kalib9

តើអ្នកគិតថា រូបមួយណាចាស់ជាងគេ នោះនឹងបញ្ជាក់ ពីបុគ្គលិកលក្ខណៈរបស់អ្នក

១. ជ្រើសរើសរូបភាពទី១

15647448002856

រូបរាងខាងក្រៅរបស់អ្នក អ្នកជាមនុស្សងាយសើច ងាយញញឹម សូម្បីតែរឿងកំប្លែងតូចតាចក៏ដោយ។ អ្នកជាមនុស្សតែងតែបង្ហាញអារម្មណ៍នៅលើផ្ទៃមុខអ្នកជានិច្ច។ អ្នកជាមនុស្សដែលតែងតែធ្វើឱ្យអ្នកជុំវិញខ្លួនមានអារម្មណ៍ល្អស្រស់ស្រាយជានិច្ច ប៉ុន្តែពេលខ្លះ ទឹកចិត្តដ៏ល្អរបស់អ្នក រមែងបានត្រឡប់មកវិញត្រឹមតែការខកចិត្តតែប៉ុណ្ណោះ។ ហើយអ្នកក៏ជាមនុស្សដែលស្អប់ការប្រសម្ដីគំរោះគំរើយ ជេរប្រទិចប្រមាថគ្នាណាស់ ម្យ៉ាងទៀត អ្នកក៏ងាយនឹងចុះសម្រុងជាមួយគេឯងដែរ ហើយក៏ជាមនុស្សដែលចូលចិត្តផ្លាស់ប្ដូរខ្លួនឯងដើម្បីអ្នកជុំវិញខ្លួន។

២. ជ្រើសរើសរូបភាពទី២

15647448002377

លក្ខណៈខាងក្រៅរបស់អ្នក អ្នកតែងតែព្យាយាមលាក់បាំងភាពទន់ជ្រាយរបស់ខ្លួនឯង ដោយការធ្វើជាមនុស្សដែលរឹងមាំ ព្រោះអ្នកមិនចូលចិត្តការអាណិតអាសូរ រឹតតែមិនចង់ឱ្យអ្នកណា និយាយថា អ្នកជាមនុស្សដែលគួរឱ្យអាណិតនោះឡើយ។

លក្ខណៈខាងក្នុង បញ្ជាក់ថាការពិតទៅ អ្នកជាមនុស្សចិត្តទន់ណាស់ ងាយអាណិតអាសូរអ្នកដទៃ មានទឹកចិត្តជួយអ្នកដទៃជានិច្ច ជាពិសេសគឺ សាច់ញាតិ បងប្អូន ក្រុមគ្រួសារ បើទោះជាកាយវិការខាងក្រៅរបស់អ្នក ហាក់មិនយកចិត្តទុកដាក់ ពេលខ្លះសម្ដីសោះកក្រោះខ្លះក៏ដោយ។

៣. ជ្រើសរើសរូបភាពទី៣

15647448003286

អ្នកជាប្រភេទអ្នកដឹកនាំ មានទំនួលខុសត្រូវខ្ពស់ និងគោរពតាមតួនាទីរបស់ខ្លួនបានយ៉ាងល្អ។ ហើយអ្នកក៏ជាមនុស្សដែលមានភាពឆ្លាតវៃ និងមានចិត្តគោរពអ្នកដទៃខ្លាំងទៀតផង។ ប៉ុន្តែ ពេលដែលអ្នកឈឺចាប់ ឬខូចចិត្ត អ្នកមិនងាយនឹងបង្ហាញឱ្យអ្នកណាបានឃើញឡើយ។ រូបភាពខាងក្រៅរបស់អ្នក មើលទៅ ពិតជាត្រជាក់ និងហាក់ល្អប្រសើរណាស់។

Loading...

ធាតុពិតខាងក្នុងរបស់អ្នកគឺ ទន់ជ្រាយបំផុត អ្នកជាមនុស្សដែលពូកែធ្វើពុតជារឹងមាំ ដើម្បីបន្លប់ភ្នែកអ្នកនៅជុំវិញខ្លួន ហេតុនេះហើយ ដែលធ្វើឱ្យអ្នកក្លាយជាមនុស្សដែលពិបាកយល់ចិត្ត និងផ្គាប់ចិត្តបំផុត កម្រមានអ្នកដែលយល់ច្បាស់ពីអ្នកណាស់។

៤. ជ្រើសរើសរូបភាពទី៤

156474480077

មើលពីសម្បកខាងក្រៅ អ្នកហាក់ដូចជាមនុស្សដែលឯកា គ្មានមិត្តភក្តិ ឬអាចនិយាយបានថា អ្នកជាមនុស្សវាយឫកឆ្មើងឆ្មៃថែមទៀតផង ព្រោះអ្នកតែងតែរក្សាភាពស្ងៀមស្ងាត់ ចូលចិត្តតែនៅម្នាក់ៗឯង។ ប៉ុន្តែធាតុពិត អ្នកជាមនុស្សរួសរាយ រាក់ទាក់ មានចិត្តល្អ ចេះជួយសង្គម មានចរិតចាស់ទុំ និងចេះលះបង់ថែមទៀត។

ធាតុពិតខាងក្នុងរបស់អ្នក អ្នកគឺជាមនុស្សដែលមានអាថ៌កំបាំង តែក៏ហាក់ដូចជាចង់ឱ្យអ្នកដទៃដឹង និងយល់ពីអារម្មណ៍ខ្លួនដែរ។ ភាពល្អឥតខ្ចោះរបស់អ្នកគឺ មិនថារឿងពិបាកប៉ុនណាទេ អ្នកតែងតែព្យាយាមធ្វើឱ្យអស់ពីលទ្ធភាពដែលមាន ហើយប្រសិនបើមនុស្សដែលអ្នកមិនគិតថា មិនទុកចិត្តគេហើយ អ្នកនឹងដើរចេញឱ្យឆ្ងាយពីគេនោះ។

៥. ជ្រើសរើសរូបភាពទី៥

1564744800128

ធាតុពិតខាងក្រៅរបស់អ្នកគឺ ចេះជួយ ចេះចែករំលែក មានគំនិតចាស់ទុំ និងមានទំនួលខុសត្រូវ។ ធាតុពិតខាងក្នុងរបស់អ្នក គឺ ជាមនុស្សដែលពូកែសម្របសម្រួល ពូកែដោះស្រាយបញ្ហា ហើយអ្នកស្អប់បំផុតគឺ ការកុហក និយាយមិនច្បាស់លាស់ ហើយប្រសិនបើមាននរណាម្នាក់ធ្វើឱ្យអ្នកទាស់ចិត្ត រហូតដល់ស្អប់ អ្នកនឹងមិនអភ័យឡើយ បើទោះជាគេមកសុំទោសអ្នកក៏ដោយ៕

ប្រែសម្រួល ៖ ភី អេក

ប្រភព ៖ Thai Web

Loading...