kalib9

ចាប៉ីរឹតតឹងពេកដាច់ខ្សែ! អ្នកភ្នំពេញធ្វើស្លាកលេខត្រូវដឹកទៅធ្វើ ចំណែកអ្នកខេត្តមកទិញឡាននៅភ្នំពេញ ត្រូវជួលឡានដឹកដូចគ្នា តើសមត្ថកិច្ចអាចផ្តល់រយៈពេលដើម្បីធ្វើស្លាកលេខបានទេ?

ភ្នំពេញ៖ ក្រោយពេលច្បាប់ចរាចរណ៍ថ្មីត្រូវបានប៉ូលិសចរាចណ៍ធ្វើការចុះអនុវត្តន៍នៅដើមខែឧសភានេះ មានមតិរិះគន់ និងយល់ស្របនូវជាច្រើនបានកើតឡើងនៅលើបណ្តាញសង្គម។ ដោយឡែក លោកផែង វណ្ណៈ ក៏បានបញ្ចេញជាយោបល់នៅលើទំព័រហ្វេសប៊ុករបស់លោកថា: ចាប៉ីរឹតតឹងពេកអាចដាច់ខ្សែ។ អ្នករស់នៅភ្នំពេញធ្វើស្លាកលេខត្រូវដឹកទៅធ្វើ ចំណែកអ្នកនៅតាមខេត្តមកទិញរថយន្តនៅភ្នំពេញ ពេលយកទៅខេត្តវិញត្រូវជួលឡានដឹកដូចគ្នា បើមិនដូច្នេះទេសមត្ថកិច្ចផាកពិន័យ ១លាន ២សែនរៀល ព្រោះបើកបរលើដងផ្លូវគ្មានស្លាកលេខ។

លោកក៏បានបន្ថែមទៀតថា: ករណីនេះជួបបញ្ហាប្រឈមច្រើន បង្ករការស្មុគ្មាញដល់ប្រជាពលរដ្ឋខ្លាំងណាស់។ សមត្ថកិច្ចគួរពិចារណាឡើងវិញ និងគួរកំណត់ថា តើរថយន្តទើបនឹងទិញ មានសំបុត្រនាំចូលថ្មីៗ និងមានសបុត្រពីឃ្លាំង គួរមានពេលប៉ុន្មានថ្ងៃ ដើម្បីទៅធ្វើស្លាកលេខ? ៣ថ្ងៃ ឬ ៥ថ្ងៃ?

Loading...

Loading...