អស់រយៈពេលជាយូរមកហើយដែរ ដែលស្ពានអាកាសក្បាលថ្នល់ បានបើកការដ្ឋានសាងសង់ស្ពានមួយទៀត ដើម្បីសម្រួលចរាចរណ៍ឱ្យល្អជាងមុន រួមទាំងបង្ការការកកស្ទះជារៀងរាល់ថ្ងៃផងដែរ។
ហើយពេលនេះពិតជារីករាយណាស់ ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសថាស្ពានអាកាសក្បាលថ្នល់ ឡើងកំណោងពីទិសមហាវិថី ព្រះមុនីវង្ស ឆ្ពោះចុះទៅមហាវិថី ព្រះនរោត្តម នឹងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២០ វេលាម៉ោង ៨:០០ព្រឹកតទៅហើយ។
នេះពិតជាដំណឹងដ៏រីករាយ ជួយឱ្យអ្នកធ្វើដំណើរកាត់តាមដងផ្លូវនេះមានភាពងាយស្រួល និងធ្វើឱ្យធ្វើចរាចរណ៍រលូនជាងមុនផងដែរ៕