kalib9

សូមប្រុងប្រយ័ត្ន ប្រសិនបើជួបសត្វប្រភេទនេះ សូមនៅអោយឆ្ងាយពីវា

បងប្អូននៅពេលឃើញរូបនេះប្រហែលជាស្មានថា នេះគឺជាសត្វឈ្លើងហើយ តែតាមការពិតគឺមិនមែនជាសត្វឈ្លើងនោះទេ វាគឺជាសត្វដង្កូវ ដែលមានរូបរាងដូចទៅនឹងសត្វឈ្លើងផងដែរ ដែលប្រជាជនថៃនិយមហៅថា «ដង្កូវគីនី»។ សត្វដង្កូវគីនី គឺវារាងកាយវែង និងធំជាងម្រាមដៃយើងទៀត ហើយវាមានសម្បុរពណ៍ក្រម៉ៅ និងរលោងដូចទៅនឹងសត្វអន្ទង់។

ហើយសត្វដង្កូវគីនីនេះ គឺវាចូលចិត្តរស់នៅក្នុងទឹក ដូចទៅនឹងសត្វឈ្លើង និងវាមិនចេះរស់នៅក្នុងទឹកថ្លានោះទេ គឺវាចូលចិត្តរស់នៅតែក្នុងទឹកកង្វក់នោះទេ ដូចជាទឹកបង្គន់ ឬទឹកលូជាដើម។ ហើយសត្វដង្កូវប្រភេទនេះ គឺវាអាចបង្កកំណើតបានយ៉ាងលឿន និងវាធំធាត់បានយ៉ាងលឿនខ្លាំងណាស់ ហើយសត្វនេះគឺវាសំបូរតែនៅរដូវប្រាំងនោះទេ ព្រោះថារដូវប្រាំងសំបូរទៅដោយទឹកង្វក់ ព្រោះគ្មានភ្លៀងហូរនោះទេ។ហើយមនុស្សជាច្រើនបាននិយាយតៗគ្នាថា សត្វដង្កូវគីនីគឺវាមានសមត្ថភាពម្យ៉ាង ដែលវាអាចចម្លងមេរោគ មកយើងបាន នៅពេលដែលយើង យករបស់ញាំទៅលាងក្នុងទឹកមិនស្អាតដែលសត្វនោះរស់នៅ ហើយវានឹងតោងជាប់បន្លែនោះ នៅពេលយើងយកមកបរិភោគ គឺនឹងធ្វើអោយយើងឈឺពោះជាខ្លាំង ដែលរស់បៀបដូចទៅនឹងសត្វល្មូនចឹង។

Loading...

ដូច្នេះហើយប្រសិនយើងបានប្រទះឃើញសត្វដង្កូវគីនីនេះ សូមប្រញាប់យកទឹកក្តៅ មកចាក់ស្រោចនៅលើវា ដើម្បីអោយវាងាប់ និងយកអំបិលមករោយលើវាផង។ ហើយហាមដាច់ខាត សូមកុំវាយវាអោយសោះ ព្រោះថាវានឹងបែកចេញកូនក្នុងពោះរបស់វា ដែលធ្វើអោយវាមានជីវិតកាន់តែច្រើន។

Loading...