kalib9

ប្រុសៗទាំងឡាយមិនគួរមើលរំលង! នេះជាកំហុសឆ្គងដែលបុរសៗមួយចំនួនបានធ្វើក្នុងឆ្នាំ ២០២០នេះ!

សតវត្សទីម្ភៃមួយគឺជាពេលវេលាដ៏ល្អឥតខ្ចោះមួយ ដើម្បីបង្ហាញអំពីស្ទីលរបស់អ្នក ព្រោះវាអនុញ្ញាតឱ្យអ្នកអាចបញ្ចូលគ្នានូវប្រភពម៉ូដផ្សេងៗគ្នាជាច្រើនក្នុងពេលតែមួយ។ ពេលខ្លះ ទោះបីជាអ្នកគិតថា វាមើលទៅល្អបំផុតសម្រាប់ខ្លួនអ្នកក៏ដោយ ប៉ុន្តែចំពោះអ្នកដទៃមើលមកអ្នកវិញអាចជារឿងដែលខុសឆ្គង។ ការជ្រើសរើសក្រវ៉ាត់ក ឬស្បែកជើងដែលមិនត្រឹមត្រូវ អាចធ្វើឱ្យខូចរូបរាងទាំងមូលរបស់អ្នក! ដើម្បីមើលទៅកាន់តែទាន់សម័យ និងទាក់ទាញ អ្នកត្រូវយកចិត្តទុកដាក់ចំពោះកំហុសតូចៗដែលបុរសៗនៅតែធ្វើរហូតមក។

ថ្ងៃនេះជាពេលវេលាដ៏អស្ចារ្យមួយដែល គេហទំព័រ ស្នេហ៍៩  មានឳកាសក្នុងកាងបង្ហាញប្រិយមិត្តអ្នកអានអំពីគន្លឺះមួយចំនួន ដែលជួយអោយបុរសៗមើលទៅកាន់តែសង្ហារជាងមុន។

១. អាវធំរបស់អ្នកវែងពេក ឬខ្លីពេក

សម្លៀកបំពាក់គឺពិតជាបំណែកមួយដ៏សំខាន់សម្រាប់ស្ទាយរបស់បុរស ហើយវាច្រើនតែរួមបញ្ចូលទាំងអាវធំផងដែរ។ សម្លៀកបំពាក់នេះអាចធ្វើឱ្យខូចរូបរាងទាំងមូលរបស់អ្នកដូច្នេះត្រូវប្រាកដថាអ្នកជ្រើសរើសវាដោយឆ្លាតវៃ។

២. អាវយឺតស្ទើរតែទាំងអស់របស់អ្នក ត្រូវបានគេដាក់ឈ្មោះយីហោ

បុរសខ្លះគិតថាការដាក់ស្លាកយីហោ គឺជាមធ្យោបាយតែមួយគត់ដើម្បីបង្ហាញពីគុណភាពនៃរបស់របរសម្លៀកបំពាក់របស់ពួកគេ ប៉ុន្តែវាមិនដូច្នោះទេ។ អ្នកប្រហែលជាចង់ពាក់អាវយឺតដែលធ្វើឱ្យអ្នកមានផាសុខភាព មិនថាមានយីហោរឺក៏អត់នោះទេ។ វាគួរឱ្យទាក់ទាញជាងមុនក្នុងការឃើញបុរសម្នាក់ពាក់អាវយឺតដែលមានពណ៌តែមួយ ប៉ុន្តែប្រសិនបើអ្នកទទូចចង់ពាក់របស់របរដែលមានយីហោ សូមព្យាយាមរកមើលរបស់ដែលមានឡូហ្គោ ឬយីហោតូចៗ។

៣. ជ្រើសរើសទំហំអោយបានត្រឹមត្រូវ

មិនថាអ្នកស្លៀកខោខូវប៊យ ឬខោផ្សេងទៀតនោះទេ វាជាការចាំបាច់ដែលពួកវាត្រូវតែសមនឹងអ្នក! តើអ្វីទៅជាចំណុចនៃការទិញខោខូវប៊យដែលវែងពេក? ពួកគេអាចនឹងគិតថា នៅពេលដែលស្លៀកខោដែលវែង អាចធ្វើអោយជើងពួកគេស្គមជាងមុន ប៉ុន្តែតាមពិតវានឹងធ្វើអោយអ្នកមើលទៅមិនស្រឡះទៅវិញ។ ខោដែលធំទូលាយពេកក៏មិនល្អផងដែរ។ វាមិនមានបញ្ហាទេប្រសិនបើអ្នកគិតថាពួកវានឹងសមនឹងអ្នក នាពេលអនាគត។ ចូរសន្សំប្រាក់របស់អ្នកហើយកុំទាន់ទិញវាឥឡូវនេះ។

៤. បង្ហាញអោយឃើញអាវក្នុង

យើងទាំងអស់គ្នាដឹងថាអាវក្នុងវាមានសារៈសំខាន់ណាស់ក្នុងការការពារសម្លៀកបំពាក់របស់អ្នកពីញើស និងស្នាមប្រឡាក់ ប៉ុន្តែអាវក្នុងនេះត្រូវបានគេចាត់ទុកថាជាខោទ្រនាប់ដូច្នេះយោងតាមច្បាប់វិន័យ វាមិនគួរអោយនរណាម្នាក់មើលឃើញទេ។

៥. ប្រើប្រាស់គ្រឿងតុបតែងច្រើនពេក

យើងទាំងអស់គ្នាមានទំនោរចង់ធ្វើវាឱ្យលើសពីនេះជាមួយនឹងគ្រឿងតុបតែងពីពេលមួយទៅពេលមួយ ប៉ុន្តែស្រីៗគឺមិនចូលចិត្តបុរសដែលពាក់គ្រឿងតុបតែងច្រើនពេកនោះទេ។ វិធីល្អបំផុតដើម្បីសម្រេចបាននោះគឺប្រើគ្រឿងតុបតែងតិចតួចបំផុតជាមួយនឹងសម្លៀកបំពាក់របស់អ្នក។

៦. អ្នកពាក់ស្បែកជើងជាមួយស្រោមជើង

Loading...

ការពាក់ស្រោមជើងអាចការពារអ្នកពីអាកាសធាតុត្រជាក់ និងក្តៅ បន្តែជាការប្រសើរ ក្នុងការមើលទៅធ្វើអោយអ្នកបញ្ចេញនូវភាពស្រស់សង្ហារ អ្នកគួរពាក់ស្បែកជើងបែបនេះដោយគ្មានស្រោមជើង។ ស្បែកជើងបែបនេះគួរតែត្រូវបានពាក់នៅលើជើងទទេ ដូច្នេះអ្នកមានអារម្មណ៍ស្រួល។ ប្រសិនបើអ្នកមិនចូលចិត្តបង្ហាញជើងរបស់អ្នក សូមពាក់ស្បែកជើងបិតជិតជំនួសវិញ។

៧. សម្លៀកបំពាក់មានពណ៌ច្រើន

ការស្លៀកសម្លៀកបំពាក់ចំរុះពណ៌ច្រើនពេក អាចធ្វើអោយអ្នកមើលទៅបាតបង់នូវភាពស្រស់ស្អាត។ ខោពណ៌លឿង អាវពណ៌ផ្កាឈូក និងស្បែកជើងប៉ាតាពណ៌បៃតងគឺមានច្រើនពណ៌ក្នុងពេលតែមួយ! ជាទូទៅការស្លៀកពាក់ពណ៌ភ្លឺមិនមែនជាគំនិតល្អទេ។ ការស្លៀកពាក់ពណ៌ចាស់ៗត្រូវគ្នាអាចធ្វើអោយអ្នកមើលទៅទាន់សម័យ និងថ្លៃថ្នូរ។

៨. ពាក់ស្បែកជើងប៉ាតា

ស្បែកជើងប៉ាតាត្រូវបានបង្កើតឡើងសម្រាប់ដំណើរការកំសាន្ត វាមិនមែនសម្រាប់ការងារកាយាល័យ ឬចូលរួមកិច្ចប្រជុំនោះទេ។

៩. ការដាក់អាវយឺតក្នុងខោ

ការពាក់អាវយឺតរបស់អ្នកចូលទៅក្នុងខោវានឹងមិនធ្វើឱ្យអ្នកមើលទៅស្រស់បំព្រងឡើយ។ តាមពិតវានឹងធ្វើអោយអ្នកមើលទៅកាន់តែចាស់។

១០. ការជ្រើសរើសក្រវ៉ាត់ក

បុរសជាច្រើនបានជ្រើសរើសក្រវ៉ាត់កមិនត្រឹមត្រូវ ដោយមិនដឹងខ្លួន។ អ្នកគួរតែជ្រើសរើសក្រវ៉ាត់ករបស់អ្នក យោងទៅតាមប្រភេទនៃរាងកាយរបស់អ្នក។ ដំបូងត្រូវយកចិត្តទុកដាក់លើប្រវែងនៃការចងក្រវ៉ាត់ករបស់អ្នក។ អ្នកមិនគួរចង់វាអោយវែងបាំងខ្សែក្រវាត់របស់អ្នកនោះទេ។ កំហុសជាទូទៅមួយទៀតនោះគឺការពាក់ក្រវ៉ាត់កដែលធំពេកសម្រាប់ដងខ្លួនរបស់អ្នក។ ក្រវ៉ាត់កនេះមានតួនាទីជាគ្រឿងតុបតែងដ៏ល្អ ដូច្នេះវាចាំបាច់ណាស់ដែលអ្នកត្រូវពិចារណាលើជម្រើសទាំងអស់របស់អ្នកនៅពេលអ្នកចាប់ផ្តើមប្រើវា។

តើរឿងលម្អិតអ្វីខ្លះដែលអ្នកយកចិត្តទុកដាក់បំផុតនៅពេលត្រៀមខ្លួនសម្រាប់ពេលព្រឹករបស់អ្នក? ចែករំលែកគំនិតរបស់អ្នកជាមួយយើងនៅក្នុងមតិយោបល់។

ប្រែសម្រួល៖ Sokhort

ប្រភព៖ Bright Side

Loading...