kalib9

ចិន! ជំងឺ COVID-១៩ នឹងក្លាយជាជំងឺកើតឡើងតាមរដូវកាល ដូចផ្ដាសាយដែរ វាមិនអាចកម្ចាត់បាត់សូន្យទាំងស្រុងនោះឡើយ

ក្រុមអ្នកស្រាវជ្រាវបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា វីរុសកូរ៉ូណា ទំនងជាមិនអាចរលាយបាត់ ដូចជាវីរុស SARS នោះទេ ព្រោះវាជាវីរុសម៉្យាងដែលឆ្លងទៅលើមនុស្សមួយចំនួន ដោយមិនបង្ហាញរោគសញ្ញាដូចជាគ្រុនក្ដៅ និងក្អកឡើយ។

ក្រុមអ្នកវិទ្យាសាស្ត្រចិនក៏បានបន្ថែមទៀតថា ជំងឺនេះ នឹងអាចកើតមានទៅតាមរដូវកាល ដូចជាជំងឺផ្ដាសាយអ៊ីចឹងដែរ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតនៅទូទាំងពិភពលោកបានឱ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វីរុសនេះទំនងជាមិនត្រូវបានលុបបំបាត់ចោលទាំងស្រុងនោះទេ បើទោះជានៅតាមបណ្ដាប្រទេសនៅលើសកលលោកនេះ បានចាត់វិធានការ និងការរឹតបន្តឹងក្នុងប្រទេសខ្លាំងប៉ុនណាក៏ដោយ។

យ៉ាងណាមិញ ក្រុមអ្នកសិក្សាស្រាវជ្រាវក៏បានសន្ឋិដ្ឋានដែរថា ជំងឺនេះ អាចនឹងស្ងប់ស្ងាត់ទៅវិញ នៅរដូវក្ដៅ តែវានឹងអាចកើតឡើងជាថ្មី នៅពេលដែលមានអាកាសធាតុត្រជាក់៕

106351630 1579793003645gettyimages 1195417064

200324092922 08 Hubei 0324 Super Tease

Loading...

Ae250689b95c4b058d435a9fde2ed937_18

China Outbreak

Maxresdefault

RTS31D2Q

ប្រភព ៖ Daily Mail

Loading...