kalib9

មន្ត្រី ​និង​អតីតមន្ត្រី​ ៤​រូប​ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវ​បាន​ព្យួរការ​ងារ​អស់​មួយ​ជីវិត​ ដោយសារ…

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាហៅកាត់ថា FFC បានចេញលិខិតមួយច្បាប់ដោយ​ព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ចំពោះអតីត និងមន្ត្រីរបស់សហព័ន្ធបាល់ទាត់កម្ពុជាមួយចំនួនបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ចុះ​ថ្ងៃ​ទី ៥ ខែឧសភា ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ មន្ត្រី​ និង​អតីតមន្ត្រី​ទាំង​ ៤​រូប រួម​មាន​៖

១- លោក ម៉ៃ តុលា​

២- លោក ទុ​យ វិច្ឆិកា​

៣- លោក ឆាំង​ពិសិដ្ឋ

Loading...

៤- លោក គល់ សុភា​រម្យ

ដែល​អ្នក​ទាំង ៤ "​ត្រូវ​បាន​ព្យួរការងារ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយ​ជីវិត​" ។ ចំពោះលោក ម៉ៃ តុលា ត្រូវ​ប​ញ្ជួ​ន​សំណុំរឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទៅ​តុលាការ​មាន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​របស់​ប្រទេស​កម្ពុជា។

នៅវេលាម៉ោង ៤ ល្ងាចនេះសហព័ន្ធបាល់ទាត់កម្ពុជានឹងធ្វើការផ្សាយផ្ទាល់សន្និសឹទ្ធសារព័ត៌មានដើម្បីធ្វើការបកស្រាយជូនសាធារណជនជ្រាបជាព័ត៌មាន៕

Loading...