kalib9

ថាអីចេះខុស!! ឌាយអឺមិន ម៉ាស្សា កំពុងផ្ទុះពេញហ្វេសបុក តាមពិតចឹងសោះ(មានវីដេអូ)

ភ្នំពេញៈ ទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage) ដែលបើកទី តាំងម៉ាស្សា ប ង្ក ប់ សេ វា ផ្លូវ ភេ ទ ដោយ ចំ ហ រ និងបង្ហោះពេញបណ្ដាញសង្គម Facebook ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយ មន្ទីរទេសចរណ៍ កម្លាំងនគរបាលការិយាល័យ ប្រ ឆាំ ង ការ ជួ ញដូរ មនុស្ស និងកា រពា រអនី តិ ជ ន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមក បិ ទទីតាំងម៉ា ស្សានេះ និងឃា ត់ខ្លួនបុរសម្នាក់ដែលជាសន្ដិសុខ ទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ធ្វើឡើងនៅ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage)ចំណុចផ្ទះលេខ៤៨C ផ្លូវលេខ២២២ មូលដ្ឋានសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានប្រាប់អោយដឹងថា ចំពោះទីតាំងម៉ាស្សានេះ មិនអនុញ្ញាតអោយមានការបើកដំណើរការឡើយ និង យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំម្ងឺឆ្លង COVID-19 គឺត្រូវបានបិទជាយូមក ហើយតែដោយឡែកទីតាំ ងម៉ា ស្សា បើក លួ ច លា ក់ល្មើ ស និងបទ បញ្ជារបស់អាជ្ញាធរ ត្រូវបិ ទ ទីតាំងជាស្ថាពរតែម្ដង។

Loading...

បើរូបភាបបែកធ្លាយ ម៉ាស្សា ស្រា ត ក៏ដូចជា ឃ្លីបដែលគេបង្ហោះលើបណ្តាញសង្គមហ្វេសបុកនៃហាងម៉ាស្សាខាងលើ ស្តីពីការសន្ទនាតាមទូរស័ព្ទ រវាងភ្ញៀវ និងអ្នកផ្តល់ព័ត៌មាននៅទីនោះ គឺការម៉ាស្សារបស់ មានប្រម៉ូសិនបញ្ចុះតម្លៃ៧០% តម្លៃជាង១០០ដុល្លារ ហើយមានសេវាដូចជា នារីនៅកំដរ ងូតទឹកឱ្យ ថែទាំមិនឱ្យទើសចិត្ត រួមជាមួយសេវាកម្មចម្លែកៗ ដូចជាប្រើដៃ ប្រើមាត់ជាដើម… ។

Loading...