651_2477829415842266_5051775992805195776_o

ប្រភពរូបភាព៖ BTV Cambodia

Loading...