ភ្នំពេញ៖ រំលឹកបន្តិចថាកាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងបណ្តាញសង្គម បន្ទាប់ពីនារីម្នាក់ បានសម្រេចចិត្តលោ តទឹក ដោយបន្សល់ទុកនៅតែ ស្បែកជើងនិង បាច់ផ្កាមួយបាច់ នៅលើស្ពានស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
យ៉ាងណាមិញ បើងាកមកមើល អ្នកម្តាយបង្កើត របស់នារីរងគ្រោះដោយសារតែមិនអាច ទទួលយកបានដំណឹងរបស់កូនស្រីនេះភ្លាមក៏ពិបាកចិត្ត យំរហូតសន្លប់ផងដែរ។ ចំណែកមិត្តភក្តិ ក៏ដូចជាបងស្រីបង្កើត របស់នារីរងគ្រោះ បានបង្ហាញនៅការសោកស្តាយនិងការឈឺចាប់ជាខ្លាំង បន្ទាប់ពីការបាត់បង់ ប្អូនស្រីជាទីស្រលាញ់។ ក្នុងនោះដែរ ងាកមកតារាកំប្លែកដែលមានគណនីឈ្មោះថានីឡា វិញក៌បានបង្ហោះដែរថា៖«R I P for her បេះដូងនារីម្នាក់… និទាឃរដូវចាកចេញទៅ វស្សាន្តរដូវយាងមកដល់ ។ តែអ្វីដែលអូនចងចាំគឺ ស្នាមថើបនាហេមន្ដរដូវ ។ ឥឡូវ ទឹកដីដែលយើង ធ្លាប់បណ្ដើរគ្នា គ្របដណ្តប់ដោយភាពស្រងេះស្រងោច។ ភាពកក់ក្តៅដែលបងឲ្យអូន មិនរុះរោយតាម
ស្លឹកឈើទេ។ ទោះចិត្តបងប្រែប្រួល…អនុស្សាវរីយ៍ នៅតែជាសុភមង្គល ។ សុភមង្គលដែលអូនទុករំឭកគ្រាន់នឹងឈឺ
ចាប់ ។ អូនញញឹម ពេលអូនស្រមៃដល់ភាពកក់ក្ដៅនោះ ។ ទឹកភ្នែកអូនក៏ហូរ… ហូរស្រោចផ្កាញញឹមក្លែងក្លាយ។ ថ្ងៃអ
ស្ដង្គត តែបងនៅតែជាអរុណោទ័យនៃបេះដូងអូនរៀងរហូត…។ បាច់ផ្កា និងស្បែកជើង គេងចាំទទួលបងនៅលេីស្ពាននេះ
។ អូនលាហើយ សម្លាញ់ជីវិតរបស់អូន…លាមួយជីវិត …ថែខ្លួន ថែសុខភាពណា៎បង! អូនស្រលាញ់បង
ដោយ៖ ស៊ូ ខេមរិន្ទ កវីនិពន្ធខ្មែរ …………. (ការស្លា ប់វាមិនមែនជាជម្រេីសល្អទេ…ខ្ញុំដឹងថារឿងខ្លះមិនប៉ះលេីខ្លួនឯងពិតជាមិនដឹងថា
ឈឺប៉ុនណាទេ តែការស្លាប់មិនអាចវិលវិញល្ងាចបាននោះទេ….. អ្នកអាចនឹងឱ្យបុរសនោះសោកស្តាយមួយរយៈពេលខ្លី តែ
គ្រួសាររបស់អ្នកឈឺផ្សារទុក្ខសោក និងវិ ប្បដិ សារីមួយជីវិតនឹងការចាកចេញរបស់អ្នក… នារីៗទាំងឡាយអេីយរឹងមាំឡេីង ធ្វេីខ្លួនឯងឱ្យប្រសេីរឡេីង ដោយយកការឈឺចាប់ពង្រឹងខ្លួនឯង ធ្វេីឱ្យជីវិតខ្លួនឯងល្អប្រសេីរឡេីង និងមានភាពជោគជ័យ ដោយមិនបាច់មានវត្តមានគេ នោះអ្នកនឹងឈ្នះ ឈ្នះខ្លួនឯង ហេីយក៏ឈ្នះម្នាក់នោះពិតប្រាកដដែរ… ឯការដែលស្លា ប់វិញនោះ គឺជាការចាញ់ពិត ចាញ់ដោយយកជីវិតដ៏មានតម្លៃខ្លួនឯងទៅប្តូរព្រោះតែប្រុសដ៏ថោកទាបម្នាក់! ចូរស្រលាញ់ខ្លួនឯងឡេីង ជីវិតអ្នកមានតម្លៃណាស់ ពេលដែលអ្នកគិតពិចារណាឱ្យច្បាស់នោះអ្នកដឹងថារឿងអ្វីក៏មានដំណោះស្រាយដែរ ហេីយការស្លាប់គឺជាការគេចវេសនឹងបញ្ហាតែប៉ុណ្ណោះ) ដោយAdmin: កវីលាក់ស្នេហ៍ Page កវីលាក់ស្នេហ៍ប្រលោមលោក »៕