ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ ក្នុងកំឡុងពេលនេះ រដ្ឋាភិបាលជប៉ុន បានធ្វើសេចក្ដីប្រកាសតាមរយៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានប្រកាសថា " ប្រទេសជប៉ុន នៅតែបន្តរឹតត្បិតដោយមិនអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសមួយចំនួន ក្នុងនោះរួមមានទាំងកម្ពុជាយើងផងដែរ ដែលបានទទួលទិដ្ឋាការចេញដំណើរត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ចូលប្រទេសជប៉ុនឡើយ។
បន្ថែមពីនេះទៀត គ្រប់អ្នកដំណើរទាំងអស់ដែលចូលប្រទេសជប៉ុន រួមទាំងនិស្សិត និងកម្មសិក្សាការីខ្មែរដែលបានទៅកម្ពុជាមួយរយៈ និងត្រូវស្នាក់នៅទីកន្លែងកំណត់ដោយប្រធានស្ថានីយ៍ចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយចៀសវាងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ រួមមានយន្តហោះ រថភ្លើង រថយន្តក្រុង និងតាក់ស៊ី៕