អ្នកគិតថាការទិញទូរស័ព្ទ iPhone គឺជារឿងល្អបំផុតក្នុងជីវិតរបស់អ្នក។ ប៉ុន្តែមិនថាអ្នករឺអ្នកប្រើ iPhone រឺអត់នោះទេជីវិតគឺមិនយុត្តិធម៌ទេ។
ការមានទូរស័ព្ទ iPhone នាំមកនូវបញ្ហាផ្ទាល់ខ្លួនដែលអ្នកប្រើប្រព័ន្ធ Android មិនដឹងថាមានទេ ដូច្នេះអាថាអ្នកសំណាងដែលអ្នកស្អប់ទូរស័ព្ទ iPhone!
នេះគឺជារឿងឆ្កួត ៗ ដែលមានតែម្ចាស់ iPhone ប៉ុណ្ណោះដែលត្រូវឆ្លងកាត់អ្វីៗទាំងអស់នេះគឺសម្រាប់ក្តីស្រឡាញ់នៃការគិតមមៃរបស់ពួកគេ។
មិនដែលមាននៅក្នុងប្រវត្ដិសាស្ដ្រនៃគ្រឿងអេឡិចត្រូនិករបស់អតិថិជន ដែលមានឧបករណ៍ណាមួយចាប់យកការស្រមើលស្រមៃរបស់ពិភពលោកទាំងមូលដូចជា iPhone នោះទេ មុនពេលដែលវាត្រូវបានដាក់លក់។ វាបានបង្ខំអ្នកគាំទ្រឱ្យក្លាយទៅជាមនុស្សឆ្កួត ដោយសារចង់ក្លាយជាមនុស្សដំបូងគេដែលចាប់កាន់ទូរស័ព្ទ iPhone សេរីថ្មីទើបតែចេញ។ ដូចជាការបោះតង់នៅខាងក្រៅហាង Apple អស់ជាច្រើនថ្ងៃដើម្បីទទួលបាន iPhone សេរីថ្មីប្រើមុនគេ។
គាត់បានបោះតង់នៅខាងក្រៅហាង Apple អស់រយៈពេលជាច្រើនថ្ងៃដើម្បីក្លាយជាអ្នកទីមួយដែលទិញ iPhone 6 នៅលើពិភពលោក - នៅអូស្ត្រាលី។ បន្ទាប់ពីទទួលបានការសរសើរនោះនៅពេលគាត់ចេញពីហាងដោយរីករាយនិងញញឹម អ្នកសំភាសន៍ខាងទូរទស្សន៍មួយបានស្នើសុំឱ្យគាត់បើកប្រអប់និងបង្ហាញទូរស័ព្ទ iPhone របស់គាត់ដល់ពិភពលោក។ បុរសម្នាក់នេះបានទម្លាក់បំបែក iPhone នៅលើឥដ្ឋ។
រាល់ម្ចាស់ iPhone ប្រើប្រាស់ទាំងអស់ដឹងពីអារម្មណ៍នៅពេលពួកបានឃើញរូបភាពនេះ។ Apple មានកំហុសក្នុងការផ្លាស់ប្តូរខ្សែសាក iPhone របស់ខ្លួនច្រើនដងពេក។ ហើយធ្វើបែបនេះដើម្បីអ្វី? គ្រាន់តែវាមិនយុត្តិធម៌។
រាល់ខ្សែឆ្នាំងសាកទូរស័ព្ទ iPhone ដែលមានតាំងពីទូរស័ព្ទ iPhone ឆ្នាំ ២០០៩ មកខ្សែឆ្នាំងសាកប្រភេទនេះប្រើមិនបានយូរ ត្រឹមរយៈពេល ១ ឆ្នាំនឹងពុកផុយ។ ហេតុអ្វីបានជាអ្នកមិនធ្វើកំណែប្រែវា Apple?
នៅពេលដែលទូរស័ព្ទ iPhone 7 បានបំបាត់រន្ធដោតកាស ៣.៥ mm ប៉ុន្តែ Apple នៅតែដាក់កាស ៣.៥ mm នៅក្នុងប្រអប់។ ដើម្បីប្រើប្រាស់កាសនេះបានម្ចាស់ iPhone ត្រូវទិញខ្សែភ្ជាប់មួយទៀត។
នៅពេលដែលផែនទី Apple បង្ហាញជាលើកដំបូងជាមួយទូរស័ព្ទ iPhone 5 ជាក់ស្តែងវាមិនល្អបំផុតក្នុងការផ្តល់ទិសដៅនៅពេលនោះទេ ជាអ្វីដែលនាំឱ្យអ្នកខុសទិសដៅ។
ទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍បំផុតមួយរបស់ទូរស័ព្ទ iPhone គឺជាមុខងារកែពាក្យស្វ័យប្រវត្ដិ។ នាំឱ្យមានការយល់ច្រឡំក៏មាន។
ទូរស័ព្ទ iPhone X បានលុប Touch ID និងប៊ូតុង Home ហើយបានណែនាំឲ្យប្រើ Face ID ។ ត្រូវហើយម្ចាស់ iPhone X ប្រើមុខដើម្បីដោះសោរទូរស័ព្ទរបស់ពួកគេ។ បទពិសោធន៍អាចលំបាកបន្តិច!
នៅពេលដែលក្រុមហ៊ុន Apple ដាក់លក់ iPhone 6 និង iPhone 6 Plus របាយការណ៍ដំបូងបានចាប់ផ្តើមបង្ហាញថាទូរស័ព្ទងាយនឹងកោងនៅពេលអ្នកទុកវានៅក្នុងហោប៉ៅខោរបស់អ្នក។ ស្រមៃថាអ្នកជាម្ចាស់ទូរស័ព្ទ iPhone ហើយមិនអាចដាក់ iPhone ចូលទៅក្នុងហោប៉ៅខោខាងក្រោយរបស់អ្នកបានទេ។ សេដ!
ម្ចាស់ទូរស័ព្ទ iPhone មិនអាចទប់ទល់នឹងអារម្មណ៍នោះទៀតបានទេ នៅពេលដែលសេរីបានចេញមក៕
អត្ថបទដោយ៖ វីរៈ