អាមេរិកត្រូវបានគេដឹងថា ជាប្រទេសមួយចំណាយលុយទៅលើអភិវឌ្ឍន៍ទៅលើវិស័យយោធាច្រើនជាងគេក្នុងពិភពលោក ពិសេសទៅលើសព្វាវុធធ្ងន់-ស្រាល យន្តហោះចម្បាំង នាវាចម្បាំង នាវាផ្ទុកយន្តហោះចម្បាំង និងចំណាយទៅលើការបង្កើនសមត្ថភាពកងទ័ពគ្រប់ប្រភេទ ទាំងជើងអាកាស កងថ្មើរជើង (ជើងគោក) កងទ័ពជើងទឹកជាដើម។
ក្នុងចំណោមការអភិវឌ្ឍន៍ទាំងនេះ ក្រុមទាហានពិសេសថ្មើរជើង Green Beret ជំនាន់ថ្មីត្រូវបានបង្កើតឡើង និងហ្វឹកហាត់ជំនាញពិសេស និងទាន់សម័យកាលបំផុត ដែលប្រទេសផ្សេងមិនទាន់គិតដល់។ តាមពិតទៅកងទាហានពិសេស Green Beret នេះមានកំណើតចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយកងកុម្ម៉ង់ដូអង់គ្លេសជាអ្នកបង្កើតមុនគេតែមានទំនាក់ទំនងជាមួយទាហានអាមេរិក។តាមពិតទៅ! Green Beret បង្កើតឡើងតាំងក្នុងសង្គ្រាមលោកលើទី២ម្ល៉េះ ប៉ុន្តែមិនពេលនោះមិនទាន់រាប់ក្នុងកងទាហានពិសេសនៅឡើយទ។
តែបច្ចុប្បន្ន Green Beret ក៏ជាផ្នែកមួយនៃកងទាហានពិសេសរបស់សហរដ្ឋអាមេរិក ដែលពេលខ្លះ ត្រូវបានគេច្រឡំថាជា កង Navy SEALS ឬទាហាន Army Rangers ។ តាមពិតវាជាកងពលពិសេសមួយដាច់ដោយឡែក ដោយមានបេសកកម្ម និងការហ្វឹកហាត់ខ្លាំងជាងគេ។ Green Beret ត្រូវរៀនហ្វឹកហាត់ភាសា (languages ) វប្បធម៌ (culture ) ការទូត (diplomacy ) ចិត្តសាស្ត្រសង្គ្រាម (psychological warfare ) ផ្ដល់ព័ត៌មាន និងទប់ស្កាត់ព័ត៌មានមិនពិត ហើយសិក្សាពីចំណងនយោបាយ ដែលខុសពីទាហានផ្សេងៗទៀត រៀនផ្ដោតសំខាន់ទៅលើតែការប្រយុទ្ធ និងការប្រើប្រាស់ឧបករណ៍សង្គ្រាម។
បេសកកម្មរបស់ក្រុមដ៏សាហាវមួយនេះ គឺក្នុងព្រៃជ្រៅតំបន់អាមេរិកកណ្ដាល (បង្ក្រាបស្ដេចគ្រឿងញៀន) ជួញដូរមនុស្ស និងពេលខ្លះទទួលតួនាទីជាអង្គរក្សមេដឹកនាំធំៗនៅតំបន់អឺរ៉ុបខាងកើត។ តាមពិតទៅជំនាញរបស់ពួកគេហួសពីការស្មាន និងមានលក្ខណៈស្ងប់ស្ងាត់បំផុត។
ថ្មីៗនេះ ដើម្បីស្របតាមតម្រូវការពិភពលោកអាមេរិក បានអាប់ដែតមេរៀនហ្វឹកហាត់បន្ថែមលើមេរៀនចាស់ដែលធ្លាប់តែសម្រេចបានកាលក្នុងសង្គ្រាមអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន។ ខាងក្រោមនេះជាវីដេអូហ្វឹកហាត់ថ្មីបំផុតដែលបង្ហាញពីទាហាន Green Beret ៖