kalib9

លើកទីមួយហើយ ដែលបានឃើញ ដើមប្ញស្សីយក្សធំបំផុត បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

នៅភាគ​ខាងជើង​នៃ​ប្រទេស​ថៃ ក្នុងខេត្ត Nan សង្កាត់ Tha Wang Pha បុរសម្នាក់ឈ្មោះ Naga Sen អាយុ ៣៧ ឆ្នាំ បានកំពុងធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងដើមឬស្សីយក្សដែលគាត់បានដាំ ដែលឬស្សីទាំងនោះមានវិមាត្រប្រហែល ៣៥សង់ទីម៉ែត្រ តែបើមួយគុម្ពធំរបស់ពួកវាវិញ មនុស្ស១០នាក់ក៍ព័ទ្ធមិនជុំដែរ។

យោងតាមសារពត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា ពូជឬស្សីយក្សមួយនេះ ដែលត្រូវបានលោក Naga Sen រកឃើញនឹងយកមកធ្វើការបង្កាត់ពូជ។ លោក Naga បានបញ្ជាក់ឱ្យដឹងទៀតថា ដោយសារតែលោកមានបទពិសោធន៍ក្នុងការបង្កាត់ពូជឬស្សីអស់ជាង៨ឆ្នាំមក

ដូច្នេះការបង្កាត់ពូជឬស្សីធំៗនេះ មិនពិបាកទេ សំខាន់ទៅលើការផ្គត់ផ្គង់ទឹក ប្រសិនបើមានទឹកគ្រប់គ្រាន់នោះ វានឹងលូតលាស់លឿនណាស់។បច្ចុប្បន្ននេះកំណើននៃការដាំឬស្សីនេះ មានកំណើនដល់ទៅជាង ៩០% ឯណោះ ហើយអាចលក់បាន ៥០បាត ក្នុងមួយគីឡូក្រាម៕

Loading...

Loading...