kalib9

អាហារ ៦ យ៉ាងដែលអ្នកអាចញ៉ាំនៅពេលយប់ដោយមិនធ្វើអោយឡើងទម្ងន់!!!

អ្នកវិទ្យាសាស្ត្រ និងវេជ្ជបណ្ឌិតបានណែនាំថា វាពិតជាមានអត្ថប្រយោជន៍ និងចាំបាច់ណាស់ក្នុងការញ៉ាំអាហារនៅពេលល្ងាច។ ប៉ុន្តែដើម្បីជៀសវាងពីបញ្ហារបស់ក្រពះ ការគេងមិនបានស្កប់ស្កល់ និងឡើងទម្ងន់នោះ វាចាំបាច់ណាស់ក្នុងការជ្រើសរើសប្រភេទអាហារសម្រាប់រពេលល្ងាចរបស់អ្នកដោយឈ្លាសវៃ។ បន្ថែមពីនេះទៅទៀតសូមកុំភ្លេចអំពីបរិមាណដែលសមហេតុផល។

ដើម្បីជាគន្លឹះដល់ប្រិយមិត្តទាំងអស់គ្នា គេហទំព័រ Sne9 នឹងចែកចាយប្រភេទអាហារមួយចំនួនដល់អ្នកដែលមានការព្រួយបារម្ភអំពីការឡើងទំងន់ ទោះបីជាអ្នកញ៉ាំវានៅពេលយប់ក៏ដោយ។

១. ស៊ុត

ស៊ុតគឺជាប្រភពនៃប្រូតេអ៊ីន ដែលផ្ទុកអាស៊ីតអាមីណូសំខាន់ៗ ហើយវាធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយ៉ាងឆាប់រហ័ស។ ជម្រើសល្អបំផុតគឺ ស៊ុតក្រឡុយហើយចៀនវាដោយប្រើប្រេងតិចបំផុត។

២. ឈីស និងទំពាំងបាយជូរ

ឈីសមួយដុំតូចមានផ្ទុកប្រហែល ១០០ កាឡូរី ប៉ុន្តែវានឹងផ្តល់ឱ្យអ្នកនូវថាមពល និងអត្ថប្រយោជន៍ជាច្រើន។ ជាពិសេសវាអាចជួយឱ្យអ្នកមានអារម្មណ៍ស្កប់ស្កល់ និងល្អសម្រាប់សុខភាពសាច់ដុំ ប្រសិនបើអ្នកញ៉ាំវាមុនពេលគេង។ ផ្លែទំពាំងបាយជូរសម្បូរទៅដោយជាតិមេឡានីន ហើយវាក៏ផ្តល់អត្ថប្រយោជន៍ដល់ដំណេករបស់អ្នកផងដែរ។

៣. សាច់មាន់តួគី

សម្រាប់អ្នកដែលចូលចិត្តទទួលទានប្រភេទអាហារសាច់ អាចនិយាយបានថា សាច់មាន់តួគីគឺជាជម្រើសល្អបំផុត ព្រោះវាសំបូរទៅដោយប្រូតេអ៊ីន។ វាជាការប្រសើរក្នុងការជ្រើសរើសសាច់ប្រភេទនេះ ជំនួសសាច់ផ្សេងទៀត ព្រោះវាកាន់តែងាយស្រួលសម្រាប់រាងកាយរបស់យើងក្នុងការរំលាយវា។

៤. សណ្តែកកិន និងបន្លែ

Loading...

មូលដ្ឋានគ្រឹះនៃម្ហូបនេះគឺសណ្តែក។ ពួកវាសំបូរទៅដោយវីតាមីន B6 ហើយជាលទ្ធផលវាសំខាន់សម្រាប់ការសំយោគសារធាតុ សីរ៉ូទ័រនីន ។ ប្រសិនបើអ្នកញ៉ាំអាហារពេលយប់ ជម្រើសដ៏ល្អបំផុតសម្រាប់អ្នកគឺ ត្រសក់ ហ្សូឆីនី ឬការ៉ុត។

៥. ពោត

សម្រាប់អាហារសម្រន់ពេលរាត្រី វាជាការប្រសើរក្នុងការជ្រើសរើសនោះគឺ ពោតស្ងោរ។ អាហារនេះអាចជួយកំចាត់កូលេស្តេរ៉ុលចេញពីរាងកាយ។ ហើយចងចាំថាអ្នកមិនគួរបន្ថែមប៊ឺរ ឬអំបិលច្រើនពេកទៅក្នុងអាហារសម្រន់នេះទេ។

៦. ត្រី

សម្រាប់អាហារពេលល្ងាចដែលប្រសើរជាងគេក្នុងការជ្រើសរើសនោះគឺត្រី ។ ត្រីសំបូរទៅដោយ ប្រូតេអុីន និងអាស៊ីតអូមេហ្គា ៣ ដែលមានសមត្ថភាពខ្ពស់សម្រាប់ការរំលាយអាហារ។

តើអ្នកតែងតែមានម្ហូបអ្វីសម្រាប់អាហារពេលល្ងាចរបស់អ្នក? ចែករំលែករូបមន្តរបស់អ្នកជាមួយយើងទាំងអស់គ្នា អំពីអាហារដែលជួយអ្នកឱ្យមានរាងកាយស្អាត និងមានសុខភាពល្អ។

ប្រែសម្រួល៖ Sokhort

ប្រភព៖ Bright Side

Loading...