kalib9

ប្រុងប្រយ័ត្ន! ក្រសួងធនធានទឹក និងឧត្តុនិយមចេញសេចក្តីជូនដំណឹង ពីស្ថានភាពអាកាសធាតុ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧត្តុនិយមបានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០។ តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា៖ ជ្រលងសម្ពាធទាបខ្សោយនឹងគ្របដណ្តប់មកលើកម្ពុជាយើង។

អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូន សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងការកើនឡើងសីតុណ្ហភាពអប្បបរមា និងអតិបរមា នៅតាមបណ្តាខេត្តភាគពាយ័ព្យរហូតដល់ ៤០-៤១ អង្សារសេ នាថ្ងៃទី ៨-៩-១០ ខែឧសភានេះ៕

Loading...

Loading...