នៅព្រឹកនេះ ក្រុមគ្រូពេទ្យបានចេញសេចក្តីជូនដំណឹងអំពីការកើនឡើងយ៉ាងខ្លាំង នៃទារកដែលត្រូវបានអនុញ្ញាតឱ្យចូលមើលថែយ៉ាងយកចិត្តទុកដាក់ជាមួយនឹងជំងឺដូចជាកាវ៉ាសាគី។
លោកសាស្រ្តាចារ្យ Chris Whitty ប្រធានផ្នែកវេជ្ជសាស្ត្រ បានមានប្រសាសន៍ថា វាអាចជឿទុកចិត្តបានថាការកើនឡើងបែបនេះគឺទាក់ទងទៅនឹងការផ្ទុះឡើងនៃជំងឺ Covid-19 ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយថា គាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសាររោគសញ្ញាដែលត្រូវបានបង្ហាញដោយកុមារដែលស្ថិតក្នុងចំណោមអ្នកងាយរងគ្រោះបំផុតដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩នេះ។
នៅក្នុងសេចក្តីជូនដំណឹងមួយ ដែលត្រូវបានផ្ញើទៅកាន់ក្រុមគ្រូពេទ្យប្រធានផ្នែកសុខភាពនៅឯក្រុមប្រឹក្សា NHS ក្នុងទីក្រុងឡុងបាននិយាយថា“ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដែលថារោគសញ្ញានៃការរលាកដែលទាក់ទងនឹង [COVID-១៩] កំពុងកើតមានលើកុមារនៅចក្រភពអង់គ្លេស។
ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ មានការកើនឡើងយ៉ាងច្បាស់ នៃចំនួនកុមារគ្រប់វ័យដែលមានជំងឺរលាកពហុប្រព័ន្ធដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ នៅទូទាំងទីក្រុងឡុងដ៍ និងនៅតាមតំបន់ផ្សេងទៀតនៃចក្រភពអង់គ្លេស៕
ប្រភព ៖ Daily Mail