kalib9

តើមូសអាចរកឃើញសរសៃ ឈាមរបស់យើងយ៉ាងដូចម្តេច នៅពេលជញ្ជ ក់ឈាម?

មូសអាចបូមយកឈាមរបស់យើងបាន ដោយប្រើមាត់ស្រួចមុត ទម្លុះរាងកាយរបស់យើង នៅតែត្រូវស្វែងរកសរសៃឈាមវ៉ែនរបស់យើងជាមុនសិន អារម្មណ៍គឺដូចជាគ្រូពេទ្យឬគិលានុបដ្ឋាយិកាដែលចាក់ថ្នាំយើង។

បន្ទាត់ពណ៌លឿងដែលត្រូវបានគេមើលឃើញគឺជាមាត់មូសដែលចាក់ជ្រាបចូលទៅក្នុងស្បែករបស់យើង ខ្សែក្រហមគឺជាសរសៃឈាមរបស់យើង។

មូសប្រើមាត់ដែលស្រួចប៉ុនម្ជុលខួងចូល មូសនឹងចាប់ផ្តើមផ្លាស់ទីមាត់របស់វាដើម្បីរកសរសៃឈាមវ៉ែនរបស់យើង។

មូសប្រើមាត់ចាក់ចូលស្បែករបស់យើងយឺតៗដើម្បីស្វែងរកសរសៃឈាមវ៉ែនសំខាន់។

ពេលខ្លះការចាក់រកសរសៃឈាមវ៉ែនគឺមិនងាយស្រួលទេ។ មូសចំណាយពេលច្រើនវិនាទីដើម្បីបឺតឈាម មិនមែនអាចបឺតបានភ្លាមៗដូចយើងគិតទេ។

Loading...

បន្ទាប់ពីជិត ២០ វិនាទីមូសនេះបានរកឃើញសរសៃឈាមរបស់យើង។ វាត្រូវការចំណាយពេលខ្លះដើម្បីបឺតឈាម។ នៅក្នុងដំណើរការនេះរាងកាយត្រូវតែនៅដដែល។ ហើយយើងមានទំនោរទះវានៅពេលនេះ។

ហើយឃ្លីបនេះនឹងបង្ហាញអ្នក បន្ទាប់ពីវាខួងចូលក្នុងសាច់របស់យើង តើវាអាចរកសរសៃឈាមរបស់យើងយ៉ាងដូចម្តេច?

ហើយវាជាអ្វីដែលមនុស្សជាច្រើនប្រហែលជាមិនដឹងគឺ មូសដែលនឹងបឺតយកឈាមរបស់យើងគឺជា«មូសញី» ប៉ុណ្ណោះ ខណៈមូសឈ្មោលបឺតទឹកដមពីលំអងផ្កាដើម្បីចិញ្ចឹមជីវិត។ សូមទស្សនា មូសញីកំពុងតែបឺតឈាម ដោយសារតែឈាមគឺចាំបាច់ណាស់សម្រាប់ចិញ្ចឹមជីវិត និងការពងកូន។

មូសញីនឹងបឺតឈាមមនុស្សនិងសត្វបន្ទាប់ពីបង្កាត់ពូជនិងឈានដល់ដំណាក់កាលនៃការដាក់ពង។ នៅក្នុងនោះការលូតលាស់របស់ពងនៅក្នុងអូវែរ មូសត្រូវការប្រូតេអ៊ីននិងជាតិរ៉ែច្រើនពីឈាមរបស់មនុស្សឬសត្វ។ ក៏ដូចជាបរិមាណឈាមដែលបានទទួលទាន វាក៏ប៉ះពាល់ដល់ចំនួនស៊ុតផងដែរ៕

ប្រភព : edyong209 | អត្ថបទដោយ : វីរៈ

Loading...