ថ្មីៗនេះ ដោយមានការយកចិត្តទុកដាក់ក្នុងការ ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ទេីបក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមចាប់ផ្តេីមអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកចាប់ពីថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២០នេះតទៅ ដោយក្នុងគោលបំណងដេីម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ និងមិនចង់ខាតពេលវេលា មិនចង់ឲ្យមានការផាកពិន័យ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ។
ដោយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដោយបានបញ្ជាក់ថា នៅពេលបើកបរត្រូវដាក់ឯកសារ ចំនួន២តាមខ្លួន។ ឯកសារ ចំនួន២ដែល ត្រូវការ ដាក់តាមខ្លួននៅពេលបើកបរគឺ៖
១.បណ្ណបើកបរ (ច្បាប់ដើម)
២.លិខិតអាជីវកម្មចំពោះក្រុមហ៊ុន (ច្បាប់ដើម)
ចំពោះ ឯកសារ ផ្សេងៗ ទៀតដូចជា បណ្ណសម្គាល់យានយន្ត (កាតគ្រី) អាចធ្វើការថតចម្លង ដោយគ្រាន់ តែបញ្ជាក់ពីអាជ្ញាធរដែនដីដែលពាក់ព័ន្ធ។
បន្ថែមពីនេះ នេះជាច្បាប់ថ្មី និងតម្លៃនៃការផាកពិន័យផ្សេងៗ ដូចខាងក្រោម ៖