មនុស្សម្នាក់ៗគម្បីធ្វើរឿងល្អអោយបានច្រើន ជាពិសេសទៅលើឪពុកម្ដាយ ព្រោះគា់ទាំងពីរគឺជាអ្នកមានគុណបំផុតដែលបានបង្កើត និងចិញ្ចឹមយើងតាំងតែពីដឹងក្តីមកម្លេះ បើទោះបីជាយើងមិនទាន់បានសងគុណគាត់ក៏ដោយ ក៏យើងមិនត្រូវធ្វើអ្វីដែលមិនល្អ ជ្រុលជ្រួសទៅលើពួកគាត់ទាំងពីរ ដែលធ្វើឲ្យគាត់មិនសប្បាយផងដែរ។
ទាក់ទងនៅក្នុងសាច់រឿងនេះផងដែរ ពិតជាគួរឲ្យអាណិតដល់ទឹកចិត្តអ្នកម្តាយខ្លាំងណាស់ ដោយសារតែកូន ទើបគាត់ហ៊ានធ្វើអ្វីៗ មិនថានឿយហត់ និងពិបាកយ៉ាងណាក៏ដោយ ដើម្បីឲ្យកូនមានអនាគតទៅថ្ងៃមុខ តែផ្ទុយទៅវិញកូនបែរជាមើលមិនឃើញ ហើយថែមទាំងប្រើសំដីមិនសមរម្យ និងមើលងាយដល់គាត់ទៅវិញ។
មិនតែប៉ុណ្ណោះពេលដែលគាត់នៅមានជីវិត មិនព្រមនៅជិតមើលថែគាត់ បែរជាចាកចេញនិងទុកគាត់ចោលឲ្យនៅម្នាក់ឯងទៅវិញ រហូតដល់គាត់បាត់បង់ជីវិតបាត់ទៅ ទើបបកក្រោយត្រលប់មករកគាត់វិញ ពិតជាអកតញ្ញូខ្លាំងណាស់។
ប្រភព ស្លឹកពោធន៍