kalib9

ពេលនេះបាន ប្រទះឃើញសា កសព នារីដ៍ស្រស់ស្អាត ដែលបានលោតទឹកស ម្លា ប់ខ្លួនពីលើស្ពានជ្រោយចង្វារកាលពី…

ភ្នំពេញ!​ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ដែលកាលពីវេលាម៉ោង ៣ទៀបភ្លឺ ឆ្លងចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍ បង្ក ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយនារីស្រស់សោភាម្នាក់ មិនដឹងមានវិបត្ដិអ្វីនោះទេ បានសម្រេចចិត្ត លោ ត ទឹក ស ម្លា ប់ ខ្លួន នៅលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកត្រឹមតែ បាច់ផ្កា១ និងស្បែកជើង១គូ តែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បើតាមរយៈប្រភពពីប្រជាពលរដ្ឋ ដែលស្ថិតនៅកន្លែងកើតហេតុខាងលើ បានប្រាប់ឱ្យដឹងថា៖”មុនពេលកើតហេតុ ខ្ញុំឃើញ នារីដែល លោ ត ស ម្លា ប់ ខ្លួន បានចុះចេញពីរថយន្ដមួយគ្រឿង ដោយនៅក្នុងដៃរបស់គាត់ មានកាន់បាច់ផ្កាមកជាមួយ ហើយមានស្ពាយកាបូប និងពាក់អាវ ខោប៊យពីខាងក្រៅ បន្ទាប់មករថយន្ដមួយគ្រឿងនោះ ក៏បានបើកចេញទៅបាត់ បន្សល់ទុកតែនារីស្រស់សោភារូបនោះ ឈរនៅលើស្ពានតែម្នាក់ឯងប៉ុណ្ណោះ។ ក្រោយមក នារីរូបស្រស់នោះ ក៏បានដោះស្បែកជើង និងទុកបាច់ផ្កាក្បែរស្បែកជើងនោះ ហើយក៏ លោ ត ចុះពីលើស្ពាន ចូលទឹកទន្លេបាត់ស្រមោលសូន្យឈឹងតែម្ដងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះដែរ ក្រោយមានការចែករំលែកយ៉ាងច្រើន ពេញបណ្ដាញសង្គម ហ្វេសប៊ុករួចមក ពេលនេះ នារី រង គ្រោះ ដែលបាន លោ ត ពីលើស្ពានជ្រោយចង្វារ ត្រូវបានគេស្គាល់អត្ដសញ្ញាណពិតប្រាកដហើយ ដែលនាងមានឈ្មោះថា ចាន់ ស្រីមាន អាយុ២២ឆ្នាំ ប្រើប្រាស់គណនី ហ្វេសប៊ុកឈ្មោះ Gech Gech ទីលំនៅបច្ចុប្បន្ន ស្នាក់នៅ ខុនដូរ មួយកន្លែង ក្នុងរាជធានីភ្នំពេញ។ បើតាមប្រភពពីគណនី ហ្វេសប៊ុកនារីរងគ្រោះ ក្នុង Story របស់នាងវិញ មុនពេលកើតហេតុ នាងបានទៅចូលរួមកម្មវិធីខួបកំណើតបងស្រីរបស់នាង នៅឯភោជនីយដ្ឋាន ទន្លេបាសាក់២។ ក្រោយមកនាង ក៏បាន ត ទៅញ៊ាំអី នៅភោជនីយដ្ឋានមួយកន្លែងទៀត ក្នុង Eden Garden ដែលមានទីតាំងស្ថិតនៅ បឹងកក ហើយក៏បាត់ដំណឹងនាង តាំងពីពេលនោះតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងរឿងដ៏អាថ៌កំបាំងនេះផងដែរ មហាជនបានស្នើទៅដល់ សមត្ថកិច្ច បើកការស៊ើបអង្កេតបន្ថែមទៀត ដើម្បីឲ្យដឹងច្បាស់ថា តើនាងពិតជាបាន ស ម្លា ប់ ខ្លួន ដោយលោតទឹក លើស្ពានជ្រោយចង្វារ ឬក៏មានរឿងអ្វីផ្សេងកើតឡើង ចំពោះនាង។ សូមជម្រាបផងដែរថា បើតាមព័ត៍មានជាជំហានដំបូង ដែលក្រុមអ្នកសារព័ត៍មាន ទទួលបានពីកន្លែងកើតហេតុ បានបង្ហើបយ៉ាងខ្លីថា៖” នារី រង គ្រោះ និងអ្នកបើករថយន្ដ ដែលឌុបនាងមក ដូចជាមានការឈ្លោះប្រកែកគ្នា មុនពេលរថយន្ដមួយនេះ បានបើកចេញទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...

យ៉ាងណាមិញ ស្រាប់តែមុននេះបន្ដិច នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ គេបានប្រទះឃើញសាក ស ព នារីដែលបាន លោ ត ទឹកពីលើស្ពានជ្រោយចង្វារហើយ ដែលសាក ស ព របស់គាត់ បានអណ្ដែតទឹក ស្ថិតនៅមុខវាំងតែម្ដង។ បើមើលទៅតាមសម្លៀកបំពាក់ នៃសាក ស ព គឺជាឈុត ដែលគាត់បានស្លៀកពាក់ ចូលរួមពិធីខួបកំណើតបងស្រីរបស់គាត់តែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...