kalib9

អបអរផង! បុរសដែលបាត់ខ្លួននៅលើភ្នំបូកគោ៣ថ្ងៃ ​ពេលនេះបានរកឃើញហើយកាលពីល្ងាចមិញ

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បុរសម្នាក់ ​ត្រូវបានបងប្អូន បង្ហោះសារប្រកាសព្រោងព្រាតធ្វើការស្វែងរកអ្នករត់កង់បីឥណ្ឌា (PassApp) មួយដែលបានដឹក សមាជិកគ្រួសាររបស់ខ្លួន ​ដែលជាបុរសយុវវ័យម្នាក់ ដែលបានជិះកង់បីឡើងភ្នំ បូកគោ ស្រាប់តែបាត់ខ្លួនពុំឃើញវិលត្រឡប់មកផ្ទះវិញ ដោយទំនងជាមួយរយៈនេះបុរសម្នាក់នេះមានបញ្ហាផ្លូវចិត្ត ​អាចនឹងគ្រោងធ្វើអត្ត

ឃាត។

94570121_2291264157845854_6631598228519256064_n

Badfa 5

ដំណឹងចុងក្រោយគឺ ​ក្រោយពីបុរសនោះខលប្រាប់បងប្អុនថាខ្លួនអស់កម្លាំងខ្លាំងណាស់ ក៏បាត់ដំណឹងសូន្យ រកអត់ឃើញតាំងពីព្រឹកថ្ងៃទី  ២៧ ​ឯណោះ  ហើយរហូតដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ កងកម្លាំងនគរបាល ទាហាន កងរាជអាវុធហត្ថខេត្ត រួមនឹងកម្លាំងសន្តិសុខនៅភ្នំបូកគោ កម្លាំងនៃស្នងការរងខេត្ត អគ្គស្នងការក្រសួងមហាផ្ទៃ និងព្រមទាំងមន្ត្រីខាងបច្ចេកទេសវិទ្យាសាស្ត្របានជួយស្វែងរកតាមរយៈការបង្ហោះ Drone ដោយគ្រូបង្ហាត់ឈ្មោះ សុខន រតនា ហ៊ិន និងក្រុមការងាររបស់គាត់ ដែលឡើងលើបូកគោទាំងកណ្តាលយប់។

Badfa 1

Badfa 6

Loading...

ដោយឡែកនៅថ្ងៃទី  ២៩ ​ខែមេសា ​ឆ្នាំ ២០២០ នេះ  យុវជនខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបានធ្វើការរកឃើញហើយនៅលើភ្នំបូកគោ ដោយមានការសហការពីក្រុមគ្រសារនិងសាច់ញាតិ និងសន្តិសុខរបស់ក្រុមហ៊ុនសុខាអូតែល ទើបយើងកំណត់បានតំរ៉ុយមួយចំនួន និងដោយមានការចូលរួមពីកងរាជអាវុធហត្ថខេត្ត រហូតរុករកឃើញ នៅវេលាម៉ោង ៤.៤៥រសៀល នេះ ៕

Badfa 4

Badfa 12

94798729_2291264194512517_4490113052103933952_n

94640293_2291264211179182_2616414881821229056_n

Badfa 2

Badfa 8

Loading...