kalib9

ប្រយ័ត្ន ក្មេងៗសួរមិនដឹងទៅ ពេលមានមនុស្សស្លាប់ ហេតុអីបានគេដោតទង់ក្រពើ?

មានដំណើររឿងព្រេងមួយមានតំណាលថា​ មានបុរសម្នាក់​ ដែលជាកូនជាទីសំណប់របស់ឳពុក​ខ្លួន​ ក៏បានសុំឳពុក​ទៅរៀនសិល្បៈនៅឯនគរតក្កតសិលា​ ក្រោយពីបានរៀនចប់​ បុរសនោះក៏ចង់បន្ថែមនៅចំណេះដឹងបន្តទៀត​ ទើបសំរេចចិត្តលាលោកគ្រូ​ ដើម្បីទៅរកគ្រូផ្សេងទៀត​ ដើម្បី​រៀនវិជ្ជាផ្សេងៗដទៃទៀត។

លុះពេលក្រោយមក​ ក៏បានជួបនិងបច្ចេកពុទ្ធមួយដែលមានសេចក្តីជ្រះថ្លា​ បុរសម្នាក់នោះក៏បានសុំរៀនវិជ្ជាជាមួយ​ តែ​បច្ចេកពុទ្ធ​តំរូវអោយមានការបួសសិនទើបអាចរៀនបាន​ ទើបបុរសម្នាក់នោះក៏បានបួសរៀនជាមួយនិង​បច្ចេកពុទ្ធ​មួយអង្គនោះ​ រហូតក្លាយទៅជា​បច្ចេកពុទ្ធ​ដូចជាគ្រូដែរ​ តែ​អកុសល​បច្ចេកពុទ្ធ​អង្គនោះត្រូវបានស្លាប់ទាំងវ័យក្មេង​។

Loading...

ក្រោយមកអ្នកភូមិក៏បានធ្វើបុណ្យ​ និងបញ្ចុះអដ្ឋិធាតុនៅក្នុង​ចេតិយ​មួយត្រង់ផ្លូវបំបែក​។ ឳពុក​ដោយបាត់ដំណឹងកូនយូរពេក​ ក៏បានចេញដើររកកូន​ ហើយក៏ទទួលដំណឹងថាកូនស្លាប់បាត់ហើយ​ ទើបមានការរន្ធត់ចិត្ត​ និងយំយ៉ែកជាអនេកពន់ពេក​ ក្រោយមកឳពុកក៏បានយកទឹកមកស្រោចស្រពនៅលើចេតិយ

និងបានយកក្រមាបង់ក​ ចងធ្វើជាទង់ទើបថ្វាយបង្គំ។ពេលឃើញឪពុក បុរសម្នាក់នោះធ្វើបែបនេះ អ្នកភូមិ​ក៏បាននាំគ្នាធ្វើតាមបុរសនោះនៅពេលដែលមានមនុស្សស្លាប់​ ទើបបានជាមានតំណាលតមកដល់​បច្ចុប្បន្ន​នេះ ហើយមូលហេតុគេហៅថា ទង់ក្រពើ ដោយសារតែការចង់របស់ឪពុកនោះរាងដូចជាសត្វក្រពើបន្តិច បានប្រជាជនហៅថា ទង់បែបនេះទៅ៕

Loading...