kalib9

សឹងស្រក់ទឹកភ្នែក ពេលឃើញឪពុកក្រក្រី អង្គុយមើលកូនឆីមាន់បំពង ទាំងខ្លួនឯងហេវហត់គ្មានអ្វីក្នុងពោះសោះ

ប្រសិនបើអ្នកជាឪពុកម្ដាយគេ អ្នកប្រហែលជាបានលះបង់ក្ដីសុខជាច្រើនដើម្បីប្រាកដថាកូនរបស់អ្នកសប្បាយចិត្តនិងរីករាយទទួលនូវអ្វីដែលអ្នកបានផ្ដល់។ ហើយអ្នកចំណាយពេលភាគច្រើនទៅលើតម្រូវការរបស់កូន ជំនួសឱ្យការទិញសម្លៀកបំពាក់ ឬឧបករណ៍នានាសម្រាប់ខ្លួនឯង នៅពេលមានប្រាក់ស្ដួចស្ដើង។

ដូចឪពុកក្រីក្ររូបននេះអ៊ីចឹង គាត់មកពីប្រទេសហ្វីលីពីនបានធ្វើរឿងមួយដ៏អស្ចារ្យបំផុត។ ដូចរូបភាពខាងក្រោមនេះ បុរសក្រីក្រកំពុងអង្គុយនៅហាង Jollibee ជាកន្លែងលក់អាហារមាន់បំពងក្នុងប្រទេសនេះ ជាមួយនឹងកូនស្រីពីរនាក់ ដែលកំពុងហូបមាន់បំពងយ៉ាងឈ្ងុយឆ្ងាញ់។

ប៉ុន្ដែអ្នកមានចាប់អារម្មណ៍លើឪពុករបស់ក្មេងទាំងពីរទេ? គាត់មិនមានប្រាក់គ្រប់គ្រាន់ដើម្បីកុម្ម៉ង់អាហារសម្រាប់ខ្លួនឯងទេ ដូច្នេះគាត់គ្រាន់តែអង្គុយទីនោះ និងសម្លឹងមើលកូនខ្លួនញ៉ាំមាន់បំពងប៉ុណ្ណោះ។

រូបភាពនេះត្រូវបានថតដោយ Jhunnel Sarajan បានល្បីពេញបណ្ដាញសង្គមបន្ទាប់ពីផុសរូបភាពនេះរួច។

Loading...

ហើយឪពុកគំរូនៅក្នុងរូបភាពនេះត្រូវបានគេស្គាល់ឈ្មោះគាត់ថា Ryan Arebuabo រស់នៅជាមួយនឹងកូនពីរនាក់ក្នុងទីចង្អៀតមួយនៅសង្កាត់ Tondo ទីក្រុងម៉ានីល។ គាត់អាយុ ៣៨ ឆ្នាំ មានបញ្ហាទាក់ទងនឹងការដាច់សរសៃឈាមខួរក្បាលមួយជាច្រើនឆ្នាំមកហើយ។ គាត់មិនអាចធ្វើការបានរយៈពេលជាច្រើនខែ បន្ទាប់ពីពេញពីមន្ទីរពេទ្យ។ ក្រោយមកប្រពន្ធអាប់ព្រៃបានចាកចេញពីគាត់ និងទុក Rose May និង Rose Ann ឱ្យគាត់មើលថែតែម្នាក់ឯង។បើទោះជាស្ថានភាពគាត់ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ គាត់នៅតែបន្តរកប្រាក់ផ្គត់ផ្គង់អាហារនិងការសិក្សាជូនកូនស្រីទាំងពីររបស់គាត់។

គាត់រកបានប្រាក់មួយថ្ងៃពី ១០០ ទៅ ២០០ ប៉េសូ (២ ទៅ ៤ ដុល្លារ) ពីការលក់ភេសជ្ជៈ ហើយរៀងរាល់ខែគាត់ទទួលបានប្រាក់បន្ថែមពីរដ្ឋាភិបាលចំនួន ២២០០ ប៉េសូ (៤៤ ដុល្លារ) ដែលនេះគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូនមួយរស់ៗ៕

ប្រភព pressnews

Loading...